ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > អ្នកជំនាញ៖ កម្ចីអចលនទ្រព្យធូររលុងបង្កហានិភ័យខ្ពស់ដល់អ្នកទិញ

អ្នកជំនាញ៖ កម្ចីអចលនទ្រព្យធូររលុងបង្កហានិភ័យខ្ពស់ដល់អ្នកទិញ

2020-02-21
218
0
សង្ខេប:អ្នកនាង អាន សុធីតា អ្នកជំនាញផ្នែកអចលនទ្រព្យ និងនាយិការក្រុមហ៊ុន CBRE Cambodia កាលពីថ្មីៗនេះ បានសំដែងពីការព្រួយបារម្ភចំពោះអ្នកទិញអចលនទ្រព្យនៅប្រទេសកម្ពុជា ថាងាយនឹងរងហានិភ័យខ្ពស់ពីការផ្ដល់កម្ចីអចលនទ្រព្យដែលមានភាពធូររលុង ជាពិសេសពីម្ចាស់គម្រោង។

/public/uploads/us/image/20200221/1582250614380465.jpg

អ្នកនាង អាន សុធីតា អ្នកជំនាញផ្នែកអចលនទ្រព្យ និងនាយិការក្រុមហ៊ុន CBRE Cambodia កាលពីថ្មីៗនេះ បានសំដែងពីការព្រួយបារម្ភចំពោះអ្នកទិញអចលនទ្រព្យនៅប្រទេសកម្ពុជា ថាងាយនឹងរងហានិភ័យខ្ពស់ពីការផ្ដល់កម្ចីអចលនទ្រព្យដែលមានភាពធូររលុង ជាពិសេសពីម្ចាស់គម្រោង។

ការព្រួយបារម្ភនេះ គឺបន្ទាប់ពីអង្គការអន្តរជាតិមួយចំនួន បានតឿនដល់កម្ពុជាថាត្រូវតែរឹតបន្តឹងវិធានការផ្តល់ប្រាក់កម្ចីទៅលើវិស័យអចលនទ្រព្យ ដើម្បីជៀសវាងហានិភ័យ។

របាយការណ៍ចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅកាត់ថា IMF បានបង្ហាញថា ការផ្តល់ប្រាក់កម្ចីទៅឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជានៅតែមិនទាន់មានការត្រួតពិនិត្យ និងមិនមានការគ្រប់គ្រងឲ្យបានល្អនៅឡើយ ដែលជាកត្តាគួរឱ្យព្រួយបារម្ភ។

ដូចគ្នានេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ីឬ ADB កាលពីពេលថ្មីៗនេះ ក៏បានក្រើនរំលឹកថា កម្ពុជាគួរតែកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុដែលកើតចេញពីការផ្តល់ឥណទានទៅលើវិស័យអចលនទ្រព្យ។

ជុំវិញបញ្ហានេះ អ្នកនាង អាន សុធីតា បានពន្យល់ថា អ្នកនាងមិនសូវបារម្ភប៉ុន្មានទេចំពោះ កម្ចីពីធនាគារ ព្រោះថាភាគច្រើនធនាគារ គឺមានគោលនយោបាយនិងការត្រួតពិនិត្យតឹងរឹងនិងហ្មត់ចត់មុននិងផ្ដល់កម្ចី ហើយមួយវិញទៀតការគ្រប់គ្រងលើប្រព័ន្ធហិរញ្ញវត្ថុនេះគឺជាកាតព្វកិច្ចរបស់ធនាគារជាតិ។  ប៉ុន្តែអ្នកនាងព្រួយបារម្ភខ្លាំងពីកម្ចីដែលផ្ដល់ដោយម្ចាស់គម្រោង។

គម្រោងអចលនទ្រព្យនៅកម្ពុជារួមមានគម្រោងលំនៅដ្ឋាន គម្រោងដីឡូ ជាច្រើន បាននិងកំពុងកើនឡើងជាបន្តបន្ទាប់។ លើសពីនេះ គម្រោងអចលនទ្រព្យនីមួយៗ សុទ្ធសឹងតែមានសេវាកម្មកម្ចីរំលោះរបស់ខ្លួន ដែលជាជម្រើសគួរឱ្យទាក់ទាញមួយសម្រាប់អ្នកទិញដែលចង់ទិញផ្ទះ ទិញដី លើកដំបូង ឬផ្ទះថ្មីរបស់ខ្លួន។

ខណៈពេលដែលទីផ្សារអចលនទ្រព្យនៅកម្ពុជាមានការប្រកួតប្រជែងខ្ពស់ ការអនុម័តផ្ដល់កម្ចីអចលនទ្រព្យ ដែលតម្រូវឱ្យអតិថិជនបង់រំលោះជាប្រចាំខែ ហាក់បីដូចជាមានភាពធូររលុង ក្នុងគោលបំណងដើម្បីទាក់ទាញដល់អតិជនឱ្យមកទិញអចលនទ្រព្យឲបានឆាប់រហ័ស។

អ្នកនាង អាន សុធីតា បានពន្យល់ថា៖ «បញ្ហានាពេលបច្ចុប្បន្នគឺ អ្នកម្ចាស់គម្រោងមិនសូវរឹតបន្តឹងចំពោះអ្នកទិញឡើយ ពោលគឺមិនបានសិក្សាឱ្យបានហ្មត់ចត់ទៅលើកម្រិតជីវភាពរបស់អ្នកទិញថាអាចមានលទ្ធផលក្នុងការបង់រំលោះប្រចាំខែបានឬទេ»។

«អ្វីដែលពួកគាត់ផ្ដោតសំខាន់គឺ លក់ចេញនូវគម្រោងរបស់ខ្លួនឱ្យបានច្រើន និងលក់ឲអស់តាមពេលកំណត់។ នេះគឺបញ្ហាចំបង តួរយ៉ាងដូចជា ក្នុងករណីដែលអ្នកទិញមិនអាចបង់រំលោះបានគ្រប់ចំនួន ឬអស់លទ្ធភាពបង់ជាប្រចាំខែដល់ម្ចាស់គម្រោង ម្ចាស់គម្រោងនឹងដកហូតអចលនទ្រព្យ តាមកិច្ចសន្យា។ ដូច្នេះ អ្នកដែលត្រូវខាតគឺ អ្នកទិញ។» អ្នកនាង បានបន្ត។

ជាមួយគ្នានេះដែរ អ្នកនាង ក៏បានធ្វើការអំពាវនាវដល់អ្នកទិញឱ្យពិចារណាលើស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តបង់រំលោះអចលនទ្រព្យណាមួយ ចៀសវាងការប្រឈមនូវហានិភ័យដែលកើតឡើងដោយមិនបានព្រៀងទុក។

គួរបញ្ជាក់ផងដែរថា បើយោងតាម «ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (អេឌីអូ) ឆ្នាំ ២០១៩» ឥណទានដល់វិស័យឯកជនកើនឡើង ២៦,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ គិតត្រឹមខែមិថុនា ឆ្នាំ ២០១៩ ខណៈការផ្តល់ប្រាក់កម្ចីសម្រាប់អចលនទ្រព្យកើនឡើង ៣៧,២ ភាគរយ ប្រាក់កម្ចីលំនៅដ្ឋានកើនឡើង ៣៩,៤ ភាគរយ និងកម្ចីសំណង់ ៣២,១ ភាគរយ នេះ។(ព័ត៍មាននេះមានប្រភពមកពីConstruction-Property.com)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)