ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > អភិបាលខេត្ដព្រះសីហនុ ប្រកាសគាំទ្រវិស័យឯកជនដែលបានមកបណ្ដាក់ទុនវិនិយោគនៅក្នុងទឹកដីខេត្តព្រះសីហនុ

អភិបាលខេត្ដព្រះសីហនុ ប្រកាសគាំទ្រវិស័យឯកជនដែលបានមកបណ្ដាក់ទុនវិនិយោគនៅក្នុងទឹកដីខេត្តព្រះសីហនុ

2020-08-28
1330
0
សង្ខេប:​ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុបានប្រកាសគាំទ្រ វិស័យឯកជនដែលបានមកបណ្ដាក់ទុនវិនិយោគនៅក្នុងទឹកដីខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុបានប្រកាសគាំទ្រ វិស័យឯកជនដែលបានមកបណ្ដាក់ទុនវិនិយោគនៅក្នុងទឹកដីខេត្តព្រះសីហនុ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្ដបានខិតខំនិងកំពុងកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យមានការរីកចម្រើន។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ របស់សមាគមសណ្ឋាគារកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម គួច ចំរើន បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះ សីហនុ ចំនួន៣៤ខ្សែនេះ មានប្រវែងសរុបចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្តន៍ការសាងសង់ដោយក្រុមហ៊ុនចំនួនប្រាំពីរ គ្រោងចំណាយរយៈពេលសាងសង់ចំនួន ៨ខែ ចាប់ពីថ្ងៃចុះកិច្ចសន្យា ហើយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ មានភារកិច្ចត្រួតពិនិត្យការអនុវត្តគម្រោងនេះ។ 

ឯកឧត្តមបានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុង នៃខេត្តព្រះសីហនុ ត្រូវបានស្ថាបនាឡើងវិញទាំងស្រុងបន្ទាប់ពីទទួលរងការខូចខាតដោយសារកំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នៃខេត្តព្រះសីហនុដែលមិនធ្លាប់មានពី មុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ។ 

ឯកឧត្ដមអភិបាលខេត្ដបានបន្ដថា ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលធ្វើឱ្យខេត្តជាប់ឆ្នេរ សមុទ្រមួយនេះមានភាពស៊ីវិល័យទាក់ទាញការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយឱ្យទៅជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់ និងជាខេត្តបំពង់កសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ 

ជាមួយគ្នានេះ រាជដ្ឋាភិបាលបានសម្រេចបញ្ចេញថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទាំងនេះ ក្រុងក្នុងខេត្តព្រះសីហនុក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ចជាពិសេស ធានានូវបានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង។

លោកស្រី ក្លេខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជាបានបញ្ជាក់ថា រាល់ការអភិវឌ្ឍនិងវិនិយោគលើសណ្ឋាគារនៅពេលបច្ចុប្បន្ននេះ វិនិយោគិនគួរតែមានការប្រុងប្រយ័ត្ន និងត្រូវរកទីតាំងណាដែលមិនទាន់ឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរ។ លោកស្រី បានបន្តថា នាពេលនេះការផ្គត់ផ្គង់សណ្ឋាគារនៅកម្ពុជា ជាពិសេសតំបន់សក្តានុពលដូចជាខេត្ដសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ដ៏មមាញឹកកំពុងមានការផ្គត់ផ្គង់សណ្ឋាគារលើសតម្រូវការ។

 លោកស្រីបានបន្ដទៀតថា បើជាការល្អគួរកុំទាន់សាងសង់សណ្ឋាគារ សម្រាប់អ្នកមានគម្រោងនឹងសាងសង់។ ក្នុងន័យនេះយើងមិនបានហាមឃាត់ការវិនិយោគទេ ប៉ុន្តែការសាងសង់សណ្ឋាគារក្នុងដំណាក់កាលនេះ គឺបើសង់ទៅអាចនឹងលើសពីតម្រូវការ។ លោកស្រីបានលើកឡើងថា បច្ចុប្បន្ន នេះ សណ្ឋាគារខ្លះ មិនមានភ្ញៀវស្នាក់នៅពេញផង ដោយសារតែភ្ញៀវបានថយចុះបន្តិច។ 

ទន្ទឹមនេះ ចំពោះភ្ញៀវទេសចរដែលត្រូវការបន្ទប់ស្នាក់នៅ គឺភាគច្រើន ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ផ្គត់ផ្គង់ជូន វាខុសពីមុនដែលភ្ញៀវបរទេសត្រូវរកសណ្ឋាគារ និងកក់ដោយខ្លួនឯង។ លោកស្រីបន្ថែមថា ក្នុងកាលៈទេសៈ ដែលវិនិយោគិនមានដើមទុនច្រើននិងចង់សាងសង់សណ្ឋាគារសម្រាប់បម្រើនៅពេលអនាគតនោះ គួរតែរកទីតាំងណាដែលមិនទាន់មានបន្ទប់សណ្ឋាគារគ្រប់គ្រាន់ និងជាគោលដៅទេសចរណ៍របស់ភ្ញៀវបរទេស ដូចជា ខេត្តព្រះសីហនុ កែប កំពត បាត់ដំបង មណ្ឌលគិរី រតនគិរីជាដើម។ ដោយឡែកខេត្តព្រះសីហនុ មានបន្ទប់ ផ្ទះសំណាក់ និងសណ្ឋាគារជាច្រើនតែមានភ្ញៀវស្នាក់នៅដែរតែមមានតិចដោយសារតែបច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងរាតត្បាតពាសពេញពិភពលោក។

លោក លូ ម៉េង  ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានឯកភាពចំពោះការសម្រេចចិត្តរបស់សមាគមនៅក្រុងព្រះសីហនុ ហើយវានឹងអាចជួយដល់សមាគមក្នុងការពង្រីកសមាជិកភាពរបស់ខ្លួន ទៅកាន់ខេត្តព្រះសីហនុ និងបង្កើនចំនួនសមាជិករហូតដល់ជាង ៨០ សណ្ឋាគារទៀតផង៕(ប្រភព៖ រដ្ឋបាលខេត្ដព្រះសីហនុ កែសម្រួដោយដោយ ឡុង ស៊ីវ៉ាន់, AKP)

photo_2020-08-27_16-59-29.jpg

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)