ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Market > តម្លៃដីចុងក្រោយរបស់ខណ្ឌសែនសុខនិងខណ្ឌឬស្សីកែវ តម្លៃខ្ពស់រហូតដល់ $4,200/㎡ និង $3,700/㎡ រៀងគ្នា

តម្លៃដីចុងក្រោយរបស់ខណ្ឌសែនសុខនិងខណ្ឌឬស្សីកែវ តម្លៃខ្ពស់រហូតដល់ $4,200/㎡ និង $3,700/㎡ រៀងគ្នា

2023-08-22
455
0
សង្ខេប:សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានចេញផ្សាយនូវតម្លៃដីចុងក្រោយបំផុតសម្រាប់ឆមាសទី ១ ឆ្នាំ ២០២៣ នៅខណ្ឌលំដាប់រងដ៏សំខាន់ៗរបស់រាជធានីភ្នំពេញចំនួន ២ រួមមាន ខណ្ឌឬស្សីកែវ និងខណ្ឌសែនសុខ ដោយមានតម្លៃខ្ពស់ ៣,៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ៤,២០០ ដុល្លារក្នុងម៉ែត្រការ៉េរៀងគ្នា។

នាព្រឹក ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានចេញផ្សាយនូវតម្លៃដីចុងក្រោយបំផុតសម្រាប់ឆមាសទី ១ ឆ្នាំ ២០២៣ នៅខណ្ឌលំដាប់រងដ៏សំខាន់ៗរបស់រាជធានីភ្នំពេញចំនួន ២  រួមមាន ខណ្ឌឬស្សីកែវ និងខណ្ឌសែនសុខ។

យោងតាមទិន្នន័យរបស់ CVEA នៅឆមាសទីមួយនៃឆ្នាំ ២០២៣ តម្លៃដីនៅតំបន់ខណ្ឌឬស្សីកែវនិងខណ្ឌសែនសុខទាំងមូលបានធ្លាក់ចុះបន្តិច ដោយតម្លៃជាមធ្យមគឺ ១,២៨២ ដុល្លារអាមេរិក និង ១,៧៥៤ ដុល្លារអាមេរិក រៀងគ្នាក្នុងមួយម៉ែត្រការ៉េ។ រីឯក្នុងឆ្នាំ ២០២២ យើងសង្កេតឃើញថា តម្លៃដីជាមធ្យមនៅក្នុងខណ្ឌឬស្សីកែវ បានឈានដល់ ១,៤៩២ ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកឯខណ្ឌសែនសុខវិញ គឺត្រឹមតែ ១,៧៣៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

បើក្រឡេកទៅកាន់ខណ្ឌឬស្សីកែវ តម្លៃដីនៅតាមបណ្ដោយផ្លូវធំៗក្នុងសង្កាត់ទួលសង្កែទី១ គឺខ្ពស់ជាងគេ ដោយតម្លៃគឺ ៣,៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃទាបបំផុតត្រឹម ៤៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅក្នុងសង្កាត់ស្វាយប៉ាក។ ចំពោះខណ្ឌសែនសុខ តម្លៃដីនៅតាមបណ្ដោយផ្លូវធំៗក្នុងសង្កាត់ភ្នំពេញថ្មី និងសង្កាត់ទឹកថ្លា មានតម្លៃខ្ពស់បំផុតគឺ ៤,២០០ ដុល្លារក្នុងម៉ែត្រការ៉េ និងតម្លៃទាបបំផុត គឺក្នុងសង្កាត់ក្រាំងធ្នុង ដែលមានតម្លៃ ៣៥០ ដុល្លារក្នុងម៉ែត្រការ៉េ។ 

សូមជម្រាបផងដែរថា កាលពីឆ្នាំ២០២២ តម្លៃដីខ្ពស់បំផុតនៅក្នុងខណ្ឌឬស្សីកែវមានតម្លៃរហូតដល់ ៣,៩០០  ដុល្លារក្នុងម៉ែត្រការ៉េ និងខណ្ឌសែនសុខ មានតម្លៃឈានដល់ ៤,៤០០ ដុល្លារក្នុងម៉ែត្រការ៉េ។ 

2023-08-22 14.01.55.jpg

តម្លៃដីនៅខណ្ឌឬស្សីកែវក្នុងឆមាសទី១ ឆ្នាំ២០២៣ 

 

2023-08-22 14.02.29.jpg

តម្លៃដីនៅខណ្ឌសែនសុខ ក្នុងឆមាសទី១ ឆ្នាំ២០២៣

 

2023-08-22 14.02.52.jpg

តម្លៃដីនៅខណ្ឌឬស្សីកែវ ក្នុងឆ្នាំ២០២២

 

2023-08-22 14.02.44.jpg

តម្លៃដីនៅខណ្ឌសែនសុខ ក្នុងឆ្នាំ២០២២

 

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)