ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ចំនួនស្ពានជិត២០ បានសាងសង់ក្នុងរយៈពេល២០ឆ្នាំ នេះបង្ហាញពីការអភិវឌ្ឍន៍ថ្មីរបស់ប្រទេសកម្ពុជា!

ចំនួនស្ពានជិត២០ បានសាងសង់ក្នុងរយៈពេល២០ឆ្នាំ នេះបង្ហាញពីការអភិវឌ្ឍន៍ថ្មីរបស់ប្រទេសកម្ពុជា!

2023-12-06
993
0
សង្ខេប:ថ្ងៃនេះ Compass នឹងនាំអារម្មណ៍លោកអ្នកទៅមើលស្ពានទាំងនេះ និងបង្ហាញមុខមាត់ថ្មីនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។

តើលោកអ្នកដឹងទេថា ស្ពានឆ្លងទន្លេ និងស្ពានឆ្លងសមុទ្រមានប៉ុន្មាននៅប្រទេសកម្ពុជា?

ប្រទេសកម្ពុជាស្ថិតនៅលើឧបទ្វីបឥណ្ឌូចិន និងមានធនធានទឹកយ៉ាងសម្បូរបែប។ មិនត្រឹមតែមានទន្លេមេគង្គ ដែលជាប្រព័ន្ធទឹកដ៏សំខាន់បំផុតនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាក៏នៅមានទន្លេផ្សេងៗ ដូចជាទន្លេបាសាក់ និងទន្លេសាប ដែលហូរកាត់វាងវង់លើដីដូចជាសរសៃឈាម ដោយបង្កើតបានជាប្រព័ន្ធទឹកយ៉ាងសំខាន់ប្លែកនិងតែមួយគត់សម្រាប់កម្ពុជា។

Picture1.png

ទន្ទឹមនឹងនេះ ទន្លេក៏បាននាំមកនូវការលំបាកជាច្រើនដល់ការអភិវឌ្ឍន៍ផ្នែកដឹកជញ្ជូនរបស់ប្រទេសកម្ពុជា និងប៉ះពាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុកផងដែរ។ ដូច្នេះ ស្ពានគឺជាផ្លូវដ៏សំខាន់រវាងខេត្ត ក្រុង និងតំបន់ក្នុងប្រទេសកម្ពុជា។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការសាងសង់ស្ពានបានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនជាខ្លាំង។ ពួកគេក៏ជាសាក្សីក្នុងការអភិវឌ្ឍ និងការផ្លាស់ប្តូរនៃខេត្តក្រុងរបស់ប្រទេសកម្ពុជាក្នុងរយៈពេលពីរទសវត្សរ៍កន្លងទៅនេះ។

ថ្ងៃនេះ Compass នឹងនាំអារម្មណ៍លោកអ្នកទៅមើលស្ពានទាំងនេះ និងបង្ហាញមុខមាត់ថ្មីនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។



‖ រាជធានីភ្នំពេញ

ក្នុងនាមជារាជធានីនៃប្រទេសកម្ពុជា រាជធានីភ្នំពេញមានធនធានតាមដងទន្លេដ៏សម្បូរបែបរួមមាន ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។ ជាការពិតណាស់ ប្រទេសក៏ត្រូវការស្ពានបន្ថែមទៀត ដើម្បីភ្ជាប់ទៅតំបន់ផ្សេងៗ។

Picture2.png


បច្ចុប្បន្នស្ពានឆ្លងទន្លេនៅរាជធានីភ្នំពេញមានចំនួន ៧ ហើយស្ពានចំនួន ២ ទៀតគ្រោងនឹងសាងសង់។ ពីភាគខាងត្បូងទៅភាគខាងជើង ស្ពានមានដូចជា៖


ស្ពានព្រែកប្រា (នឹងសាងសង់) ចាប់ពីតំបន់ព្រែកប្រា ដល់តំបន់ផ្សារទំនើប អ៉ីអន៣ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ស្ពានព្រែកប្រា។ ប្រទេសចិននឹងផ្តល់ឥណទានសម្បទានសម្រាប់ការសាងសង់ស្ពាននេះ។ តាមផែនការ គម្រោងស្ពាននេះមានប្រវែងជាង ៨០០ ម៉ែត្រ ហើយការសាងសង់ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមក្នុងឆ្នាំនេះ។

Picture3.png



ស្ពានព្រះមុនីវង្ស ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងរាជធានីភ្នំពេញ ឆ្លងកាត់ទន្លេបាសាក់។ ជាស្ពានឆ្លងទន្លេចាស់ជាងគេដែលលាតសន្ធឹងលើទន្លេបាសាក់ ហើយត្រូវបានសាងសង់នៅក្នុងឆ្នាំ ១៩៦០។ ការសាងសង់ស្ពានព្រះមុនីវង្សថ្មីបានចាប់ផ្តើមនៅឆ្នាំ ២០០៨ ដោយមានទីតាំងនៅក្បែរស្ពានចាស់ ហើយត្រូវបានបញ្ចប់ការសាងសង់ និងបើកឱ្យដំណើរការជាផ្លូវការនៅឆ្នាំ ២០០៩។

Picture4.png


ស្ពានកោះពេជ្រ-កោះនរា ជាស្ពានតភ្ជាប់ទីក្រុងរណបទាំងពីរ គឺទីក្រុងកោះពេជ្រ និងកោះនរា។ ស្ពាននេះត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC)  បានចាប់ផ្តើមការសាងសង់នៅខែតុលា ឆ្នាំ ២០២០ និងសម្ពោធជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៣ ។ ស្ពាននេះមានប្រវែងប្រហែល ៨២៤ ម៉ែត្រ និងទទឹង ២៤.៥ ម៉ែត្រ។

Picture5.png


ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (នឹងត្រូវសាងសង់) ការសាងសង់ស្ពាននេះនឹងបែងចែកជាពីរស្ពាន ដោយស្ពានទី១ នឹងសាងសង់ចាប់ពីផ្សាររាត្រីទៅតំបន់ជ្រោយចង្វារក្នុងរាជធានីភ្នំពេញ និងស្ពានទី២ ចាប់ពីតំបន់ជ្រោយចង្វារទៅតំបន់អរិយក្សត្រក្នុងខេត្តកណ្តាល។ គម្រោងស្ពាននេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមការសាងសង់នៅឆ្នាំ ២០២៤ ដោយទទួលបានឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង ចំនួន ២៤៥ លានដុល្លារអាមេរិក។

Picture6.png



ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារចាស់) ស្ថិតនៅលើផ្លូវជាតិលេខ៦ ឆ្លងកាត់ទន្លេសាប ក្នុងរាជធានីភ្នំពេញ។ ជាផ្លូវឆ្លងកាត់ដ៏សំខាន់មួយដោយបានតភ្ជាប់ខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ។ ស្ពាននេះត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៦៦ និងមានប្រវែងប្រហែល ៧១០ ម៉ែត្រ ដោយទទួលបានជំនួយពីរដ្ឋាភិបាលជប៉ុន។

Picture7.png


ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានជ្រោយចង្វារថ្មី) មានទីតាំងទន្ទឹមនឹងស្ពានមិត្តភាពកម្ពុជា-ជប៉ុនខាងលើ។ ស្ពានជ្រោយចង្វារថ្មីត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ២០១៥ ហើយមានប្រវែងប្រហែល ៧១៩ ម៉ែត្រ ដោយមានជំនួយឥណទានសម្បទានពីរដ្ឋាភិបាលចិន។


ស្ពានឫស្សីកែវ ជាស្ពានដែលឆ្លងកាត់ទន្លេសាប និងតភ្ជាប់ពីតំបន់ខណ្ឌឬស្សីកែវ ទៅទីក្រុងរណបជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ហើយបានសម្ពោធជាផ្លូវការនៅខែឧសភា ឆ្នាំ ២០២៣ ដែលមានប្រវែងសរុប ៩២២ ម៉ែត្រ និងទទឹង ២០.៥ ម៉ែត្រ។

Picture8.png


ស្ពានព្រែកព្នៅ (ស្ពានលីយ៉ុងផាត់) លាតសន្ធឹងលើទន្លេសាប និងតភ្ជាប់ទីក្រុងរណប លីយ៉ុងផាត់ ក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។ ស្ពាននេះត្រូវបានវិនិយោគ និងសាងសង់ដោយក្រុមហ៊ុន LYP Group ហើយពិធីសម្ពោធជាផ្លូវការត្រូវបានធ្វើឡើងនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១០។ ស្ពាននេះមានប្រវែងសរុប ៩៩៦ ម៉ែត្រ និងទទឹង ១៤ ម៉ែត្រ។ កាលពីខែតុលា ឆ្នាំ ២០១៧ រដ្ឋាភិបាលបានទិញស្ពានព្រែកព្នៅពីក្រុមហ៊ុន LYP Group ហើយក៏បានលុបចោលការ “បង់លុយ” ផងដែរ។

Picture9.png


‖ ខេត្តព្រះសីហនុ 

ស្ពានកោះពស់ ជាស្ពានឆ្លងសមុទ្រដំបូងគេរបស់កម្ពុជា ដែលតភ្ជាប់ពីខេត្តព្រះសីហនុ ទៅកាន់កោះពស់ ប្រវែង ៩០០ ម៉ែត្រ ទទឹង ១២ ម៉ែត្រ ត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០១១។ ត្រូវបានវិនិយោគដោយក្រុមហ៊ុនកោះពស់(ខេមបូឌា)អ៉ិនវេសមិនគ្រុប(KPIG) និងសាងសង់ដោយក្រុមហ៊ុនចិន។

Picture10.png


‖ ខេត្តកោះកុង

ស្ពានកោះកុង ជាស្ពានតភ្ជាប់ព្រំដែនកម្ពុជា និងថៃ ជាស្ពានឆ្លងសមុទ្រដែលមានប្រវែងសរុបប្រហែល ១៩០០ ម៉ែត្រ ដែលបានបើកដំណើរការក្នុងឆ្នាំ ២០០២ និងវិនិយោគដោយក្រុមហ៊ុន LYP Group បន្ទាប់មករដ្ឋាភិបាលកម្ពុជាបានទិញពីក្រុមហ៊ុនវិញក្នុងឆ្នាំ ២០១៧។

Picture11.png

កាលពីខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី (អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន) មានប្រសាសន៍ថា ក្រសួងកំពុងសិក្សាលើការសាងសង់ស្ពានកោះកុងថ្មី។


‖ ខេត្តស្ទឹងត្រែង

ស្ពានសេកុង ជាស្ពានឆ្លងកាត់ទន្លេសេកុង ជិតក្រុងស្ទឹងត្រែង សាងសង់ក្នុងឆ្នាំ២០០៧ ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ហើយបើកឱ្យធ្វើចរាចរនៅខែមេសា ឆ្នាំ២០០៨។ ស្ពាននេះមានប្រវែង ១.០៦៨ម៉ែត្រ និងទទឹង ១១ម៉ែត្រ។

ស្ពានសេកុងតភ្ជាប់ខេត្តស្ទឹងត្រែងទៅផ្លូវជាតិលេខ៧ដែលចេញពីស្រុកស្គន់ទៅហ្លួងព្រះបាងក្នុងប្រទេសឡាវ ដោយទទួលបានជំនួយពីរដ្ឋាភិបាលចិន។

Picture12.png


ស្ពានស្ទឹងត្រែង ជាស្ពានមួយនៅតាមដងទន្លេមេគង្គជិតក្រុងស្ទឹងត្រែង ដែលមានប្រវែងសរុប ១ ៧៣១ ម៉ែត្រ។ ស្ថិតនៅលើផ្លូវជាតិលេខ៩ ដែលតភ្ជាប់តំបន់ជនបទក្នុងខេត្តស្ទឹងត្រែង និងទីរួមខេត្ត ព្រមទាំងខេត្តព្រះវិហារដែលនៅជិតខាង និងព្រំដែនប្រទេសឡាវ។

ស្ពានស្ទឹងត្រែងត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ ក្នុងឆ្នាំ ២០១២ ហើយបានបើកឱ្យធ្វើចរាចរនៅខែមេសា ឆ្នាំ ២០១៥ គឺជាស្ពានទីបួនឆ្លងកាត់ទន្លេមេគង្គក្នុងប្រទេសកម្ពុជា។

Picture13.png


‖ ខេត្តកណ្ដាល

ស្ពានព្រែកក្តាម ស្ថិតនៅលើផ្លូវជាតិលេខ៤ ខេត្តកណ្តាល មានប្រវែងសរុប ១ ១៨០ម៉ែត្រ។ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ ហើយត្រូវបានបញ្ចប់ការសាងសង់ និងបើកឲ្យធ្វើចរាចរណ៍នៅខែមីនា ឆ្នាំ ២០១១។

Picture15.png


ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ មានប្រវែងសរុប ៨២៥ម៉ែត្រ ស្ថិតនៅលើផ្លូវជាតិលេខ ២១អា ក្នុងខេត្តកណ្តាល និងលាតសន្ធឹងតាមដងទន្លេបាសាក់ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ ដែលត្រូវបានបញ្ចប់ការសាងសង់ និងបើកឱ្យធ្វើចរាចរនៅខែសីហា ឆ្នាំ២០១៥ ។

Picture16.png


ស្ពានកោះធំ មានប្រវែងសរុប ៤១៥ម៉ែត្រ ស្ថិតនៅលើផ្លូវជាតិលេខ៦ ក្នុងខេត្តកណ្តាល និងលាតសន្ធឹងតាមដងទន្លេបាសាក់។ ស្ពានកោះធំត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៧។ ស្ពានកោះធំ គឺជាស្ពានមិត្តភាពកម្ពុជា-ចិនទី៧។

Picture17.png


ស្ពានព្រែកតាមាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានប្រវែងសរុប ១ ០៦៦ម៉ែត្រ។ ស្ពានព្រែកតាមាក់បានសាងសង់នៅខែមិថុនា ឆ្នាំ២០០៧ ហើយដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងខែមករា ឆ្នាំ២០១១។ ស្ពានព្រែកតាមាក់ចំណាយថវិកាប្រមាណ ៤៤ លានដុល្លារអាមេរិក ដោយមានឥណទានសម្បទានចំនួន ៤២ លានដុល្លារពីរដ្ឋាភិបាលចិន និង ២.២ លានដុល្លារអាមេរិកផ្តល់ដោយរដ្ឋាភិបាលកម្ពុជា។

Picture18.png


ស្ពានត្សឹបាសា ឬហៅកាត់ថា ស្ពានអ្នកលឿង ជាស្ពានខ្សែកាបវែងបំផុតឆ្លងកាត់ទន្លេមេគង្គក្នុងប្រទេសកម្ពុជា ដែលមានប្រវែងសរុប ២ ២១៥ ម៉ែត្រ ភ្ជាប់ខេត្តកណ្តាលជាមួយក្រុងអ្នកលឿង ខេត្តព្រៃវែង និងឆ្ពោះទៅខេត្តស្វាយរៀង។ ការសាងសង់ស្ពាននេះបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០១១ ហើយត្រូវបានបញ្ចប់ក្នុងខែមីនា ឆ្នាំ ២០១៥។ ស្ពាននេះបានចំណាយថវិកាប្រមាណ ១៣០ លានដុល្លារអាមេរិក ដែលក្នុងនោះ ៩០ លានដុល្លារជាឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន។

Picture19.png


ស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ ត្រូវបានសាងសង់ក្នុងឆ្នាំ ២០១៧។ ស្ពាននេះមានប្រវែងប្រហែល ២១៩ ម៉ែត្រ។ ស្ថិតនៅលើផ្លូវជាតិលេខ ២១ ក្នុងខេត្តកណ្តាល និងលាតសន្ធឹងតាមដងទន្លេបាសាក់ ត្រូវបានសាងសង់ឡើងដោយមានជំនួយពីរដ្ឋាភិបាលវៀតណាម។

Picture20.png


‖ ខេត្តកំពង់ចាម

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ តភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ ដែលមានប្រវែងសរុប ១ ១៣១ម៉ែត្រ និងទទឹង ១៣,៥ម៉ែត្រ ត្រូវបានសម្ពោធជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ ២០២១ ហើយក៏ជាស្ពានទីប្រាំបីដែលត្រូវបានសាងសង់ឡើងដោយជំនួយពីប្រទេសចិន។

Picture21.png


ស្ពានគីហ្សូណា ជាស្ពានទីមួយឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តកំពង់ចាម ដែលមានប្រវែងសរុប ១ ៥០០ម៉ែត្រ។ ស្ពាននេះត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៩៩ និងបានបើកដំណើរការក្នុងឆ្នាំ ២០០១។ ស្ពាននេះត្រូវបានផ្តល់ជំនួយឥតសំណងដោយរដ្ឋាភិបាលជប៉ុន ហើយរូបភាពរបស់ស្ពានបានលេចឡើងនៅលើរូបិយប័ណ្ណកម្ពុជា គឺក្រដាសប្រាក់ ៥០០ រៀល។

Picture22.png

Picture23.png


ស្ពានឆ្លងកាត់ស្ទឹងឫស្សីជ្រុំ (កំពុងសាងសង់) ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្ពាននេះគឺជាផ្នែកមួយក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០។

ស្ពាននេះមានកម្ពស់ ៩០ ម៉ែត្រ បណ្តោយ ៥៣០ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ សាងសង់ដោយក្រោមឥណទានសម្បទានរបស់រដ្ឋាភិបាលចិន។ គម្រោងនេះបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៥ ហើយត្រូវបានចាត់ទុកថាជាស្ពានខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។

Picture24.png


‖ ខេត្តក្រចេះ

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ (កំពុងសាងសង់) គឺជាផ្លូវល្បឿនលឿនអន្តរខេត្ត ដែលតភ្ជាប់ពីខេត្តកំពង់ធំ និងខេត្តក្រចេះ ដែលសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG)។

ស្ពាននេះមានប្រវែង ១ ៧៦១ ម៉ែត្រ ហើយនឹងក្លាយជាស្ពានវែងបំផុតដែលត្រូវក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។ គម្រោងស្ពាននេះបានចាប់ផ្តើមសាងសង់ជាផ្លូវការនៅខែមករា ឆ្នាំ២០២៣។

Picture25.png


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)