ស្ពានយោងដោយខ្សែកាបនេះបាននិងកំពុងតែចាប់ផ្តើមសាងសង់ដោយបច្ចុប្បន្នក្រុមការងារបាននិងកំពុងតែធ្វើការងារនេះហើយ ។ស្ពាននេះមានប្រវែងប្រមាណ៥០០ម៉ែត្រ ដែលមានខ្សែកាបនៅចំកណ្តាល និងអាចបើករថយន្តបានពីរគន្លងសំរាប់ម្ខាងៗនៃស្ពាន និងមានផ្លូវសំរាប់ម៉ូតូផងដែរ។ស្ពាននេះគ្រោងនឹងចំណាយថវិកាក្នុងការសាងសង់៣៥លានដុល្លារអាមេរិក ដែលថវិកានេះគឺជាថវិការបស់រដ្ឋាភិបាលបានមកពីការជួលដីទីក្រុងរណបជ្រោយ ចង្វារ ដល់ក្រុមហ៊ុន OCIC។
ការសាងសង់ស្ពាននេះបើតាមគំរោងនឹងចំណាយរយះពេល៣ឆ្នាំដើម្បីបញ្ចប់ការសាងសង់។ ចំពោះការសាងសង់ស្ពាននេះគឺដើម្បីជួយសម្រួលដល៉ការកកស្ទះ ចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ៥ និងតំបន់ជ្រោយចង្វារ ព្រោះតាំងពីស្ពានបេតុងបានសាងសង់រួច គឺបានជួយសម្រូលដល៉ការធ្វើចរាចរណ៍ មិនឲ្យ កកស្ទះនៅតំបន់ជ្រោយចង្វារបានមួយចំណែកផងដែរ។ជាមួយគ្នានេះ ក្រុមហ៊ុន OCIC កំពុងតែនឹងធ្វើការសិក្សាដោះស្រាយ ផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ពីការសាងសង់ផ្លូវក្រោមដីប្រវែងប្រមាណ៤០០ម៉ែត្រ ដែលផ្លូវនេះស្ថិតនៅពីក្រោមផ្លូវជាតិលេខ៥សព្វថ្ងៃនេះ។
ការសាងសង់ស្ពាននេះបានចាប់ផ្តើមក្នុងកំឡុងដើមខែកុម្ភៈនេះ និងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១នាពេលខាងមុខនេះ។ ស្ពាននេះនឹងសាងសង់ចេញពីតំបន់អតីតឃ្លាំងស្តុកប្រេងឥន្ឋនៈសូគីម៉ិច ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារដែល ស្ថិតសង្កាត់ជ្រោយ ចង្វារ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕
1
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)