ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > កំណើនតម្លៃអាហារក្នុងទសវត្សរ៍ចុងក្រោយនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារនៅអាស៊ី

កំណើនតម្លៃអាហារក្នុងទសវត្សរ៍ចុងក្រោយនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារនៅអាស៊ី

2021-06-17
72
0
សង្ខេប:ឥទិ្ធពលនៃកំណើនតម្លៃនៃវត្ថុធាតុដើមកសិកម្មដូចជា ស្រូវសាលី ប្រេងបន្លែជាដើម នារយៈពេលប៉ុន្មានខែចុងក្រោយនេះ បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់អតិថិជនធម្មតា ក៏ដូចជាក្រុមហ៊ុនផលិតកម្មនានានៅអាស៊ី។

[ស្វែងរកអចលនទ្រព្យគ្រប់ប្រភេទមាននៅ Compass - សេចក្តីរាយការណ៍សង្ខេប] ឥទិ្ធពលនៃកំណើនតម្លៃនៃវត្ថុធាតុដើមកសិកម្មដូចជា ស្រូវសាលី ប្រេងបន្លែជាដើម នារយៈពេលប៉ុន្មានខែចុងក្រោយនេះ បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់អតិថិជនធម្មតា ក៏ដូចជាក្រុមហ៊ុនផលិតកម្មនានានៅអាស៊ី។

news/2021-06-17/1623910494429819.jpg

កំណើនតម្លៃបានក្លាយជាបន្ទុកដែលផលិតករបានដាក់ទៅលើក្រុមគ្រួសារជាច្រើន ដែលកំពុងព្យាយាមថ្លឹងថ្លែងលើការចំណាយប្រចាំថ្ងៃ ហើយបន្ទុកនេះដែរ ក៏ជាកត្តាបង្អាក់នៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីផលប៉ះពាល់ពីការរីករាលដាលដ៏សាហាវនៃជម្ងឺកូវីដ-១៩ក្នុងសកលលោក។

សន្ទស្សន៍តម្លៃអាហារដែលត្រូវបានចេញផ្សាយដោយអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ដែលតាមដានតម្លៃសាច់ ទឹកដោះគោ ធញ្ញជាតិ ប្រេងបន្លែ និងស្ករ បានកើនឡើងក្នុងអំឡុងពេល ១២ខែជាប់ៗគ្នាដល់ខែឧសភាដែលកើនឡើងដល់ ១២៧.១ ដែលជាកំរិតខ្ពស់បំផុតក្នុងរយៈពេលជិត ១០ ឆ្នាំចុងក្រោយនេះ ហើយវាជាតួលេខដែលខ្ពស់ជាងខែឧសភាឆ្នាំមុន ៤០ ភាគរយ។

គួរបញ្ជាក់ថា កំណើនតម្លៃនៃវត្ថុធាតុដើមបានកើនឡើង មានកត្តាមួយក្នុងនោះ គឺបណ្តាលមកពីលំហូរចរាចរណ៏សាច់ប្រាក់ក្នុងទីផ្សារមានការកើនហួសពីធម្មតា ដែលកើតពីការធ្វើពិពិធកម្មរបស់អ្នកទិញ។ ដូចនេះ ផលិតករម្ហូបអាហារនៅអាស៊ីដែលបានប្រឈមនឹងកំណើនតម្លៃវត្ថុធាតុដើម ផលិតករក៏បានចាប់ផ្តើមបង្កើនតម្លៃផលិតផលរបស់ខ្លួនដូចគ្នា។ គេបានមើលឃើញច្បាស់ពីបញ្ហានេះ នៅប្រទេសជឿនលឿនដូចជាប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូង។

នៅឯប្រទេសចិន តម្លៃប្រេងចម្អិន ដែលផលិតពីសណ្តែកក្នុងស្រុក នៅក្នុងខែមេសាបានកើនឡើងដល់ទៅ 20%។ ចំណែកប្រទេសជប៉ុនវិញ រោងចក្រផលិតម្សៅកិនដ៏ធំដូច Nisshin Seifun Group នឹងបង្កើននូវតម្លៃដើមផលិតផលម្សៅស្រូវសាលីរបស់ខ្លួនខ្ពស់ជាងធម្មតាដល់ទៅ 2%-4% នៅខែកក្កដាខាងមុខ។ រីឯប្រទេសកូរ៉េខាងត្បូង ហាងនំបុ័នដ៏ធំបំផុត Paris Baguette បានដំឡើងថ្លៃនំប៉័ងដល់ ៥.៦% លើសពីមុនតាំងពីខែកុម្ភះមកម៉្លេះ ព្រោះដោយសារថ្លៃដើមនៃការផ្គត់ផ្គង់វត្ថុធាតុដើមមានការកើនឡើង។

យោងតាមការថ្លែងបញ្ជាក់ពីសេដ្ឋវិទូ លោក Chua Hak Bin នៃធនាគារ Maybank Kim Eng បានអោយដឹងថា កំណើនតម្លៃអាហារអាចនឹងបង្អាក់ដល់ការស្តារសេដ្ឋកិច្ចអាស៊ីពីជម្ងឺរាតត្បាតកូវីដ-១៩ ដែលនាពេលនេះបានកំពុងប្រឈមទៅនឹងភាពអស្ថេរភាពរួចមកហើយ ។

លោកក៏បានបន្ថែមទៀតថា ការថយចុះនៃប្រាក់ចំណូលរបស់គ្រួសារមូយភាគធំ និងក្រុមមនុស្សដែលរស់នៅក្នុងតំបន់ទីទ័លនៃសកលលោក អាចត្រូវទទួលយកនូវបន្ទុកបន្ថែមលើសមុន ដោយសារកំណើនតម្លៃលើកនេះ។  ហើយដែលសំខាន់ក្រុមមនុស្សនៃតំបន់ទាំងនេះមានការប្រឈមនឹងភាគរយទាបដែលអាចទទួលយកការចាក់វ៉ាក់សាំងការពារ កូវីដ-១៩ បូកជាមួយនឹងភាពមានកម្រិតនៃប្រាក់ចំណូលប្រចាំស្រាប់ ការកើនតម្លៃនេះនឹងមិនអំណោយផលដល់ការសម្រួលនៃការកាត់បន្ថយផលចំណាយនាអនាគតទេ ។

រៀបរៀងនិងកែសម្រួលដោយខមភើសកម្ពុជា


រៀបរៀងដោយ ៖ Thangnyth,   ប្រធានផ្នែកនិពន្ធ ៖ Sunnie,   នាយក / ផលិតករ ៖ Nicole

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖  កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)