ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ប្រើពេលខ្លីផ្តាច់ខ្លួនពីពលករកូរ៉េមកជាសេដ្ឋីអចលនទ្រព្យព្រោះតែមូលហេតុ១នេះ

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ប្រើពេលខ្លីផ្តាច់ខ្លួនពីពលករកូរ៉េមកជាសេដ្ឋីអចលនទ្រព្យព្រោះតែមូលហេតុ១នេះ

2021-02-02
11510
0
សង្ខេប:តាមការឱ្យដឹងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានឱ្យដឹងថា មូលហេតុ១ដែលអាចធ្វើឱ្យលោកអាចផ្តាច់ខ្លួនពីពលករកូរ៉េមកជាសេដ្ឋីអចលនទ្រព្យដ៏ល្បីម្នាក់នៅក្នុងប្រទេសកម្ពុជាដោយប្រើពេលវេលាខ្លីបំផុត

ធ្លាប់ជាអតីតពលករនៅប្រទេសកូរ៉េ ពេលនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ត្រូវបានគេដឹងថា បានជួយសង្គមច្រើនក្នុងនោះមានជួយដល់មន្ទីរពេទ្យគន្ធបុប្ផា កាកបាទក្រហម និង កិច្ចការសង្គមជាច្រើនទៀត ក្នុងនោះក្នុងចង្កោមអ្នកសិល្បៈដែលមានបញ្ហាសុខភាពក៏ដូចជាបញ្ហាជីវភាព លោកតែងតែជួយមិនដាច់ឡើយ ។

news/2021-02-02/1612253566738269.gif

news/2021-02-02/1612253540738292.png

តាមការឱ្យដឹងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានឱ្យដឹងថា មូលហេតុ១ដែលអាចធ្វើឱ្យលោកអាចផ្តាច់ខ្លួនពីពលករកូរ៉េមកជាសេដ្ឋីអចលនទ្រព្យដ៏ល្បីម្នាក់នៅក្នុងប្រទេសកម្ពុជាដោយប្រើពេលវេលាខ្លីបំផុតនោះគឺអ្នកឧកញ៉ាបានថ្លែងថា «លោកបានប្រថុយប្រថាននៅក្នុងការធ្វើវិនិយោគអចលនទ្រព្យ» ។

news/2021-02-02/1612253518618959.jpg

អ្នកឧកញ៉ាបានឱ្យដឹងទៀតថា ៖ «ដំបូងឡើងលោកបាន ទិញដីទុកដែលដីនោះមានតម្លៃ ៤ម៉ឺនដុល្លារ ប៉ុន្តែលុយក្នុងដៃមានតែប្រមាណជាង១ម៉ឺន១ពាន់ដុល្លារប៉ុណ្ណោះ ក្រោមការសន្សំពីប្រទេសកូរ៉េ នៅឆ្នាំ២០១៤ ។ ដោយលុយចំនួន៣ម៉ឺន ២ពាន់ គឺលោកត្រូវខ្ចីពីធនាគារ និងមិត្តភក្តខ្លះ ប៉ុន្តែលោកបានបញ្ជាក់ថា ការដែលលោកហ៊ានខ្ចីលុយគេនោះ មកពីលោកអាងថា មានឡានបែន សម្រាប់រកប្រចាំថ្ងៃ ដើម្បីរករំដោះប្រាក់ពីធនាគារ ។ រហូតដល់ចន្លោះពេល ៨ខែ ទៅ១ឆ្នាំ ដីដែលលោកទិញនោះ លក់បាន ១២ម៉ឺនដុល្លារ ។ បន្ទាប់ពីលក់ដីបានលុយ ជាង១២ម៉ឺនដុល្លារនោះហើយ លោកក៏បាន យកលុយនោះទៅទិញដី៤កន្លែងទុក ដោយគ្រាន់តែគិតថា ទិញទុកលក់ចំណេញប៉ុណ្ណោះ» ។

news/2021-02-02/1612253393587012.jpg

សេដ្ឋីអចលនទ្រព្យរូបនេះបានបន្ថែមថា ៖ «ដោយចៃដន្យមានមិត្តភក្តរបស់លោកម្នាក់ សុំចែកដីនោះ៥ម៉ែត្រ ដើម្បីធ្វើផ្ទះ១ល្វែង បន្ទាប់មកមានអ្នកផ្សេងជាច្រើនទៀត មកសុំចែកដីយកធ្វើផ្ទះជាបន្តបន្ទាប់ រហូតអស់ដីនោះដោយមិនដឹងខ្លួន ព្រមទាំងបានលុយចំណេញច្រើនផងដែរ ។ បន្ទាប់មកលោកបានដឹងថា វិស័យមួយនេះពិតជាងអាចកែប្រែវាសនារបស់លោកបានពិតមែន ក៏លោកសម្រេចចិត្ត យកលុយដែលចំណេញនោះ ព្រមទាំងខ្ចីលុយ ពីធនាគារបន្ថែមដើម្បីយកទៅ ទិញដីនៅផ្លុវជាតិលេខ៣ ដើម្បីពុះឡូតិ៍លក់ ដែលបានចូលហ៊ុនគ្នាជាមួយមិត្តភក្តិរបស់លោក២នាក់» ។

news/2021-02-02/1612253418469568.jpg

ចាប់តាំងពីពេលនោះមក អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា កាន់តែជោគជ័យខ្លាំងឡើងៗជាបន្តបន្ទាប់លើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាដោយទទួលបានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ និងទទួលបានការគាំទ្រកាន់តែច្រើនឡើងៗ រហូតទទួលបានគោរមងារ «អ្នកឧកញ៉ា» ។ ចំណុចដែលលោកជឿជាក់លើខ្លួនឯងដែល អាចលក់បាន គឺដោយសារ ការទទួលខុសត្រូវ ភាពស្មោះត្រង់ របស់យើងពីមុន ដែលធ្លាប់បានធ្វើកន្លងមក ដែលធ្វើឱ្យអតិថិជនគាត់ជឿទុកចិត្ត គ្រប់គម្រោងដែលគាត់បានចេញមក ៕

news/2021-02-02/1612253599709779.gif

អត្ថបទដោយ ៖ សំណាង

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)