ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ក្រៅពីជំនួញបច្ចេកវិទ្យាមហាសេដ្ឋី Jack Ma បោះទុនរាប់រយលានដុល្លារលើអចលនទ្រព្យធំៗទាំងនេះ

ក្រៅពីជំនួញបច្ចេកវិទ្យាមហាសេដ្ឋី Jack Ma បោះទុនរាប់រយលានដុល្លារលើអចលនទ្រព្យធំៗទាំងនេះ

2021-01-16
117
0
សង្ខេប:ខាងក្រោមនេះគឺជាព័ត៌មានមួយចំនួនពីការទិញអចលនទ្រព្យរបស់ Jack Ma ៖

នៅពីក្រោយភាពជោគជ័យផ្នែកជំនួញក្នុងវិស័យបច្ចេកវិទ្យា លោក Jack Ma និងក្រុមហ៊ុន Alibaba របស់លោក ក៏បានវិនិយោគជាច្រើនលានដុល្លារលើវិស័អចលនទ្រព្យផងដែរ។ ខាងក្រោមនេះគឺជាព័ត៌មានមួយចំនួនពីការទិញអចលនទ្រព្យរបស់ Jack Ma ៖

តាមប្រភពពីគេហទំព័រ Business Insider បានចេញផ្សាយថា នៅក្នុងឆ្នាំ២០១៥ លោក Jack Ma បានទិញផ្ទះមួយកន្លែងនៅទីក្រុងហុងកុងដែលមានតម្លៃរហូតដល់១៩១លានដុល្លារអាមេរិក ដែលជាតម្លៃថ្លៃជាងគេបំផុតនៅក្រុងហុងកុង ហើយតម្លៃនៃការទិញផ្ទះនេះគឺថ្លៃជាងគេបំផុតក្នុងតំបន់អាស៊ីនាពេលនោះ ។ 

news/2021-01-16/1610779724854628.jpg

តាមប្រភពសារព័ត៌មានអាមេរិក The Wall Street Journal បានរាយការណ៍ថា ក្នុងឆ្នាំ២០១៥ដដែលលោក Ma បានទិញដីមួយកន្លែងមានទំហំ ១១៣៧១ ហិកតាក្នុងទំហំទឹកប្រាក់២៣លានដុល្លារអាមេរិក ដែលមានទីតាំងនៅ Brandon Park ដែលជាតំបន់ភ្នំស្ថិតនៅទិសឥសាន្តនៃក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក ។ ដីនោះមានផ្ទះពីរខ្នងអមដោយបឹងបួរ និងព្រៃព្រឹក្សាដ៏ស្រស់បំព្រង ។ មួយឆ្នាំបន្ទាប់មកលោក Ma ក៏បានទិញដីចម្ការទំពាំងបាយជូទំហំ៨៤ហិកតា ស្ថិតនៅភាគត្បូងនៃប្រទេសបារាំងផងដែរ ។

news/2021-01-16/1610779544152917.jpg

បើយោងតាមសារព័ត៌មាន South China Morning Post និង Financial Times ក្រៅពីការវិនិយោគជាលក្ខណៈបុគ្គល ក្រុមហ៊ុន Alibaba របស់លោក Jack Ma ក៏បានសម្រេចទិញភាគហ៊ុន ៥០ ភាគរយនៅក្នុងអគារពាណិជ្ជកម្ម AXA Tower នៅសឹង្ហបុរីក្នុងតម្លៃប្រមាណ ១.២ ពាន់់លានដុល្លារអាមេរិក កាលពីខែឧសភា ឆ្នាំ២០២០ កន្លងទៅ ។ 

news/2021-01-16/1610779911203203.jpeg

កាលពីខែ សីហា ឆ្នាំ២០២០ ក្រុមហ៊ុន Alibaba ក៏បានសម្រេចទិញយកភាគហ៊ុនពីក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ E-House China Enterprise Holdings ដែលជាក្រុមហ៊ុនចុះបញ្ជីផ្សារហ៊ុនហុងកុង ក្នុងចំនួនទឹកប្រាក់ ១០៦ លានដុល្លារ ដែលធ្វើឱ្យក្រុមហ៊ុន Alibaba មានចំណែកភាគហ៊ុន ១៣.៣ ភាគរយ ។ 

news/2021-01-16/1610779646599240.jpg

បន្ថែមពីនេះ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Yicai Global ដែលមានមូលដ្ឋាននៅចិនចេញផ្សាយជាភាសារអង់គ្លេសថា ភាគីទាំងពីរក៏បានសម្រេចបោះទុនវិនិយោគរួមគ្នាក្នុងទំហំទឹកប្រាក់សរុប ៧១៦.៦ លានដុល្លារអាមេរិកផ្សេងទៀត ដើម្បីឱ្យដាក់ដំណើការកម្មវិធី Tmall Haofang ដែលជាកម្មវិធីទិញ-លក់អចលនទ្រព្យតាមប្រព័ន្ធអនឡាញ ៕

អត្ថបទដោយ ៖ សំណាង

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)