ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > លេងធម៌ក្តៅហើយលើកនេះ ! យោធាមីយ៉ាន់ម៉ាចេញច្បាប់អាជ្ញាសឹកបង្ក្រាបក្រុមបាតុករ

លេងធម៌ក្តៅហើយលើកនេះ ! យោធាមីយ៉ាន់ម៉ាចេញច្បាប់អាជ្ញាសឹកបង្ក្រាបក្រុមបាតុករ

2021-02-09
14388
0

news/2021-02-09/1612840893594141.gif

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Channel News Asia ដែលបានចេញផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញផ្សាយថា កំណើនប្រជាជនមីយ៉ាន់ម៉ាកើនឡើងរាប់ម៉ឺននាក់ដោយបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មតតាំងនឹងរដ្ឋប្រហាររបស់កម្លាំងយោធាដើម្បីទាមទារឱ្យដោះលែងលោកស្រី អ៊ុង សានស៊ូជី និងក្រុមមន្ត្រីមួយចំនួនដែលត្រូវបានឃាត់ខ្លួន ។

news/2021-02-09/1612838841183785.jpg

តាមប្រភព Channel News Asia បានឱ្យដឹងថា ស្ថានការណ៍ប្រទេសមីយ៉ាន់ម៉ានាពេលបច្ចុប្បន្នកាន់តែក្តៅគគុកឡើងៗដោយបានចេញច្បាប់អាជ្ញាសឹកបង្ក្រាបក្រុមបាតុករខាងលើ ដែលច្បាប់អាជ្ញាសឹកដែលបានចេញនេះគ្របដណ្ដប់លើក្រុងតូចៗចំនួន៧នៃទីក្រុង Mandalay ដោយហាមឃាត់ប្រជាជនពីការធ្វើបាតុកម្មតវ៉ា ឬការប្រមូលផ្ដុំគ្នាចាប់ពីមនុស្ស៥នាក់ឡើងទៅ រួមជាមួយបម្រាមគោចរចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៤ព្រឹក ។ 

news/2021-02-09/1612840980712975.gif

news/2021-02-09/1612838884673204.jpg

ប្រភពពីទីភ្នាក់ងារសារព័ត៌មានខាងលើបានឱ្យដឹងទៀតថា កម្លាំងយោធាមីយ៉ាន់ម៉ាក៏បានចេញសារព្រមានមួយផងដែរពីការប្រើកម្លាំងបាយបង្រ្កាបលើក្រុមបាតុករដែលកំពុងនាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារ និងទាមទារឱ្យដោះលែងលោកស្រី អ៊ុន សានស៊ូជី រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៃរដ្ឋាភិបាលរបស់លោកស្រីដែលកំពុងជាប់ឃុំឃាំង ។

news/2021-02-09/1612838953767987.jpg

គួររម្លឹកផងដែរថា ចលនាបាតុកម្មដ៏កក្រើកនៅក្នុងប្រទេសមីយ៉ាន់ម៉ានេះបានផ្ទុះឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុនបន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានឡើងគ្រប់គ្រងអំណាចក្រោយចាប់ខ្លួនលោកស្រី អ៊ុង សានស៊ូជី និងថ្នាក់ដឹកនាំមួយចំនួនទៀតរបស់រដ្ឋាភិបាលលោកស្រី ក្រោមហេតុផលថាការបោះឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២០ បានប្រព្រឹត្តទៅដោយគ្មានតម្លាភាព ឬមានការក្លែងបន្លំ ៕

news/2021-02-09/1612840937929039.png

អត្ថបទដោយ ៖ សំណាង

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)