ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ទីផ្សារហ៊ុនអាស៊ីកើនឡើងខណៈពេលពាណិជ្ជករកំពុងរំពឹងលើនយោបាយធូររលុងនៃសេដ្ឋកិច្ច

ទីផ្សារហ៊ុនអាស៊ីកើនឡើងខណៈពេលពាណិជ្ជករកំពុងរំពឹងលើនយោបាយធូររលុងនៃសេដ្ឋកិច្ច

2021-06-25
104
0
សង្ខេប:ទីផ្សារអាស៊ីបានកើនឡើងជាសកលកាលពីថ្ងៃពុធ ដោយសារតែកិច្ចសន្យាថ្មីលើគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិកបានធានាដល់ វិនិយោគិនដែលច្របូកច្របល់កាលពីសប្តាហ៍មុនដោយការព្យាករណ៍របស់ធនាគារកណ្តាលចំពោះការកើនឡើងអត្រាការប្រាក់ខ្ពស់ជាងការរំពឹងទុក។

ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មាន ~ ទីផ្សារអាស៊ីបានកើនឡើងជាសកលកាលពីថ្ងៃពុធ ដោយសារតែកិច្ចសន្យាថ្មីលើគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិកបានធានាដល់ វិនិយោគិនដែលច្របូកច្របល់កាលពីសប្តាហ៍មុនដោយការព្យាករណ៍របស់ធនាគារកណ្តាលចំពោះការកើនឡើងអត្រាការប្រាក់ខ្ពស់ជាងការរំពឹងទុក។

news/2021-06-25/1624592552214260.jpg

នៅថ្ងៃសុក្រទីផ្សារ Wall Street បានធ្លាក់ចុះ ហើយទីផ្សារអាស៊ីក៏បានធ្លាក់ចុះតាមកាលពីថ្ងៃច័ន្ទ ខណៈដែលពាណិជ្ជករបានគិតពិចារណាអំពីការកើនឡើងអត្រាការប្រាក់នៅឆ្នាំក្រោយ នៅពេលដែលរដ្ឋាភិបាលព្យាយាមការពារការកើនឡើងនៃអតិផរណាដែលបណ្តាលមកពីសេដ្ឋកិច្ចប្រទេសធំៗរបស់ពិភពលោកកំពុងរើបំរាស់ចេញពីការដួលរលំនៃឆ្នាំ ២០២០ ។

ការភ័យខ្លាចអំពីការបញ្ចប់នៃគោលនយោបាយធូររលុង ដែលបានដាក់ចេញពេលកំពុងកូវីដ១៩រាតត្បាតខ្លាំង បានធ្វើឱ្យមានការខកចិត្តដល់ពាណិជ្ជកម្មអស់រយៈពេលជាច្រើនខែ ដែលធ្វើឱ្យភាគហ៊ុនដែលមានភាពងើបវិញក្នុងរយៈពេលជាងមួយឆ្នាំបានត្រូវដួលរលំ។

កាលពីថ្ងៃពុធ លោក Jerome Powell ប្រធានធនាគារកណ្តាលបានចេញមកធានា។ លោកបានប្រាប់សមាជិកសភាថា“ ផ្នែកសំខាន់មួយនៃអតិផរណា ឬប្រហែលជាបញ្ហាអតិផរណាទាំងអស់ បានមកពីប្រភេទពាណិជ្ជកម្មដែលរងផលប៉ះពាល់ដោយផ្ទាល់ពីការបើកឡើងវិញនូវសេដ្ឋកិច្ច ដូចជា រថយន្តជជុះ និងរថយន្តដឹកទំនិញ” ។

“យើងនឹងរង់ចាំមើលភស្តុតាងជាក់ស្តែងអំពីអតិផរណាជាក់ស្តែង ឬអតុល្យភាពផ្សេងទៀត”។

នៅព្រឹកថ្ងៃដដែល លោក John Williams ប្រធានធនាគារកណ្តាលញូវយ៉ក បានឱ្យដឹងថាការពិភាក្សាអំពីការកើនឡើងអត្រាការប្រាក់នៅតែមិនទាន់អាចកំណត់បាននាពេលអនាគត។

យោងតាមលទ្ធផលទីផ្សារក្នុងថ្ងៃនោះតែម្តង បានបង្ហាញថា សន្ទស្សន៍សំខាន់បីនៃទីផ្សាររបស់ Wall Street បានបញ្ចប់ទៅដោយលទ្ធផលល្អ សម្រាប់រយៈពេលពីរថ្ងៃជាប់ៗគ្នា រីឯនៅទីផ្សារអាស៊ីវិញ ក៏មានភាពប្រសើរជាបន្តបន្ទាប់ដូចគ្នា។ ក្នុងទីផ្សារនៃទីក្រុងតូក្យូ ហុងកុង ស៊ាងហៃ សិង្ហបុរី សេអ៊ូល វ៉ែលលីងតុន តៃប៉ិ និងម៉ានីលសុទ្ធតែឃើញមានការកើនឡើងជាលំដាប់។

រៀបរៀងនិងកែសម្រួលដោយខមភើសកម្ពុជា


រៀបរៀងដោយ ៖ Thangnyth,   ប្រធានផ្នែកនិពន្ធ ៖ Sunnie,   នាយក / ផលិតករ ៖ Nicole

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖  កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)