ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ព័ត៌មានពីការលក់ > ​ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាបើកជាផ្លូវការហើយ គម្រោង Yuetai Phnom Penh Harbour ក៏បើករបៀបរស់នៅតាមដងមាត់ទន្លេ

​ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាបើកជាផ្លូវការហើយ គម្រោង Yuetai Phnom Penh Harbour ក៏បើករបៀបរស់នៅតាមដងមាត់ទន្លេ

2023-05-10
3320
0
សង្ខេប:Yuetai Phnom Penh Harbour ដែលមានទីតាំងនៅតំបន់ស្នូលនៃផ្លូវមាត់ទន្លេ ក៏បានផ្តល់ពរជ័យរបស់ខ្លួនចំពោះបរិយាកាសដ៏រីករាយនេះផងដែរ ដោយបានរៀបចំកន្លែង Check-in សម្រាប់ការប្រកួតកីឡាស៊ីហ្គេម នៅច្រកចូលនៃគម្រោងសម្រាប់ភ្ញៀវទេសចរបានថតរូប និង check-in និងមានការរៀបចំកាដូជូនភ្ញៀវដែលបានអញ្ជើញមកលេង។

ថ្ងៃទី០៥ ខែឧសភា ជាថ្ងៃដែលពិសេសនឹងត្រូវកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រកម្ពុជា។

ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ នេះជាព្រឹត្តិការណ៍កីឡាដែលប្រជាជនកម្ពុជាបានរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ។

ដើម្បីសាទរនឹងព្រឹត្តិការណ៍មួយនេះ រដ្ឋាភិបាលមិនត្រឹមតែអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិនិយោគលើធនធានមនុស្ស និងបរិក្ខារយ៉ាងច្រើននៅក្នុងកន្លែងប្រកួតប្រជែង ចរាចរណ៍ទាំងផ្លូវគោក ទូរគមនាគមន៍ និងការធ្វើឱ្យប្រសើរឡើងនូវមុខមាត់របស់រាជធានីភ្នំពេញ។

1683367304268442.png

ក្នុងនាមជាអ្នករៀបចំ ប្រទេសកម្ពុជាក៏បានបង្កើតប្រវត្តិសាស្ត្រនៃ "ការលើកលែងបីយ៉ាង" នៅក្នុងការប្រកួតស៊ីហ្គេម គឺថ្លៃសំបុត្រ ថ្លៃអាហារ និងការស្នាក់នៅសម្រាប់គណៈប្រតិភូមកពីប្រទេសផ្សេងៗ ហើយនិងសិទ្ធិផ្សព្វផ្សាយគឺមិនមានការគិតថ្លៃទាំងអស់!

ទង្វើដ៏សប្បុរសបែបនេះបង្ហាញពីបដិសណ្ឋារកិច្ចរបស់ប្រទេសកម្ពុជា និងធ្វើឲ្យពិភពលោកស្គាល់ប្រទេសនេះម្ដងទៀត។ នៅពេលនេះតាមដងផ្លូវ និងមហាវិថីនានាក្នុងរាជធានីភ្នំពេញត្រូវបានតុបតែងលម្អដោយភ្លើង ហើយបរិយាកាសនៃភាពសប្បាយរីករាយ និងសកម្មភាពនៅក្នុងព្រឹត្តិការណ៍គឺមានភាពខ្លាំងក្លា។ ជាតំបន់ដែលមមាញឹកជាងគេក្នុងរាជធានីភ្នំពេញ ផ្លូវមាត់ទន្លេគឺមានការប្រារព្ធពិធីផ្សេងៗជារៀងរាល់ថ្ងៃ។

1683367315353020.png

Yuetai Phnom Penh Harbour ដែលមានទីតាំងនៅតំបន់ស្នូលនៃផ្លូវមាត់ទន្លេ ក៏បានផ្តល់ពរជ័យរបស់ខ្លួនចំពោះបរិយាកាសដ៏រីករាយនេះផងដែរ ដោយបានរៀបចំកន្លែង Check-in សម្រាប់ការប្រកួតកីឡាស៊ីហ្គេម នៅច្រកចូលនៃគម្រោងសម្រាប់ភ្ញៀវទេសចរបានថតរូប និង check-in និងមានការរៀបចំកាដូជូនភ្ញៀវដែលបានអញ្ជើញមកលេង។

1683686819376935.png

គាំទ្រកីឡាអាស៊ីអាគ្នេយ៍

ចែករំលែកពេលវេលាលេងកីឡាតាមមាត់ទន្លេ

"រៀបចំព្រឹត្តិការណ៍ឱ្យបានល្អ និងធ្វើឱ្យទីក្រុងកាន់តែប្រសើរឡើង" ការមកដល់នៃកីឡាអាស៊ីអាគ្នេយ៍មិនត្រឹមតែធ្វើអោយប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធទីក្រុងប៉ុណ្ណោះទេ ថែមទាំងនាំឱ្យមានភាពរស់រវើកបែបថ្មី ជាពិសេសនៅតាមដងផ្លូវមាត់ទន្លេ ទន្លេសាប ដែលនៅជាប់នឹងគម្រោងYuetai Phnom Penh Harbour។ 

ជារៀងរាល់ព្រឹក ប្រជាពលរដ្ឋនៅជិតកំពង់ផែភ្នំពេញកាន់តែច្រើនឡើងៗបានចាប់ផ្តើមចូលរួមលេងកីឡា រត់លើចិញ្ចើមផ្លូវ និងរីករាយជាមួយទេសភាពដ៏ស្រស់ស្អាត ដោយប្រើសកម្មភាពជាក់ស្តែងរបស់ពួកគេ ដើម្បីគាំទ្រដល់ការប្រកួតកីឡាស៊ីហ្គេម។ ឥឡូវនេះ ផ្លូវតាមមាត់ទន្លេបានក្លាយជាកន្លែងពេញនិយមសម្រាប់ការលេងកីឡា និងការហាត់ប្រាណ។

9064620230506170239691499.png

បន្ទាប់ពីធ្វើការពេញមួយថ្ងៃ លោកអ្នកអាចនាំក្រុមគ្រួសារទៅលេងអាងហែលទឹកបានពីរបីជុំ ដែលវាមិនត្រឹមតែពង្រឹងរាងកាយរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងអាចបន្ថយភាពតានតឹងផងដែរ ដើម្បីឱ្យអ្នកសម្រាករាងកាយ និងចិត្តបានពេញលេញសម្រាប់ទទួលថ្ងៃថ្មីជាមួយអារម្មណ៍ស្រស់ស្រាយ។

30d2720230506170248514300.png

បន្ទាប់ពីញ៊ាំអាហារពេលល្ងាច លោកអ្នកក៏អាចដើរលេងតាមដងទន្លេជាមួយក្រុមគ្រួសាររបស់អ្នក ឬញ៊ាំអាហារសម្រន់នៅផ្សាររាត្រី និងទិញរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ឬទស្សនាការផ្សាយផ្ទាល់ការប្រកួតកីឡាស៊ីហ្គេម ដែលបានដាក់បញ្ចាំងតាមដងទន្លេ។ ឬទៅ ស្កាយបារ ជាមួយមិត្តភ័ក្តិដើម្បីជជែក ឬញ៊ាំស្រា រីករាយជាមួយនឹងទេសភាពមាត់ទន្លេនាពេលរាត្រី។ នេះគឺជាសកម្មភាពសម្រាប់អ្នករស់នៅគម្រោង Yuetai Phnom Penh Harbour។ តើលោកអ្នករំភើបចិត្តនឹងជីវិតរស់នៅជិតមាត់ទន្លេបែបនេះឬទេ?


ទីតាំង៖ផ្លូវ តីរវិថី ព្រះស៊ីសុវត្ថិ(1)  សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

12

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)