ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > សម្តេចប្រកាសដំណឹងល្អ ! មុនចូលឆ្នាំខ្មែរប្រជាពលរដ្ឋ៥០ម៉ឺននាក់នឹងបានចាក់វ៉ាក់សាំងកូវីដ១៩

សម្តេចប្រកាសដំណឹងល្អ ! មុនចូលឆ្នាំខ្មែរប្រជាពលរដ្ឋ៥០ម៉ឺននាក់នឹងបានចាក់វ៉ាក់សាំងកូវីដ១៩

2021-01-22
2471
0
សង្ខេប:សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបន្តថា មុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩នឹងនាំយកពីប្រទេសចិនមកកាន់កម្ពុជា ហើយនឹងចាក់ជូនប្រជាពលរដ្ឋឱ្យបាន៥០ម៉ឺននាក់

图片-柬.gif

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលថ្មីៗរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដោយសម្តេចប្រកាសនូវដំណឹងល្អសម្រាប់ប្រជាពលរដ្ឋដោយមុនពេលចូលឆ្នាំខ្មែរវ៉ាក់សាំងប្រឆាំងកូវីដ១៩នឹងត្រូវចាក់ជូនប្រជាពលរដ្ឋ៥០ម៉ឺននាក់ ខណៈវ៉ាក់សាំងទី១គឺត្រូវចាក់លើខ្លួនសម្តេចផ្ទាល់តែម្តង ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបន្តថា មុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩នឹងនាំយកពីប្រទេសចិនមកកាន់កម្ពុជា ហើយនឹងចាក់ជូនប្រជាពលរដ្ឋឱ្យបាន៥០ម៉ឺននាក់ ។

news/2021-01-22/1611299198424272.jpg

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា ៖ «មុនចូលឆ្នាំខ្មែរ កម្ពុជាត្រូវទទួលបាននូវការចាក់វ៉ាក់សាំងចំនួន៥០ម៉ឺននាក់ ព្រោះនៅពេលខាងមុខ៣០ម៉ឺនដូសនឹងមកដល់សម្រាប់មនុស្ស១៥ម៉ឺននាក់ ប៉ុន្តែមិត្តចិនកំពុងតែជំរុញឱ្យបាន៦០ម៉ឺនដូស ។ បើបាន៦០ម៉ឺនដូសនៅខែកុម្ភៈ យើងនឹងចាក់បាន៣០ម៉ឺននាក់ សល់៤០ម៉ឺនដូសទៀតនឹងចាក់២០ម៉ឺននាក់ ដូច្នេះមុនចូលឆ្នាំខ្មែរគឺនឹងបាន៥០ម៉ឺននាក់ ។ ម្ជុលទីមួយនឹងចាក់លើខ្លួនខ្ញុំមុនគេ....ចាក់ហើយ ខ្ញុំនឹងធ្វើសន្និសីទកាសែតពីមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើឱ្យប្រជាជនកម្ពុជាច្បាស់» ។

news/2021-01-22/1611299224108037.jpg

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលភាគីចិនបញ្ជូនវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ មកដល់កម្ពុជាភ្លាម សម្តេចតេជោនឹងទៅទទួលដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្ទាល់តែម្ដង ដើម្បីបង្ហាញអំពីការថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់មិត្តចិន ដែលបានផ្ដល់ជំនួយវ៉ាក់សាំងនេះ ហើយម្ជុលដំបូងបង្អស់នឹងចាក់លើខ្លួនសម្ដេចផ្ទាល់ ៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)