[ស្វែងរកអចលនទ្រព្យគ្រប់ប្រភេទមាននៅ Compass - សេចក្តីរាយការណ៍ព័ត៌មាន] ប្រទេសសឹង្ហបុរី ៖ កិច្ចប្រជុំប្រចាំឆ្នាំពិសេសរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅប្រទេសសឹង្ហបុរីត្រូវបានលុបចោលមុនការគ្រោងទុកព្រោះតែវិបត្តិកូវីដ១៩ ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Channel News Asia ដែលបានចេញផ្សាយនាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ។
WEF បានប្រកាសពីការលុបចោលកិច្ចប្រជុំប្រចាំឆ្នាំពិសេសរបស់វេទិកាសេដ្ឋកិច្ចនៅប្រទេសសឹង្ហបុរីនេះនៅថ្ងៃទី១៧ ឧសភា ដោយលើកឡើងពីភាពមិនប្រាកដប្រជាជាសកលដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ។
WEF បានថ្លែងថា ការប្រជុំប្រចាំឆ្នាំបន្ទាប់នឹងប្រព្រឹត្តទៅនៅឆមាសទី១ នៃឆ្នាំ២០២២ ជាមួយនឹងទីតាំង និងកាលបរិច្ឆេទចុងក្រោយដែលត្រូវសម្រេចចិត្តដោយផ្អែកលើការវាយតម្លៃនៃស្ថានភាពការរាតត្បាតនៃជំងឺកូវីដ១៩ ។ ប្រទេសសឹង្ហបុរីគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំពិសេសចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះ ។
លោក Klaus Schwab ជាស្ថាបនិក WEF និងជាសាស្ត្រាចារ្យបានមានប្រសាសន៍ថា ៖ “វាជាការសម្រេចចិត្តដ៏លំបាកមួយជាពិសេសក្នុងការចាប់អារម្មណ៍យ៉ាងខ្លាំងពីដៃគូរបស់យើងក្នុងការរួមគ្នាមិនត្រឹមតែដោយផ្ទាល់ និងដើម្បីចូលរួមចំណែកដល់ពិភពលោកដែលមានភាពធន់នឹងការរាប់បញ្ចូល និងមានចីរភាពជាងនេះទេ ។ ប៉ុន្តែនៅទីបំផុតសុខភាព និងសុវត្ថិភាពរបស់អ្នករាល់គ្នាដែលពាក់ព័ន្ធជាអាទិភាពខ្ពស់បំផុតរបស់យើង» ៕
ប្រែសម្រួលដោយ ៖ Samnang , ប្រធានផ្នែកនិពន្ធ ៖ Sunnie, និពន្ធនាយក / ផលិតករ ៖ Nicole
កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖ : Cambodia丨Laos | Myanmar | Singapore丨Philippines丨Thailand丨UAE
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)