ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ទីក្រុងក្រោមទឹកជ្រៅជាងគេនៅលើពិភពលោកនៃទីក្រុងឌូបៃត្រូវបានបើកដំណើរហើយ

ទីក្រុងក្រោមទឹកជ្រៅជាងគេនៅលើពិភពលោកនៃទីក្រុងឌូបៃត្រូវបានបើកដំណើរហើយ

2021-07-12
66
0
សង្ខេប:ទីក្រុងឌូបៃ ដែលក្រៅពីជាម្ចាស់ផ្ទះនៃអគារដែលខ្ពស់ជាងគេ និងផ្សារទំនើបដែលធំជាងនៅលើពិភពលោករួចមកហើយ កាលពីថ្មីៗ ក៏បានបើកឱ្យដំណើរនូវ “The Deep Dive Dubai Pool” ដែលធ្លាប់បានទទួលពានឯតទគ្គកម្មហ្គីនណេស លើកំណត់ត្រា“អាងហែលទឹកជ្រៅបំផុត”កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅនេះ។

ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មាន ~ ទីក្រុងឌូបៃ ដែលក្រៅពីជាម្ចាស់ផ្ទះនៃអគារដែលខ្ពស់ជាងគេ និងផ្សារទំនើបដែលធំជាងនៅលើពិភពលោករួចមកហើយ កាលពីថ្មីៗ ក៏បានបើកឱ្យដំណើរនូវ “The Deep Dive Dubai Pool” ដែលធ្លាប់បានទទួលពានឯតទគ្គកម្មហ្គីនណេស លើកំណត់ត្រា“អាងហែលទឹកជ្រៅបំផុត”កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅនេះ។

news/2021-07-12/1626059789289780.jpg

អាងទឹក The Deep Dive Dubai Pool មានជម្រៅ ៦០ ម៉ែត្រ អាចចំណុះទឹកសរុបបានចំនួន ១៤ លានលីត្រ ឬស្មើទំហំអាងហែលទឹកអូឡាំពិកចំនួន ៦ ដែលបានធ្វើការបំបែកកំណត់ត្រាពីអាងទឹក Deepspot របស់ប្រទេស ប៉ូឡូញ ដែលមានជម្រៅជាង ៤៥ ម៉ែត្រ។ លើកពីនេះ សីតុណ្ហភាពទឹកនៃអាងទឹកនៃទីក្រុងឌូបៃនេះ ត្រូវបានរក្សានៅត្រឹម ៣០ ដឺក្រេ ដែលជាសីតុណ្ហភាពមួយដែលសមល្មមសម្រាប់អ្នកជ្រមុជទឹកដែលនឹងចុះទៅកម្សាន្ត។

គួរបញ្ជាក់ថា គម្រោងអាងទឹក The Deep Dive Dubai Pool ត្រូវបានគេរចនាសម្ព័ន្ធផ្នែកខាងក្នុងដោយដាក់តាំងនូវរូបសំណាក់ អយស្ទ័រ ដែលទំហំដល់ទៅ 1,500 ម៉ែត្រក្រឡា ដែលនេះជាតំណាងឱ្យប្រទេសអារ៉ាប់រួម ដែលបានទទួលឈ្មោះថា ប្រទេសគុជលើដែនមហាសមុទ្រ។ បន្ថែមពីនេះ ផ្នែកដែលគួរឱ្យលេចធ្លោជាងគេនៃគម្រោង គឺទីក្រុងក្រោមទឹក រួមជាមួយប្រព័ន្ធភ្លើងបំភ្លឺ ប្រព័ន្ធសំឡេងដែលទំនើប ដើម្បីបង្កើតនូវបរិយាកាស។ មិនតែប៉ុណ្ណោះ អ្នកជ្រមុជទឹកដែលបានចុះទៅកម្សាន្តថែមទាំងអាចធ្វើសកម្មភាពជាច្រើនផ្សេងទៀត ដូចជា មើលកុន លេងហ្គេម និងធ្វើដំណើរផ្សងព្រេងមើលទីក្រុងក្រោមសមុទ្រ។ ម៉្យាងវិញទៀត គម្រោងនេះផ្ទាល់តែម្តង ក៏មាននូវស្ទូឌីយោសម្រាប់ថតខ្សែភាពយន្តក្រោមទឹក ដែលធំជាងគេនៅក្នុងតំបន់ផងដែរ ។ ទទ្ទឹមនឹងគ្នានេះ ដើម្បីធានាបាននូវសុវត្ថិភាពរបស់អ្នកកម្សាន្ត គម្រោងអាងទឹកដ៏ជ្រៅជាងគេនេះ មានការធ្វើការបំពាក់នូវ កាមេរ៉ាចំនួន ៥៦ ដែលតំឡើងដាក់ឱ្យនៅជុំវិញអាងទឹក ព្រមជាមួយទីតាំងសុវត្ថិភាពដែលអាចផ្ទុកមនុស្សបាន ១២ នាក់នៅក្នុងករណីមានអាសន្ន។ ក្រៅពីនេះ គម្រោងផ្ទាល់ ក៏មាននូវការបើកថ្នាក់សម្រាប់បង្រៀនពី របៀបជ្រមុជទឹក ដល់អ្នកដែលទើបនឹងចាប់ផ្តើមរៀន ហើយនិងអ្នកដែលធ្លាប់មានបទពិសោធន៍ ព្រមទាំងសញ្ញាប័ត្របញ្ជាក់រួចហើយ។ ជាងនេះទៅទៀត អ្នកកម្សាន្តក៏អាចធ្វើការដើរលេងនៅក្នុងទីក្រុងក្រោមទឹកបានដោយខ្លួនឯង បន្ទាប់ពីការដើរទស្សនាជាមួយមគ្គុទេសក៍ម្នាក់ប្រចាំតំបន់រួចរាល់។ គួរបញ្ជាក់បន្ថែមទៀត ការបើកដំណើរការនាពេលបច្ចុប្បន្ន គឺបើកឱ្យតែចំពោះអ្នកដែលទទួលបានលិខិតអញ្ជើញតែប៉ុណ្ណោះ តែគម្រោងនេះក៏គ្រោងនឹងបើកជាសាធារណៈនាពេលចុងឆ្នាំនេះដែរ។

រៀបរៀងនិងកែសម្រួលដោយខមភើសកម្ពុជា


រៀបរៀងដោយ ៖ Thangnyth,   ប្រធានផ្នែកនិពន្ធ ៖ Sunnie,   នាយក / ផលិតករ ៖ Nicole

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖  កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)