ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > អភិបាលក្រុង៖ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវផ្តល់សេវាចុះបញ្ជីផ្ទេរកម្មសិទ្ធិអចលនទ្រព្យឲ្យបានប្រសើរជាងនេះ

អភិបាលក្រុង៖ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវផ្តល់សេវាចុះបញ្ជីផ្ទេរកម្មសិទ្ធិអចលនទ្រព្យឲ្យបានប្រសើរជាងនេះ

2020-04-23
726
0
សង្ខេប:ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ទៅលើការស្នើសុំសេវាចុះបញ្ជីផ្ទេរកម្មសិទ្ធិអចលនទ្រព្យ របស់ប្រជាពលរដ្ឋ អោយកាន់តែប្រសើរជាមុន ។

/public/uploads/us/image/20200423/1587613165356744.jpg

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ទៅលើការស្នើសុំសេវាចុះបញ្ជីផ្ទេរកម្មសិទ្ធិអចលនទ្រព្យ របស់ប្រជាពលរដ្ឋ អោយកាន់តែប្រសើរជាមុន ។

“’ចង់ជួបចៅសង្កាត់ពិបាកជាងជួបរដ្ឋមន្ត្រី’ ពាក្យទាំងនេះ បានសាបរលាបទៅបាត់ហើយ ដោយសារការបង្កើតឲ្យមានក្រុមបដិសណ្ឋារកិច្ច នៅថ្នាក់សង្កាត់ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានថ្លែងដូច្នេះ ក្នុងកិច្ចប្រជុំស្ដីពីបែបបទ នៃការបញ្ជូនឯកសារស្នើសុំសេវាចុះបញ្ជីផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ រាជធានីភ្នំពេញ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធឡើង កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីកែលម្អការផ្ដល់សេវាសាធារណៈ លើការស្នើសុំសេវាចុះបញ្ជីផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ដល់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិភាពជាងមុន។

ឯកឧត្តម ក៏បានវាយតម្លៃអំពីការអនុវត្តការងារកន្លងមក ថា “ការផ្ដល់សេវាជូនប្រជាពលរដ្ឋ កន្លងមកនេះឃើញថា បានល្អប្រសើរហើយ ប៉ុន្តែយើងនៅតែខ្វះខាត ទៅនឹងអ្វីដែលជាការណែនាំរបស់ក្រសួងដែនដី” ។

គេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានដាក់ចេញនូវផែនការកំណែទម្រង់យ៉ាងច្រើនលើគ្រប់វិស័យ ជាពិសេសក្របខណ្ឌកែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ និងក្រសួងដែនដី ដែលមានចំណុចច្រើនពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ។

ក្នុងនោះ មានចំណុចមួយ បានបញ្ជាក់យ៉ាងច្បាស់ ពីការប្រគល់សិទ្ធិក្នុងការចុះហត្ថលេខាតាមបញ្ជា (ត.ប)អភិបាលនៃគណៈអភិបាលខណ្ឌសាមី ជូនប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងភូមិបាលខណ្ឌ ដោយប្រើប្រាស់ត្រារបស់ការិយាល័យផ្ទាល់ ក្រោយពីមានការបញ្ជាក់ស្នាមមេដៃពី ចៅសង្កាត់ក្នុងសំណុំឯកសារចុះបញ្ជីផ្ទេរកម្មសិទ្ធិ។ បន្ទាប់មក គេត្រូវធ្វើដីកាបញ្ជូនផ្ទាល់ទៅមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ តាមនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ឯកឧត្តម បានបន្តថា “ថ្នាក់ជាតិ មានការកែសម្រួលជាច្រើន រហូតទៅដល់រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើការកែសម្រួលមួយចំនួនផងដែរ។ ប៉ុន្តែកិច្ចការងារនេះ នៅតែមិនទាន់បានល្អប្រសើរនៅឡើយ ដូច្នេះទើបរាជរដ្ឋាភិបាល សម្រេចផ្ទេរមុខងារនេះ មកថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងណាផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។

ការផ្ទេរមុខងារមកថ្នាក់ក្រោមជាតិនេះ គឺធ្វើយ៉ាងណាឲ្យ ការផ្ដល់សេវាជូនប្រជាពលរដ្ឋមានប្រសិទ្ធភាព មានតម្លាភាព និងមានល្បឿនលឿនជាងមុន ។

អ្វីដែលពិសេសជាងនេះថែមទៀតនោះ ឯកឧត្តម បានក្រើនរំលឹកអាជ្ញាធរទាំង ១៤ ខណ្ឌ ឱ្យមានការ ត្រៀមលក្ខណៈឲ្យបានស្រេចបាច់ សម្រាប់ផែនការកំណែទម្រង់របស់រដ្ឋាភិបាល។ លោកបានរំលេចឱ្យដឹងថា នៅថ្ងៃខាងមុខ អាចនឹងមានច្រកចេញចូលតែមួយ នៅត្រឹមថ្នាក់សង្កាត់តែម្តង៕(ព័ត៌មាននេះមានប្រភពមកពីConstruction-Property.com)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)