ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ក្តៅៗ ! ក្រសួងប្រកាសឱ្យប្រើវ៉ាក់សាំងកូវីដ១៩របស់ចិនក្នុងលក្ខខណ្ឌប្រើប្រាស់ជាបន្ទាន់

ក្តៅៗ ! ក្រសួងប្រកាសឱ្យប្រើវ៉ាក់សាំងកូវីដ១៩របស់ចិនក្នុងលក្ខខណ្ឌប្រើប្រាស់ជាបន្ទាន់

2021-02-04
6607
0
សង្ខេប:កម្ពុជានឹងត្រៀមវ៉ាក់សាំងចំនួន២០លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋ១០លាននាក់ដោយមិនគិតថ្លៃ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រតិកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមនថា កម្ពុជានឹងត្រៀមវ៉ាក់សាំងចំនួន២០លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋ១០លាននាក់ដោយមិនគិតថ្លៃ ។

news/2021-02-04/1612424102803696.jpg

យោងតាមប្រភពលិខិតប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលទើបតែបានចេញផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានប្រកាសថា ៖«ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization) ដោយអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល»។

news/2021-02-04/1612424135720586.jpg

សូមបញ្ជាក់ផងដែរថា វ៉ាក់សាំងប្រឆាំងកូវីដ១៩នៅក្នុងផែនការរបស់កម្ពុជាទាំង២០លានដូសនេះមានជំនួយ១១លានដូសផងដែរ ។ ក្នុងចំណោមជំនួយ ១១លានដូសនោះមានវ៉ាក់សាំង Sinopharm របស់ចិនចំនួន១លានដូស ជំនួយពីខូវ៉ាក់ (COVAX) ដែលជារបស់អង្គការសុខភាពពិភពលោកចំនួន៧លានដូស, ជំនួយទឹកប្រាក់របស់អូស្រ្តាលី២៨លានដុល្លារស្មើនឹង៣លានដូសផងដែរ ។ ចំណែកតម្រូវការ៩លានដូសទៀតត្រូវបានសម្តេចតេជោ ហ៊ុន សែន អះអាងថា នឹងបន្តស្នើសុំ និងទិញពីប្រទេសមួយចំនួន ៕

news/2021-02-04/1612424955912766.gif

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)