ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ជនជាតិចិន នៅខេត្តព្រះសីហនុកាន់តែច្រើន តើសណ្ឋាគារ និងផ្ទះសំណាក់ មានប៉ុន្មានហើយ?

ជនជាតិចិន នៅខេត្តព្រះសីហនុកាន់តែច្រើន តើសណ្ឋាគារ និងផ្ទះសំណាក់ មានប៉ុន្មានហើយ?

2019-11-18
493
0
សង្ខេប:បើនិយាយពីខេត្តព្រះសីហនុ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាតែអ្នកនិយមតាមដានបណ្តាញសង្គមហ្វេសប៊ុក ឬក៏អ្នកមិនសូវនិយមតាមដាននោះទេ សុទ្ធតែបានដឹងហើយថា ខេត្តជាប់មាត់សមុទ្រមួយនេះ កំពុងតែមានសន្ទុះខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសគឺជនជាតិចិន។

/public/uploads/us/image/20191118/1574040254377306.jpg

បើនិយាយពីខេត្តព្រះសីហនុ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាតែអ្នកនិយមតាមដានបណ្តាញសង្គមហ្វេសប៊ុក ឬក៏អ្នកមិនសូវនិយមតាមដាននោះទេ សុទ្ធតែបានដឹងហើយថា ខេត្តជាប់មាត់សមុទ្រមួយនេះ កំពុងតែមានសន្ទុះខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសគឺជនជាតិចិន។ ដោយសារកំណើននៃការវិនិយោគដូចទឹកបាក់ទំនប់បែបនេះ បានធ្វើឱ្យតម្លៃដីធ្លី និងទំនិញមួយចំនួន បូករួមជាមួយនឹងការស្នាក់នៅ និងការសាងសង់សំណង់ផ្សេងៗ មានការកើនយ៉ាងខ្លាំងស្ទើរមិនគួរឱ្យជឿ។

ជាក់ស្តែង បើយោងតាមសេចក្តីប្រកាសរបស់ រដ្ឋបាលខេត្តព្រះសីហនុ ដែលចេញផ្សាយនាថ្ងៃអាទិត្យនេះ បានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០១៩ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុ មានចំនួន ៨៨០កន្លែង ក្នុងនោះ សណ្ឋាគារមាន ១០៨កន្លែង ស្មើនឹង ៧,១៦២បន្ទប់ ផ្ទះសំណាក់ ២៣៧កន្លែង ស្មើនឹង ២,៩៣៦បន្ទប់ បឹងហ្គាឡូចំនួន ៣១កន្លែង ស្មើនឹង ៤៣១បន្ទប់ ភោជនីយដ្ឋាន ៣១៣កន្លែង ស្មើនឹង ១៣,៨៣៣តុ និងសេវាកម្មផ្សេងៗជាច្រើនទៀត។

ដោយឡែក សម្រាប់វិស័យសំណង់ រដ្ឋបាលខេត្តក៏បានឱ្យដឹងដែរថា បច្ចុប្បន្ននេះ មានការអភិវឌ្ឍរីកចម្រើនយ៉ាងគំហុកគួរឱ្យកត់សំគាល់ ក្នុងនោះទិន្នន័យសំណង់ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែវិចិ្ឆកា ឆ្នាំ២០១៩ មានចំនួន ១,០៧៦គម្រោង អគារកម្ពស់ចាប់ពី៥ជាន់ ដល់៤៥ជាន់ មានចំនួន ៨០១គម្រោង ។ រីឯចំនួនភ្ញៀវទេសចរណ៍សរុប ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ មានចំនួន ១,៩៤០,១៩៩នាក់ កើនឡើង ១០.៦២% ក្នុងនោះ ភ្ញៀវជាតិ ១,២០៨,៥២៤នាក់ និងភ្ញៀវអន្តរជាតិ ៧៣១,៦៧៥នាក់។(ព័ត៍មាននេះមានប្រភពមកពីBusiness-Cambodia.com)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)