ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ធ្ងន់.ក ! អាមេរិកទាមទារឱ្យអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាចុះចេញពីអំណាចបើមិនចង់មានរឿងធំ

ធ្ងន់.ក ! អាមេរិកទាមទារឱ្យអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាចុះចេញពីអំណាចបើមិនចង់មានរឿងធំ

2021-02-05
20092
0

យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Channel News Asia ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញផ្សាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្រកាសទាមទារឱ្យអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក មីន អោង ហ្លេង (Min Aung Hlaing) ចុះចេញពីអំណោច និងដោះលែងអ្នកនយោបាយនានាដែលត្រូវបានចាប់ខ្លួន ។

news/2021-02-05/1612497122713479.jpg

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងចេញពីរដ្ឋធានីវ៉ាស៊ីនតោនយ៉ាងដូច្នេះថា ៖ «គ្មានការសង្ស័យនោះទេ... នៅក្នុងប្រទេសប្រជាធិបតេយ្យមួយ កម្លាំង (យោធា) មិនគួរព្យាយាមផ្តួលរំលំឆន្ទៈប្រជាជន ឬប៉ុនប៉ងលុបបំបាត់លទ្ធផលនៃការបោះឆ្នោត ដែលត្រូវបានទទួលស្គាល់នោះឡើយ» ។

news/2021-02-05/1612497578830753.jpg

ប្រធានាធិបតីអាមេរិកខាងលើបានសង្កត់ធ្ងន់ទៀតថា ៖ «យោធាភូមាគួរតែបោះបង់អំណាច ដែលខ្លួនបានរឹបអូស, ដោះលែងក្រុមមេដឹកនាំ អ្នកស៊ូមតិ និងសកម្មជន, ដកការរឹតត្បិតចេញពីប្រព័ន្ធទូរគមនាគមន៍ និងជៀសវាងការបង្កអំពើហិង្សា» ។

news/2021-02-05/1612497236978210.jpg

ក្រៅពីប្រកាសថា សហរដ្ឋអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មនោះទីក្រុងវ៉ាស៊ីនតោនក៏កំពុងតែអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមគ្នាថ្កោលទោសទៅលើអ្វីដែលបាននឹងកំពុងកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ៕

news/2021-02-05/1612496879862972.gif

news/2021-02-05/1612496940614797.png

អត្ថបទដោយ ៖ សំណាង

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)