ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > មនុស្សប្រមាណ ៤១ លាននាក់កំពុងប្រឈមនឹងភាពអត់ឃ្លាន យោងតាមអង្គការសហប្រជាជាតិ

មនុស្សប្រមាណ ៤១ លាននាក់កំពុងប្រឈមនឹងភាពអត់ឃ្លាន យោងតាមអង្គការសហប្រជាជាតិ

2021-06-24
114
0
សង្ខេប:តាមរយៈកម្មវិធីស្បៀងអាហារពិភពលោកបានឱ្យដឹងថា មនុស្សប្រមាណ ៤១ លាននាក់ក្នុងបណ្តាប្រទេសជាង ៤៣ កំពុងប្រឈមនឹងភាពអត់ឃ្លាន ដោយមានស្រាប់នូវមនុស្សប្រមាណ ៦០ ម៉ឺននាក់ ផ្សេងទៀតក្នុងប្រទេសចំនួន ៤ បានកំពុងប្រឈមនឹងស្ថានភាពនេះរួចស្រេចទៅហើយ។

ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មាន ~ តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានឱ្យដឹងថា មនុស្សប្រមាណ ៤១ លាននាក់ក្នុងបណ្តាប្រទេសជាង ៤៣ កំពុងប្រឈមនឹងភាពអត់ឃ្លាន ដោយមានស្រាប់នូវមនុស្សប្រមាណ ៦០ ម៉ឺននាក់ ផ្សេងទៀតក្នុងប្រទេសចំនួន ៤ បានកំពុងប្រឈមនឹងស្ថានភាពនេះរួចស្រេចទៅហើយ។

news/2021-06-24/1624515166990178.jpg

យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ទី២២ មិថុនានេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា ការប្រែប្រួលអាកាសធាតុ វិបត្តិសេដ្ឋកិច្ច សង្គ្រាមបានធ្វើឱ្យចំនួនមនុស្សដែលត្រូវប្រឈមនឹងភាពស្រេកឃ្លានរឹតតែកើនឡើង នៅក្នុងខណៈតម្លៃនៃសម្ភារមូលដ្ឋានបានកើនឡើងហើយបានបង្កើនសម្ពាធទៅលើកម្រិតស្បៀងរួចទៅហើយនៅឆ្នាំនេះ។

គួរបញ្ជាក់ថា ស្ថានភាពស្រេកឃ្លានក្នុងឆ្នាំនេះ បានកើនខ្លាំងក្នុងបណ្តាប្រទេសអេត្យូពី ម៉ាដាហ្គាស្កា ស៊ូដង់ខាងត្បូង និងយេម៉ែន ក៏រួមទាំងប្រទេសនីហ្សេរីយ៉ា និងបួគីណាហ្វាសូ ដែលមនុស្សប្រមាណ ៥៨៤ ០០០ នាក់ បានរងនូវការប៉ះពាល់។

តាមការបញ្ជាក់ពី WFP ដែលត្រូវបានផ្តល់មូលនិធិទាំងមូលដោយប្រទេសស្ម័គ្រចិត្តដល់ការផ្តល់ជំនួយ បាននិយាយថា ពួកគេនៅត្រូវរៃអង្គាសប្រាក់ប្រហែល ៦ ពាន់លានដុល្លារ បន្ថែមនាពេលបន្ទាន់ ដើម្បីផ្តល់ដល់ជនរងគ្រោះទាំងឡាយដែលត្រូវប្រឈមនឹងហានិភ័យនៅក្នុងប្រទេសចំនួន ៤៣ នេះ។

តាមជាក់ស្តែង ក្រោយពីមានភាពធ្លាក់ចុះនូវអត្រាចំនួនប្រជាជនប្រឈមនឹងភាពស្រេកឃ្លានអស់ជាច្រើនទសវត្សរ៍មកហើយ វិបត្តិនេះក៏បានកើនឡើងវិញចាប់តាំងពីឆ្នាំ ២០១៦ ដោយសារតែជម្លោះ និងការប្រែប្រួលអាកាសធាតុ។ នៅឆ្នាំ ២០១៩ មនុស្សប្រហែល ២៧ លាននាក់ត្រូវរងគ្រោះ ហើយចាប់ពីឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ស្ថានភាពនេះកាន់តែធ្ងន់ធ្ងរថែមទៀត នេះបើយោងតាម WFP ។

រៀបរៀងនិងកែសម្រួលដោយខមភើសកម្ពុជា


រៀបរៀងដោយ ៖ Thangnyth,   ប្រធានផ្នែកនិពន្ធ ៖ Sunnie,   នាយក / ផលិតករ ៖ Nicole

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖  កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)