ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ក្រសួងនិងស្ថាប័នចំនួន ៣ បើកកិច្ចប្រជុំ ពិភាក្សាលើវឌ្ឍនភាពនៃការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា

ក្រសួងនិងស្ថាប័នចំនួន ៣ បើកកិច្ចប្រជុំ ពិភាក្សាលើវឌ្ឍនភាពនៃការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា

2024-03-27
216
0
សង្ខេប:កាលពីពេលថ្មីៗទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំមួយទាក់ទងនឹងវឌ្ឍនភាពនៃការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា។

កាលពីពេលថ្មីៗទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំមួយទាក់ទងនឹងវឌ្ឍនភាពនៃការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា។ ខណៈកន្លងទៅនេះរាជរដ្ឋាភិបាលមានគម្រោងក្នុងការអភិវឌ្ឍផ្លូវដែកនេះទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្ដរួចមក។

Kh.jpg

យោងតាមការដកស្រង់ពីក្រសួងសាធារណការ កាលទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម។

ដោយទទួលបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីជជែកពិភាក្សាលើវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធផ្លូវដែកដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។

d13c7fba-acb9-437d-a2a1-174f5f26bf36.jpeg

អង្គប្រជុំបាន ពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ក្នុងគោលបំណងពិនិត្យមើលឡើងវិញនូវការងារពាក់ព័ន្ធ ដើម្បីកំណត់បញ្ហាប្រឈម សំដៅស្វែងរកអភិក្រមក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែកដែលមានស្រាប់ទាំងនោះ ឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់សកម្មភាពការដឹកជញ្ជូនអន្តរមធ្យោបាយនៅកម្ពុជាឱ្យកាន់តែសម្បូរបែប។

គួររំលឹកថា រដ្ឋាភិបាលបានបានដាក់ផែនការអភវិឌ្ឍន៍ផ្លូវដែកជាច្រើនដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសគឺការដឹកជញ្ជូនទំនិញ។ ដោយនៅក្នុងនោះរួមមាន ផ្លូវដែកក្រោមដីនៅរាជធានីភ្នំពេញ ផ្លូវដែកធុនស្រាលតភ្ជាប់ពីព្រលានយន្ដហោះតេជោមករាជធានីភ្នំពេញ ផ្លូវដែកធុនស្រាលតភ្ជាប់ពីព្រលានយន្ដហោះអង្គរសៀមរាប មកក្រុងសៀមរាប គម្រោងធ្វើឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត និងអភិវឌ្ឍឲ្យក្លាយជាផ្លូវដែកល្បឿនលឿននាពេលអនាគត និងគម្រោងផ្លូវថ្មីៗជាច្រើនទៀត៕

lta-sbstransit-1.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)