ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ពិតទេដែលក្រុមហ៊ុនអចលនទ្រព្យធំៗនៃប្រទេសថៃបើកទទួលយកការប្រើ Cryptocurrency នៅក្នុងការទូទាត់ទិញផ្ទះ?

ពិតទេដែលក្រុមហ៊ុនអចលនទ្រព្យធំៗនៃប្រទេសថៃបើកទទួលយកការប្រើ Cryptocurrency នៅក្នុងការទូទាត់ទិញផ្ទះ?

2021-07-21
400
0
សង្ខេប:យោងតាមការចុះផ្សាយកាលខែមិថុនាកន្លងទៅរបស់កាសែត Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យធំៗមួយចំនួនរបស់ប្រទេសថៃ មានដូចជា ក្រុមហ៊ុន AssetWise, SC Asset Corporation Plc និង Sansiri Plc បានសម្រេចបើកអនុញ្ញាតឱ្យប្រើប្រាស់លុយឌីជីថល ឬ Cryptocurrency ដើម្បីទូទាត់ទិញផ្ទះក្នុងគម្រោងរបស់ខ្លួន ។

ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មាន ~ នេះបើយោងតាមការចុះផ្សាយកាលខែមិថុនាកន្លងទៅរបស់កាសែត Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យធំៗមួយចំនួនរបស់ប្រទេសថៃ មានដូចជា ក្រុមហ៊ុន AssetWise, SC Asset Corporation Plc និង Sansiri Plc បានសម្រេចបើកអនុញ្ញាតឱ្យប្រើប្រាស់លុយឌីជីថល ឬ Cryptocurrency ដើម្បីទូទាត់ទិញផ្ទះក្នុងគម្រោងរបស់ខ្លួន ដែលនេះគឺជាគម្រោងវិវត្តបែបថ្មីម៉្យាងនៃវិស័យអចលនទ្រព្យក្នុងប្រទេសថៃ នៅក្នុងការសម្របខ្លួនទៅតាមភាពជឿនលឿន ហើយក៏ដូចជាដើម្បីយកឈ្នះទៅលើវិបត្តិកូវីដផងដែរ។

news/2021-07-21/1626853121750986.jpg

យោងទៅតាមការបញ្ជាក់របស់ លោក Kromchet Vipanpong នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យចុះបញ្ជីផ្សារមូលបត្រ AssetWise បានឱ្យដឹងបន្ថែមថា នាពេលបច្ចុប្បន្ននេះផ្ទាល់ ខាងក្រុមហ៊ុនរបស់លោកបានធ្វើការសម្រេចសហការជាមួយនឹងក្រុមហ៊ុនលុយឌីជីថលមួយនៃប្រទេសថៃ Bitkub Capital Group Holdings រួចមកហើយលើការបើកដាក់ឱ្យដំណើរការនូវសេវាប្តូរប្រាក់លុយឌីជីថលសម្រាប់រាល់ការទិញអចនលទ្រព្យនៅក្នុងគម្រោងរបស់ក្រុមហ៊ុន។ លើកពីនេះទៅទៀត តាមប្រសាសន៍របស់លោក បានឱ្យដឹងទៀតថា AssetWise ក៏កំពុងមានបំណងចង់បង្កើននូវបណ្តាញផ្ទេរប្រាក់ជាច្រើនប្រភេទបន្ថែមទៀតទៅលើការផ្ទេរប្រាក់តាមធនាគារនិងកាតឥណទាន (credit card)ធម្មតានៃការពីគ្រាកន្លង។ ដូចនោះហើយ បន្ទាប់ពីនេះ ខាងអតិថិជនរបស់ក្រុមហ៊ុននឹងអាចប្រើលុយឌីជីថលនៅក្នុងការទូទាត់ ហើយចំពោះថ្លៃសេវា គឺវាថែមទាំងមានតម្លៃសមរម្យជាជាងកាតឥណទានដែលមានត្រឹមតែ ០,២៥% បើប្រៀបធៀបជាមួយ ២-៣% នៃភាគរយកាលពីដើមឡើយ។

លោក Kromchet Vipanpong បាននិយាយទៀតថា ការបានធ្វើជាដៃគូជាមួយនឹងក្រុមហ៊ុន Bitkub Capital Group Holdings ក៏ជាកត្តាមួយនៃការជួយទៅដល់ក្រុមហ៊ុននូវការពង្រីកទីផ្សារថ្មីមួយ ជាពិសេសតែម្តងគឺសម្រាប់គោលដៅទីផ្សារដែលជាយុវជនជំនាន់ក្រោយដែលមានការពេញនិយមខ្លាំងនូវលុយឌីជីថល។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Bitkub Capital Group Holdings គឺជាក្រុមហ៊ុនដូរលុយបែបឌីជីថលដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រថៃ ដែលមកទល់នឹងពេលបច្ចុប្បន្ននេះមានចំនួនអ្នកដាក់ពាក្យស្នើបើកគណនីជួញដូរសរុបច្រើនជាង ១,៥ លាននាក់ ព្រមទាំងមានទំហំពាណិជ្ជកម្មដែលជាអតិបរមាជាង ១,២ ពាន់លានបាត ក្នុងមួយថ្ងៃ៕

រៀបរៀងនិងកែសម្រួលដោយខមភើសកម្ពុជា


រៀបរៀងដោយ ៖ Thangnyth,   ប្រធានផ្នែកនិពន្ធ ៖ Sunnie,   នាយក / ផលិតករ ៖ Nicole

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖  កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)