ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ព័ត៌មានពីការលក់ > ចង់បានជីវិតដែលមានគុណភាពខ្ពស់មែនទេ? គម្រោងមួយនេះអាចផ្ដល់ជូនអ្នកបាន!

ចង់បានជីវិតដែលមានគុណភាពខ្ពស់មែនទេ? គម្រោងមួយនេះអាចផ្ដល់ជូនអ្នកបាន!

2021-08-18
1893
0
សង្ខេប:ការរស់នៅដែលមានគុណភាពខ្ពស់ ផ្ដោតសំខាន់មិនត្រឹមតែ “គុណភាពខ្ពស់” ប៉ុណ្ណោះទេ តែក៏ត្រូវមានជីវិតដែលមានផាសុកភាពផងដែរ។ ដូច្នេះ Compass Real Estate នឹងមកប្រាប់អ្នកថាតើការរស់នៅបែបណាទើបហៅថាជាការរស់នៅដែលមានគុណភាពខ្ពស់?

ការរស់នៅដែលមានគុណភាពខ្ពស់ ផ្ដោតសំខាន់មិនត្រឹមតែ “គុណភាពខ្ពស់” ប៉ុណ្ណោះទេ តែក៏ត្រូវមានជីវិតដែលមានផាសុកភាពផងដែរ។ ដូច្នេះតើអ្វីជាវិធីសាស្រ្តនៃការរស់នៅដែលមានគុណភាពខ្ពស់? ដំបូងយើងត្រូវតែមានលំនៅដ្ឋានដែលមានគុណភាពខ្ពស់សិន! ថ្ងៃនេះ Compass Real Estate នឹងណែនាំអ្នកអំពីគម្រោងខុនដូដែលមានគុណភាពខ្ពស់ ជាមួយការរស់នៅក្នុងទីនេះ អ្នកអាចសម្រេចបាននូវសេចក្ដីប្រាថ្នាគ្រប់បែបយ៉ាងដែលធ្វើឱ្យការរស់នៅរបស់អ្នកមានគុណភាពខ្ពស់!

news/2021-08-18/1629267511922857.jpeg

CEO KT Pacific គឺជាអគារភ្លោះបែបលំនៅដ្ឋានពាណិជ្ជកម្មដែលមានគុណភាពខ្ពស់ មានទីតាំងស្ថិតនៅក្នុងតំបន់ស្នូលនៃរាជធានីភ្នំពេញ——តំបន់អភិវឌ្ឍន៏អូឡាំពិកនៃខណ្ឌប្រាំពីរមករា។ វានៅជិតផ្លូវធំៗ ផ្សារCitymall ពហុកីឡាដ្ឋានជាតិអូឡាំពិក និងមជ្ឈមណ្ឌលផ្សារទំនើបផ្សេងៗ ហើយទីស្តីការនាយករដ្ឋមន្រ្តី ក្រសួងការពារជាតិ រដ្ឋសភា និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថក៏ប្រមូលផ្តុំនៅក្នុងតំបន់នេះផងដែរ។ មិនតែប៉ុណ្ណោះ ក្នុងតំបន់នេះមានសម្បូរដោយមន្ទីរពេទ្យ សាលារៀន ធនាគារ ទីភ្នាក់ងាររដ្ឋាភិបាល ផ្សារលក់ដូរជាច្រើនទៀតនៅជុំវិញ។ វាមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលនយោបាយ រដ្ឋបាល ហិរញ្ញវត្ថុ និងពាណិជ្ជកម្មដ៏សំខាន់នៃទីក្រុងភ្នំពេញ។

news/2021-08-18/1629267155818240.png

CEO KT Pacific គឺជាអគារដែលរួមបញ្ចូលនូវសណ្ឋាគារលំដាប់ផ្កាយ៥ អាគារការិយាល័យ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងគម្រោងខុនដូលំនៅដ្ឋាន។ វាត្រូវបានបំពាក់ដោយប្រព័ន្ធការពារអគ្គីភ័យ ប្រព័ន្ធពន្លត់អគ្គីភ័យដោយស្វ័យប្រវត្តិ កាម៉េរាវីដេអូ និងសន្តិសុខ២៤ម៉ោង ព្រមទាំងមានរានហាលចេញក្រៅផងដែរ។ ក្រៅពីនេះ គម្រោងនេះក៏មានសួនរុក្ខជាតិ សួនកម្សាន្តកុមារ សាលកម្មវិធី អាងហែលទឹក កន្លែងហាត់ប្រាណ និងកន្លែងស្ប៉ា ដែលក្រៅពីអាចធានាបានសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក ក៏អាចធានានូវសុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់អ្នកផងដែរ។ នេះហើយជាការចាប់ផ្តើមនៃជីវិតដែលមានគុណភាពខ្ពស់!

បច្ចុប្បន្នគម្រោងនេះដាក់លក់នូវខុនដូលំដាប់ខ្ពស់ប្រភេទបន្ទប់គេង១ ដែលមានទំហំចាប់ពី ៤៦.៦ ទៅ ៦៦.៥១ម៉ែត្រការេ ជាមួយនឹងតម្លៃ ៣.៥០០ដុល្លារក្នុងមួយម៉ែត្រការេ និងតម្លៃសរុប ១៦មុឺនដុល្លារ ក្នុងមួយផ្ទះដែលនឹងត្រូវប្រគល់ផ្ទះជូននៅខែមិថុនាឆ្នាំ ២០២២ខាងមុខ។

news/2021-08-18/1629267656399185.jpg

news/2021-08-18/1629267673413212.jpg

news/2021-08-18/1629267689366041.jpg

បន្ថែមពីនេះ គម្រោងនេះមានការកើនឡើងប្រចាំឆ្នាំប្រមាណ ១៨%។ មិនថាអ្នកជ្រើសរើសរស់នៅជួលផ្ទះឬវិនិយោគទេ វាពិតជាសាកសមបំផុត។


ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣១ ខែសីហា លោកអ្នកដែលមានបំណងទិញផ្ទះ អាចរីករាយជាមួយការបញ្ចុះតម្លៃ ដោយទទួលបានប្រូម៉ូសិនផ្តាច់មុខ ការផ្តល់ជូនកាដូផ្សេងៗ ព្រមទាំងទទួលបានការធានាចំពោះគុណភាពផ្ទះពីជម្រើសគម្រោងដ៏ពេញនិយមរបស់ខមភើស។ គម្រោងទាំងនេះផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៤១% ទទួលបានកញ្ចប់កាដូអាថ៌កំបាំងពិសេសៗ និងអត្ថប្រយោជន៍ជាច្រើនទៀត!

news/2021-08-16/1629078988983016.jpg

[ចុចលើផ្ទាំងរូបភាពដើម្បីមើលប្រូម៉ូសិន]

សម្គាល់៖ ច្បាប់និងលក្ខខណ្ឌនានានៃកម្មវិធីនេះជាកម្មសិទ្ធិរបស់ COMPASS។ ព័ត៌មានលម្អិតនិងតម្លៃជាក់លាក់នៅលើទំព័រនេះអាស្រ័យលើលក្ខខណ្ឌជាក់ស្តែង។


និពន្ធដោយ ៖ Vouch Ly        ប្រធានផ្នែកនិពន្ធ ៖ Sunnie        នាយក / ផលិតករ ៖ Nicole


គេហទំព័រអន្តរជាតិខមភើស៖ កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន មីយ៉ាន់ម៉ា | ឡាវ

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
ព័ត៌មានទាក់ទង
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)