ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ក្រៅពីព្រែកជីកហ្វូណនតេជោ រដ្ឋក៏មានគម្រោងស្ដារផ្លូវទឹក ១ ទៀតដែលមានប្រវែង ១០២ គីឡូម៉ែត្រ

ក្រៅពីព្រែកជីកហ្វូណនតេជោ រដ្ឋក៏មានគម្រោងស្ដារផ្លូវទឹក ១ ទៀតដែលមានប្រវែង ១០២ គីឡូម៉ែត្រ

2024-04-24
228
0
សង្ខេប:យោងតាម ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ រាជរដ្ឋាភិបាលក៏មានគម្រោងនៅក្នុង ការសិក្សា និងស្ដារផ្លូវទឹកទន្លេមេគង្គពីកំពង់ស្វយ័តភ្នំពេញដល់ព្រំដែនកម្ពុជា-វៀតណាម មួយទៀតផងដែរ។

កាលពីពេលកន្លងទៅរាជរដ្ឋាភិបាលសម្រេចឲ្យសាងសង់គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ តាមការរំពឹងទុកគម្រោងនេះអាចនឹងបើកការដ្ឋាននៅក្នុងឆ្នាំ ២០២៤ នេះផងដែរ។

Kh.jpg

យ៉ាងណាយោងតាម ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ រាជរដ្ឋាភិបាលក៏មានគម្រោងនៅក្នុង ការសិក្សា និងស្ដារផ្លូវទឹកទន្លេមេគង្គពីកំពង់ស្វយ័តភ្នំពេញដល់ព្រំដែនកម្ពុជា-វៀតណាម មួយទៀតផងដែរ។ ដោយគម្រោងផ្លូវទឹកដែលត្រូវស្ដារនេះមានប្រវែង ១០២ គីឡូម៉ែត្រ និងមានជម្រៅទឹក ៧,៥ ម៉ែត្រ។ ហើយតាមការប៉ាន់ស្មានគម្រោងនេះត្រូវវិនិយោគទឹកប្រាក់ប្រមាណ ១៦០ លានដុល្លារ និងស្ថិតនៅក្នុងការអភិវឌ្ឍរយៈពេលវែង។

ក្នុងនោះដែរ បន្ទាប់ពីការស្ដារ និងកែលម្អផ្លូវទឹកទន្លេមេគង្គចាប់ពីកំពង់ផែស្វយ័តភ្នំពេញ ភ្ជាប់មកកាន់ព្រំដែនកម្ពុជា-វៀតណាមរួច នឹងជួយបង្កើនសមត្ថភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកដែលមានស្រាប់ចាប់ពី ៣ ០០០ តោន (នៅរដូវប្រាំង) ឡើងរហូតដល់ចំណុះ ៥ ០០០ តោន ដែលជាប្រភេទនាវាសមុទ្រថែមទៀតផង៕

Funan Map.jpeg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)