ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > កាន់តែក្តៅគគុក ! អាមេរិកព្រមានចាត់វិធានការភ្លាមៗបើមិនដោះលែងលោកស្រី អោងសាន ស៊ូជី

កាន់តែក្តៅគគុក ! អាមេរិកព្រមានចាត់វិធានការភ្លាមៗបើមិនដោះលែងលោកស្រី អោងសាន ស៊ូជី

2021-02-01
16924
0
សង្ខេប:​ទីក្រុងវ៉ាស៊ីនតោន ៖ យោងតាមប្រភពទីភ្នាក់ងារសារព័ត៌មាន Channel News Asia ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានចេញផ្សាយថា

ទីក្រុងវ៉ាស៊ីនតោន ៖ យោងតាមប្រភពទីភ្នាក់ងារសារព័ត៌មាន Channel News Asia ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានចេញផ្សាយថា សហរដ្ឋអាមេរិកអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ាដោះលែងលោកស្រី អោងសាន ស៊ូជី និងក្រុមមន្ត្រីជាច្រើនរូបទៀតនៃរដ្ឋាភិបាលរបស់លោកស្រីដែលត្រូវបានចាប់ឃុំខ្លួនឱ្យមានសេរីភាពឡើងវិញជាបន្ទាន់ បើមិនដោះលែងទេអាមេរិកនឹងចាត់វិធានការឆ្លើយតបវិញជាក់ជាមិនខាន ។

news/2021-02-01/1612153528976190.gif

news/2021-02-01/1612153078884380.jpg

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី ចេន ផ្សាគី (Jen Psaki) បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «សហរដ្ឋអាមេរិកប្រឆាំងជំទាស់ជាដាច់ខាតទៅនឹងរាល់ការប៉ុនប៉ងកែប្រែលទ្ធផលបោះឆ្នោតកាលពីពេលថ្មីៗនេះ ឬការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយយើងនឹងចាត់វិធានការឆ្លើយតប ទៅនឹងអ្នកទទួលខុសត្រូវទាំងឡាយ ប្រសិនបើពួកគេមិនព្រមបកក្រោយវិញទេនោះ»។ 

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី ចេន ផ្សាគី (Jen Psaki) បានបន្ថែមទៀតថា សហរដ្ឋអាមេរិកជំរុញ និងលើកទឹកចិត្តឱ្យគ្រប់ភាគីទាំងអស់ចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ។

news/2021-02-01/1612153111801064.jpg

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាបានក្ដោបក្ដាប់អំណាច និងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ ជាមួយការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ បន្ទាប់ពីពួកគេចាប់ឃុំខ្លួនលោកស្រី ស៊ូជី និងមន្ត្រីជាន់ខ្ពស់របស់លោកស្រីជាច្រើនរូបទៀត ។ យោធាមីយ៉ាន់ម៉ា អះអាងថាអ្វីដែលពួកគេបានធ្វើគឺជាការឆ្លើយតបទៅនឹងការបោះឆ្នោត កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលពួកគេចោទថាត្រូវបានលួចបន្លំ ៕

news/2021-02-01/1612154213213550.gif

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)