ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ខណ្ឌដង្កោកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងលើវិស័យសំណង់ និងអចលនទ្រព្យ

ខណ្ឌដង្កោកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងលើវិស័យសំណង់ និងអចលនទ្រព្យ

2018-12-18
18813
0
សង្ខេប:ខណ្ឌដង្កោជាខណ្ឌមួយដែលស្ថិតនៅភាគខាងត្បួងនៃរាជធានីភ្នំពេញ បាននឹងកំពុងមានសក្ដានុពលយ៉ាងខ្លាំងក្នុងវិស័យសំណង់​ និងអចលនទ្រព្យ ស្របពេលដែលខណ្ឌនេះកំពុងរៀបចំសិក្សាដោយសាលា​ក្រុងប៉ារីស ដើម្បីរៀបចំផែនការអភិវឌ្ឍជាតំបន់បៃតង និងដើម្បីកាត់បន្ថយនូវបញ្ហា​ចរាចរនាពេលអនាគត ហើយខណ្ឌនេះមាននូវហេដ្ឋារចនាសម្ព័ន្ធធំៗដូចជាផ្លូវ ៦០ម៉ែត្រ និងផ្លូវលេខ៣៧១ ជាដើម។

news/1545100953603326.jpg

ខណ្ឌដង្កោជាខណ្ឌមួយដែលស្ថិតនៅភាគខាងត្បួងនៃរាជធានីភ្នំពេញ បាននឹងកំពុងមានសក្ដានុពលយ៉ាងខ្លាំងក្នុងវិស័យសំណង់ និងអចលនទ្រព្យ ស្របពេលដែលខណ្ឌនេះកំពុងរៀបចំសិក្សាដោយសាលាក្រុងប៉ារីស ដើម្បីរៀបចំផែនការអភិវឌ្ឍជាតំបន់បៃតង និងដើម្បីកាត់បន្ថយនូវបញ្ហាចរាចរនាពេលអនាគត ហើយខណ្ឌនេះមាននូវហេដ្ឋារចនាសម្ព័ន្ធធំៗដូចជាផ្លូវ ៦០ម៉ែត្រ និងផ្លូវលេខ៣៧១ ជាដើម។

បច្ចុប្បន្នខណ្ឌដង្កោកំពុងប្រែក្លាយទៅជា តំបន់ដែលសំបូរទៅដោយសំណង់លំនៅដ្ឋាន និង កំពុងមានសកម្មភាពអភិវឌ្ឍជាបន្តបន្ទាប់ លើសពីនេះទៅទៀត ក្រៅពីមានការអភិវឌ្ឃសំណង់លំនៅដ្ឋាន ខណ្ឌដង្កោមានគម្រោងដ៏មហិមាមួយចំនួនដែលនឹង ស្ថាបនាក្នុងខណ្ឌដង្កោនេះ ដែលគម្រោងទាំងនោះមានដូចជា៖

គម្រោងបង្កើតទីក្រុងរណប ING City ៖ គម្រោងទីក្រុងរណប ING City របស់លោកឧកញ៉ា  អ៊ឹង ប៊ុនហូវ ដែលចំនាយដើមទុនប្រមាណ ២ពាន់លានដុល្លារអាមេរិក គ្របដណ្ដប់លើផ្ទៃដី ២,៥៧២ ហិកតា ដែលភ្ជាប់ខណ្ឌចំនួន៣គឺ ខណ្ឌចម្ការមន ខណ្ឌមានជ័យ និងខណ្ឌដង្កោ ការអភិវឌ្ឍគម្រោងនេះរួមមាន មន្ទីពេទ្យ សាលារៀន លំនៅដ្ឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម បឹងធម្មជាតិ និងកន្លែងកម្សាន្ត… ហើយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២០ ឆ្នាំ។

គម្រោងសាងសង់ផ្សារទំនើបធំៗចំនួន៣៖ ទី១ផ្សារទំនើប AEON Mall III  គម្រោងនេះសាងសង់ ដោយក្រុមហ៊ុម AEON Cambodia ដែលបានប្រកាសគម្រោងផ្សារទំនើបទីបីរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង អាយអិនជី ស៊ីធី(ING City) ដែលជាគម្រោងអភិវឌ្ឍធំបំផុតក្នុងរាជធានីភ្នំពេញ គ្របដណ្ដប់លើផ្ទៃដីទំហំ ១៨ ហិកតា គ្រោងនឹងបើកទ្វារដំណើរការនៅឆ្នាំ ២០២៣ ខាងមុខនេះ។

ទី២ ផ្សារទំនើប PH DIAMONG PLACE ៖  ដែលមានតម្លៃវិនិយោគប្រមាណ ៦០លានដុល្លារអាមេរិក ត្រូវបានសាងសង់លើផ្ទៃដី ៦ហិកតា និងមានផ្ទៃសំណង់ ៦ម៉ឺនម៉ែត្រការ៉េ ជាមួយនិងចំណតដែលអាចចតឡានបាន ២៦៧១គ្រឿង និងម៉ូតូចំនួន ៩៥២គ្រឿង ហើយគម្រោងនេះនិងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០ ខាងមុខ។

ទី៣ ផ្សារទំនើប CHIP MONG 271 MEGAMALL ៖ គម្រោងនេះត្រូវបានសាងសង់លើផ្ទៃដី ៤១ហិកតា មានអាគារទាំងមូលកំពស់៣ ជាន់ មានផ្ទៃក្រឡា ១៦០ម៉ឺនម៉ែត្រការ៉េ និងអាចចតយាន្ដយន្ដរហូតដល់ ២៦០០គ្រឿង ដែលគ្រោងបញ្ចប់ការសាងសង់រួចរាល់នៅឆ្នាំ ២០២០។

ដោយសារគម្រោងធំៗទាំងនេះបានធ្វើអោយខណ្ឌដង្កោ ក្លាយទៅជាគោលដៅចម្បងរបស់អ្នកវិនិយោគ ពិសេសមានហេដ្ឋារចនាសម្ព័ន្ឋភ្ជាប់រវាងរាជធានីភ្នំពេញទៅកាន់បណ្ដាលផ្លូវជាតិនានា ទើបខណ្ឌនេះបាននិងកំពុងទទួលការចាប់អារម្មណ៍កាន់តែច្រើនពីអ្នកវិនិយោគជាតិ និងអន្តរជាតិ៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)