ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Market > តម្លៃដីចុងក្រោយរបស់ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌដង្កោ តម្លៃខ្ពស់រហូតដល់ $3,400/㎡ និង $2,600/㎡

តម្លៃដីចុងក្រោយរបស់ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌដង្កោ តម្លៃខ្ពស់រហូតដល់ $3,400/㎡ និង $2,600/㎡

2023-09-12
455
0
សង្ខេប:នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានចេញផ្សាយនូវតម្លៃដីចុងក្រោយបំផុតសម្រាប់ឆមាសទី ១ ឆ្នាំ ២០២៣ នៅខណ្ឌជាយក្រុងរបស់រាជធានីភ្នំពេញនិងជាខណ្ឌកំពុងពេញនិយមសម្រាប់គម្រោងលំនៅឋានបែបបុរី ចំនួន ២ ទៀត រួមមាន ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ។

នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានចេញផ្សាយនូវតម្លៃដីចុងក្រោយបំផុតសម្រាប់ឆមាសទី ១ ឆ្នាំ ២០២៣ នៅខណ្ឌជាយក្រុងរបស់រាជធានីភ្នំពេញនិងជាខណ្ឌកំពុងពេញនិយមសម្រាប់គម្រោងលំនៅឋានបែបបុរី ចំនួន ២ ទៀត  រួមមាន ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ។

យោងតាមទិន្នន័យរបស់ CVEA នៅឆមាសទីមួយនៃឆ្នាំ ២០២៣ តម្លៃដីនៅតាមខណ្ឌនីមួយៗ មានការធ្លាក់ចុះបន្តិច ចំណែកតម្លៃដីនៅតំបន់ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោទាំងមូលក៏មិនខុសពីខណ្ឌផ្សេងៗប៉ុន្មានដែរ ដោយតម្លៃជាមធ្យមគឺ ៩៤៤ ដុល្លារអាមេរិក និង ៣៤២ ដុល្លារអាមេរិក រៀងគ្នាក្នុងមួយម៉ែត្រការ៉េ។ រីឯក្នុងឆ្នាំ ២០២២ យើងសង្កេតឃើញថា តម្លៃដីជាមធ្យមនៅក្នុងខណ្ឌពោធិ៍សែនជ័យ បានឈានដល់ ១,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកឯខណ្ឌដង្កោវិញ គឺ ៣៦៧ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

បើក្រឡេកទៅកាន់ខណ្ឌពោធិ៍សែនជ័យ តម្លៃដីនៅតាមបណ្ដោយផ្លូវធំៗក្នុងសង្កាត់កាកាបទី១និងទី២ គឺខ្ពស់ជាងគេដោយមានតម្លៃ ៣,៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃទាបបំផុតត្រឹម ៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅក្នុងសង្កាត់ត្រពាំងក្រសាំង។ ចំពោះខណ្ឌដង្កោតម្លៃដីនៅតាមបណ្ដោយផ្លូវធំៗក្នុងសង្កាត់ដង្កោ មានតម្លៃខ្ពស់បំផុតគឺ ២,៦០០ ដុល្លារក្នុងម៉ែត្រការ៉េ ហើយតម្លៃទាបបំផុត គឺក្នុងសង្កាត់គយនយ ដែលមានតម្លៃ ២៥ ដុល្លារក្នុងម៉ែត្រការ៉េ។ 

សូមជម្រាបផងដែរថា កាលពីឆ្នាំ២០២២ តម្លៃដីខ្ពស់បំផុតនៅក្នុងខណ្ឌពោធិ៍សែនជ័យមានតម្លៃរហូតដល់ ៣,៦០០  ដុល្លារក្នុងម៉ែត្រការ៉េ និងខណ្ឌដង្កោ មានតម្លៃឈានដល់ ២,៧៨០ ដុល្លារក្នុងម៉ែត្រការ៉េ។ 

pousenchey 2023.jpg

dangkor 2023.jpg

▲តម្លៃដីនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ក្នុងឆមាសទី១ ឆ្នាំ២០២៣

 

Pousenchey 2022.png

dangkor 2022.png

▲តម្លៃដីនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ឆ្នាំ២០២២

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)