ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ការសាងសង់លំនៅដ្ឋានមានកំនើនដល់២៥,០០០ខ្នងក្នុងមួយឆ្នាំដោយសារកត្តាសំខាន់ចំនួនពីរ

ការសាងសង់លំនៅដ្ឋានមានកំនើនដល់២៥,០០០ខ្នងក្នុងមួយឆ្នាំដោយសារកត្តាសំខាន់ចំនួនពីរ

2019-09-09
397
0
សង្ខេប:ការផ្គត់ផ្គង់លំនៅដ្ឋានបានកើនដល់២៥០០០ខ្នងក្នុងមួយឆ្នាំ ដោយសារកំនើនប្រជាសាស្រ្ត និងការកើនឡើងនូវប្រាក់ចំណុលរបស់ប្រជាពលរដ្ឋ ស្របពេលកំនើនសេដ្ឋកិច្ចកម្ពុជានៅតែរក្សាបានភាពល្អប្រសើរ។

/public/uploads/us/image/20190909/1567999287645762.jpg


ការផ្គត់ផ្គង់លំនៅដ្ឋានបានកើនដល់២៥០០០ខ្នងក្នុងមួយឆ្នាំ ដោយសារកំនើនប្រជាសាស្រ្ត និងការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ស្របពេលកំនើនសេដ្ឋកិច្ចកម្ពុជានៅតែរក្សាបានភាពល្អប្រសើរ។

យោងតាមរបាយការណ៍ដែលសិក្សា ដោយក្រុមអ្នកជំនាញស្រាវជ្រាវរបស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ V-Trust Appraisal កាលពីពេលថ្មីៗនេះបានបង្ហាញថា នៅក្នុងចំណោមខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ មានខណ្ឌចំនួន៧បាននិងកំពុងមានសកម្មភាពយ៉ាងមមាញឹក ដែលមានការសាងសង់សំណង់លំនៅដ្ឋាន ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការ។

របាយការណ៍ដដែលបានបង្ហាញទៀតថា ខណ្ឌចំនួនទាំង៧ ដែលត្រូវបានជាប់នៅក្នុងកំណត់ត្រាក្នុងការផ្គត់ផ្គង់លំនៅដ្ឋាន ដែលជម្រុញឱ្យមានកំណើនលំនៅដ្ឋានថ្មីនៅក្នុងរាជធានីភ្នំពេញនោះ រួមមានខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌដង្កោ ខណ្ឌឫស្សីកែវ ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ និងខណ្ឌជ្រោយចង្វារ។

នាយកផ្នែកស្រាវជ្រាវរបស់ V-Trust Appraisal លោក ហ៊ឹម សីហា ដែលជាអ្នកនិពន្ធរបាយការណ៍ «ភ្នំពេញឆ្នាំ២០៣០» បានលើកឡើងថា ទីក្រុងភ្នំពេញកំពុងមានកំណើនចំនួនប្រជាជន ប្រមាណ៤ភាគរយជាប្រចាំឆ្នាំ ដែលប្រជាជនទាំងអស់នេះជាអ្នកចំណូលថ្មី មកពីតាមបណ្តាខេត្តផ្សេងៗនៅក្នុងប្រទេស ជាពិសេសខេត្តជាប់ភ្នំពេញ។

លោកបានបន្ថែមទៀតថា “កំណើននៃចំនួនប្រជាសាស្ត្រទាំងនេះ គឺតម្រូវឱ្យមានការផ្គត់ផ្គង់លំនៅដ្ឋានជាចាំបាច់ ខណៈដែលការផ្តល់កម្ចីទិញផ្ទះពីធនាគារឯកជន កាន់តែមានលក្ខខណ្ឌងាយស្រួលដោយការបង់រំលោះ ផ្តល់ឱកាសដល់ប្រជាជនឱ្យមានលទ្ធភាពអាចទិញផ្ទះបាន ហើយកត្តានេះបានជំរុញកំណើនការសាងសង់ និងផ្គត់ផ្គង់បន្តទៀត”។

តាមការសិក្សាស្រាវជ្រាវ V-Trust Appraisal បានព្យាករណ៍ថា នៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ កំណើនលំនៅដ្ឋាននៅតាមបណ្តាបុរីនានាក្នុងរាជធានីភ្នំពេញ នឹងមានចំនួនរហូតដល់ប្រមាណ៤៥ម៉ឺនខ្នង ខណៈដែលបច្ចុប្បន្នកំណើន នៃការផ្គត់ផ្គង់លំនៅដ្ឋានក្នុងបុរីមានចំនួនប្រមាណ៩ភាគរយ ស្មើនឹងប្រមាណ២៥,០០០ខ្នងក្នុងមួយឆ្នាំ។

អ្នកវិភាគសេដ្ឋកិច្ចសង្គម និងអចលនទ្រព្យនៅកម្ពុជា លោក ង៉ែត ជូបានលើកឡើងថា កំណើននៃតម្រូវការលំនៅដ្ឋាន បានធ្វើឱ្យតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានសន្ទុះខ្លាំង។ លោកបន្តថា បណ្តាអ្នកជំនាញបានព្យាករណ៍ថា តម្លៃអចលនទ្រព្យមានការកើនឡើង គិតជាមធ្យមក្នុងចន្លោះចាប់ពី ៧-១០ ភាគរយក្នុងមួយឆ្នាំ ហើយការព្យាករណ៍នេះទំនងជាអាចសម្រេចបាន ដោយសារតែតម្លៃអចលនទ្រព្យ ជាពិសេសវិស័យដីធ្លីនៅកម្ពុជាមានតម្លៃទាបនៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី។

/public/uploads/us/image/20190909/1567999321610407.jpg

លោកបានលើកឡើងយកទិន្នន័យដែលបានចេញដោយ Global Property Guide មកបង្ហាញថា តម្លៃដីធ្លីជាមធ្យមនៅទីក្រុងក្នុងប្រទេសកម្ពុជា មានតម្លៃប្រមាណ ២,៩០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ នៅប្រទេសថៃមានតម្លៃ ៣,៩០០ ដុល្លារ នៅប្រទេសឥណ្ឌាមានតម្លៃ ១០,៩០០ ដុល្លារ នៅប្រទេសចិនមានតម្លៃ ១១,៨០០ ដុល្លារ នៅសិង្ហបុរីមានតម្លៃ ១៣,៧០០ ដុល្លារ និងនៅក្រុងហុងកុងមានតម្លៃ ២៨,៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕(ព័ត៍មាននេះមានប្រភពមកពី Property-Area.com )


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)