ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Market > របាយការណ៍ទីផ្សារអចលនទ្រព្យនៅត្រីមាសទី៣៖ វិស័យអចលនទ្រព្យមានសន្ទុះឡើងវិញបន្តិចម្តងៗ ជាមួយនឹងគម្រោងថ្មីៗ និងការជួលកើនឡើងជាលំដាប់

របាយការណ៍ទីផ្សារអចលនទ្រព្យនៅត្រីមាសទី៣៖ វិស័យអចលនទ្រព្យមានសន្ទុះឡើងវិញបន្តិចម្តងៗ ជាមួយនឹងគម្រោងថ្មីៗ និងការជួលកើនឡើងជាលំដាប់

2023-10-12
766
0
សង្ខេប:នាពេលថ្មីៗនេះ ក្រុមហ៊ុន CBRE Cambodia បានចេញផ្សាយរបាយការណ៍ទីផ្សារអចលនទ្រព្យរបស់ខ្លួនសម្រាប់ត្រីមាសទី ៣ ឆ្នាំ២០២៣ ដោយមានការបង្ហាញអំពីនិន្នាការរបស់ទីផ្សារ និងការរំពឹងទុកលើគ្រប់ទិដ្ឋភាពនានា រួមទាំងការព្យាករណ៍នូវកំណើនផលិតផលក្នុងស្រុកសរុប វិស័យទេសចរណ៍មានសន្ទុះក្នុងការស្ដារឡើងវិញ និងបម្រែបម្រួលនៅក្នុងទីផ្សារការិយាល័យ ការលក់រាយ និងវិស័យលំនៅឋានជាដើម។

នាពេលថ្មីៗនេះ ក្រុមហ៊ុន CBRE Cambodia បានចេញផ្សាយរបាយការណ៍ទីផ្សារអចលនទ្រព្យរបស់ខ្លួនសម្រាប់ត្រីមាសទី ៣ ឆ្នាំ២០២៣ ដោយមានការបង្ហាញអំពីនិន្នាការរបស់ទីផ្សារ និងការរំពឹងទុកលើគ្រប់ទិដ្ឋភាពនានា រួមទាំងការព្យាករណ៍នូវកំណើនផលិតផលក្នុងស្រុកសរុប វិស័យទេសចរណ៍មានសន្ទុះក្នុងការស្ដារឡើងវិញ និងបម្រែបម្រួលនៅក្នុងទីផ្សារការិយាល័យ ការលក់រាយ និងវិស័យលំនៅឋានជាដើម។

 

‖ អត្រាកំណើនផលិតផលក្នុងស្រុកសរុប

អត្រាកំណើនដែលប៉ាន់ស្មានពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ គឺប្រមាណ ៥.៩៧ ភាគរយ។

 

មុនពេលមានជំងឺឆ្លង ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៩ អត្រាកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាសម្រេចបាន ៧,១៣ ភាគរយ ចំណែកនៅក្នុងអំឡុងពេលនៃការរីករាលដាលពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ កំណើនផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះមកនៅត្រឹម ១,៧០ ភាគរយ និងចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ អត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានប៉ាន់ស្មានថានឹងអាចកើនឡើងដល់ ៥,៩៧ ភាគរយ។

 

Picture2.png

*ការប្រៀបធៀបកំណើន GDP រវាងប្រទេសកម្ពុជា និងប្រទេសដទៃទៀត

 

 ការអនុម័តសំណង់គម្រោងវិនិយោគ

រវាងចំនួនទឹកប្រាក់វិនិយោគនិងចំនួនគម្រោងដែលបានអនុម័ត

 

ក្នុងរយៈពេលប្រាំពីរខែដើមឆ្នាំនេះ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័តគម្រោងវិនិយោគសំណង់សរុបចំនួន ២ ០៣៦។ គម្រោងទាំងនេះគ្របដណ្តប់លើផ្ទៃដីប្រមាណ ៨ លានម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ២,៩៧ ពាន់លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់ CBRE ការអនុម័តការវិនិយោគសរុបបានកើនឡើង ១៨៦ ភាគរយ រហូតមកដល់ពេលនេះក្នុងឆ្នាំ ២០២៣ ខណៈដែលចំនួនគម្រោងដែលបានអនុម័តបានថយចុះ ១៦ ភាគរយ។

 

Picture3.png

 

‖ វិស័យទេសចរណ៍

ចំនួនភ្ញៀវទេសចរត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥ លាននាក់ក្នុងឆ្នាំ ២០២៣

 

ក្នុងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៣ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣,៥ លាននាក់ កើនឡើង ២៥០,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈចំនួនភ្ញៀវទេសចរក្នុងស្រុកមានចំនួន ១២,៣៨ លាននាក់ កើនឡើង ៦៣,៥ ភាគរយ ។ ក្នុងនោះ ប្រភពភ្ញៀវទេសចរអន្តរជាតិធំៗទាំងបួនរួមមាន៖ ថៃ (មានចំនួន ៣៤ ភាគរយនៃចំនួនភ្ញៀវទេសចរសរុប) វៀតណាម (មានចំនួន ១៨ ភាគរយនៃចំនួនភ្ញៀវទេសចរសរុប) ចិន (គិតជា ១០% ភាគរយនៃចំនួនភ្ញៀវទេសចរសរុប) ឡាវ (គិតជាចំនួន ៦ ភាគរយនៃចំនួនភ្ញៀវទេសចរសរុប) ។ ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥ លាននាក់ក្នុងឆ្នាំ២០២៣។

Picture4.png


‖ ទីផ្សារអគារការិយាល័យ

ដោយសារតែតម្លៃជួលកាន់តែមានតម្លៃសមរម្យ គ្រឿងបរិក្ខារប្រសើរជាងមុន និងការគ្រប់គ្រងអចលនទ្រព្យប្រកបដោយវិជ្ជាជីវៈ អ្នកជួលកាន់តែច្រើនកំពុងផ្លាស់ប្តូរទៅជាការិយាល័យទំនើប និងមានមុខងារកាន់តែច្រើន។

នៅត្រីមាសទី៣ ឆ្នាំ២០២៣ អត្រាកាន់កាប់ជាមធ្យមរបស់អគារការិយាល័យក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា មានចំនួន ៦៤,២ ភាគរយ។ ក្នុងចំណោមនោះ អត្រាកាន់កាប់ជាមធ្យមរបស់ការិយាល័យលំដាប់ខ្ពស់គឺ ៥០,៥ ភាគរយ។

បើនិយាយពីទីផ្សារជួល តម្លៃជួលជាមធ្យមរបស់អគារការិយាល័យបានធ្លាក់ចុះបន្តិច។

នៅក្នុងត្រីមាសទីបីនេះ តម្លៃជួលអគារការិយាល័យកម្រិត A នៅក្នុងតំបន់ពាណិជ្ជកម្មកណ្ដាល (CBD) របស់រាជធានីភ្នំពេញនៅតែមានស្ថិរភាព ខណៈដែលអគារការិយាល័យកម្រិត B បានកើនឡើងបន្តិច ០,៦ ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃជួលនៅក្នុងតំបន់ដែលមិនមែនជាតំបន់ពាណិជ្ជកម្មកណ្ដាល (CBD) និងអគារការិយាល័យកម្រិត C បានធ្លាក់ចុះទៅតាមកម្រិតផ្សេងៗគ្នា។

Picture5.png


‖ ផ្សារលក់រាយ

សកម្មភាពទីផ្សារហាងលក់រាយកាន់តែរីកជាបន្តបន្ទាប់ ហើយម្ចាស់កាន់តែវិនិយោគកាន់តែច្រើនក្នុងសកម្មភាពទីផ្សារដើម្បីទាក់ទាញអតិថិជន និងរក្សាភាពរឹងមាំរបស់អាជីវកម្មលក់រាយ។

ទោះបីជាយ៉ាងណាក៏ដោយ ការពង្រីកម៉ាកយីហោមានការថយចុះ ហើយហាងលក់រាយមួយចំនួនក៏បានចាប់ផ្តើមមានការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ ដោយសារតែមានការភ័យខ្លាចពីហានិភ័យក្នុងការថយចុះប្រាក់ចំណូលពីការលក់។

អត្រាកាន់កាប់ហាងលក់រាយកំពុងបង្ហាញពីនិន្នាការធ្លាក់ចុះ ដោយអត្រាកាន់កាប់ជាមធ្យមបានធ្លាក់ចុះដល់ ៦៧,៧ ភាគរយនៅក្នុងត្រីមាសទីបី ឆ្នាំ២០២៣។

លើសពីនេះ គម្រោងហាងលក់រាយថ្មីកំពុងប្រឈមនឹងការពន្យារពេល ដោយការផ្គត់ផ្គង់ហាងលក់រាយជាង ៣២ ០០០ ម៉ែត្រការ៉េត្រូវពន្យារពេលរហូតដល់ឆ្នាំ ២០២៤។

ទោះជាយ៉ាងណាក៏ដោយ តម្លៃជួលសម្រាប់ប្រភេទពាណិជ្ជកម្មលក់រាយទាំងអស់ (ផ្សារទំនើប វេទិកាលក់រាយ ផ្សារទំនើបសហគមន៍ និងផ្លូវពាណិជ្ជកម្មសំខាន់ៗ) នៅតែមានស្ថិរភាព ដោយមានតែប្រភេទផ្សារទំនើបសហគមន៍ប៉ុណ្ណោះ មានការធ្លាក់ចុះ ០.៨ ភាគរយពីមួយត្រីមាសទៅមួយត្រីមាស។

Picture6.png

 

 ទីផ្សារលំនៅឋាន

+ ខុនដូ

គិតត្រឹមត្រីមាសទី ៣ ឆ្នាំ២០២៣ គម្រោងខុនដូជាង ១២០ គម្រោងត្រូវបានបញ្ចប់ការសាងសង់ ដោយបានផ្គត់ផ្គង់យូនីតនៅលើទីផ្សារចំនួន ៥៣ ០០០។

រីឯតម្លៃលក់របស់ខុនដូមានភាពថេរ បន្ទាប់ពីការកែតម្រូវជាបន្តបន្ទាប់។ ក្នុងចំនោមគម្រោងទាំងនេញ តម្លៃលក់នៃខុនដូប្រភេទលំដាប់ខ្ពស់បានកើនឡើងបន្តិច ប្រមាណ ០,២ ភាគរយ បើធៀបនឹងត្រីមាសទីមួយ ឆ្នាំ២០២៣ ជាមួយតម្លៃជាមធ្យមឈានដល់ ២ ៦១២ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

Picture7.png


+ អាផាតមិនសេវាកម្មសម្រាប់ជួល

ជាមួយនឹងការកើនឡើងនៃការផ្គត់ផ្គង់ខុនដូ អាផាតមេនសេវាកម្មសម្រាប់ជួលមួយចំនួនធំបានចូលក្នុងទីផ្សារ ដោយអាផាតមេនជួលទាំងនេះបង្កជាបញ្ហាប្រឈមដោយប្រយោលចំពោះវិស័យអាផាតមេនសេវាកម្ម ដោយផ្តល់ជូននូវការជួលដែលមានការប្រកួតប្រជែង និងជួនកាលសូម្បីតែសេវាកម្មទៀតផង។ ក្រោយពីមានជំងឺឆ្លង ម្ចាស់បន្តផ្តល់ជូននូវសេវាកម្មជួលប្រចាំថ្ងៃដែលអាចបត់បែនបានដល់អ្នកទេសចរណ៍ និងអ្នកជំនួញ។

ការកើនឡើងតិចតួចនៃតម្លៃជួលរបស់អាផាតមេន ឆ្លុះបញ្ចាំងពីការងើបឡើងវិញនៃតម្រូវការទីផ្សារ។ នៅក្នុងត្រីមាសទីបី ឆ្នាំ២០២៣ តម្លៃជួលសម្រាប់អាផាតមេនលំដាប់ A និង B បានកើនឡើង ១ ភាគរយ និង ៣ ភាគរយរៀងគ្នាធៀបនឹងត្រីមាសមុន។ ក្នុងចំណោមនោះ តម្លៃជួលជាមធ្យមរបស់អាផាតមេនលំដាប់ A មានតម្លៃ ១៩,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ហើយតម្លៃជួលជាមធ្យមរបស់អាផាតមេនលំដាប់ B មានតម្លៃ ១៣,៥ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

Picture8.png

 

+ លំនៅឋានបុរី

នៅក្នុងត្រីមាសទី ៣ ឆ្នាំ២០២៣ មានតែគម្រោងលំនៅឋានបុរីដែលទើបនឹងលេចរូបរាងថ្មីចំនួន ៣ ប៉ុណ្ណោះ។ បើនិយាយពីតម្លៃលក់វិញ ក្នុងចំណោមផលិតផលលំនៅឋានប្រភេទបុរី រួមមាន ផ្ទះល្វែង ផ្ទះអាជីវកម្ម ផ្ទះវីឡាភ្លោះ និងផ្ទះវីឡាទោល បានកើនឡើង ១,៨ ភាគរយ; ០,៥ ភាគរយ; ១,៥ ភាគរយ និង ០,១ ភាគរយពីមួយខែទៅមួយខែ។

គួរជម្រាបថា បើនិយាយពីកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងចំណោមផ្ទះសហគមន៍ក្នុងបុរីទាំងនេះ មានតែតម្លៃផ្ទះល្វែងប៉ុណ្ណោះ ដែលកើនឡើង ៣ ភាគរយ ខណៈប្រភេទផ្ទះផ្សេងទៀតបង្ហាញពីនិន្នាការធ្លាក់ចុះខុសៗគ្នា។

 

Picture9.png

 

ជារួម ជាមួយនឹងកំណើនសេដ្ឋកិច្ចកម្ពុជាជាលំដាប់ៗ និងការស្ដារឡើងវិញយ៉ាងរឹងមាំពីវិស័យទេសចរណ៍ ទីផ្សារអចលនទ្រព្យទាំងមូលហាក់ស្ថិតក្នុងស្ថានភាពមិនទាន់ធូរស្បើយនៅឡើយ ហើយវាត្រូវបានរំពឹងថានឹងឃើញមានការស្ទះងើបឡើងគួរឱ្យកត់សម្គាល់នៅចុងឆ្នាំ ២០២៣ ឬ ២០២៤ ។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)