ចូលមកដល់់រយៈពេលប៉ុន្មានខែក្នុងឆ្នាំ ២០២៣ វិស័យអចលនទ្រព្យកំពុងតែមានសកម្មភាព ដោយអ្នកជំនាញបានប្រាប់ឲ្យដឹងថា ទីផ្សារអចលនទ្រព្យឆ្នាំនេះចាប់ផ្តើម មានសញ្ញាប្រសើរ ដោយ ទីផ្សារអចលនទ្រព្យនៅអំឡុងដើមឆ្នាំនេះ បាននិងកំពុងបង្ហាញសញ្ញាវិជ្ជមានច្រើន បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២២។
ជាឧទាហរណ៍ នៅពេលអ្នកទេសចរណ៍ អ្នកធុរកិច្ច អ្នកវិនិយោគ មកដល់ប្រទេសកម្ពុជា ពួកគេត្រូវការសណ្ឋាគារ អាផាតមេន ពួកគេត្រូវការការធ្វើដំណើរ ត្រូវការអាហារ ហេតុនេះនឹងធ្វើឲ្យសកម្មភាពក្នុងសេដ្ឋកិច្ចមានភាពរស់រវើកឡើងវិញ។
បើយើងក្រឡេកមកមើលស្ថានភាពអចលនទ្រព្យជួលនៅរាជធានីភ្នំពេញវិញ ជាពិសេសផ្នែកលំនៅឋាន យើងឃើញថា តម្លៃជួលប្រចាំខែគឺស្ថិតនៅដដែរ មិនមានការប្រែប្រួលខ្លាំងនោះទេ។ ដូចដែលបានបង្ហាញខាងក្រោម ជម្រើសអាផាតមេនខាងក្រោមនេះសុទ្ធសឹងតែមានទីតាំងនៅតំបន់ពេញនិយមជាងគេនៃរាជធានីភ្នំពេញ គឺខណ្ឌបឹងកេងកង អមជាមួយតម្លៃសមរម្យ ចំពោះស្ថានភាពបន្ទប់វិញ មានគ្រឿងសង្ហារឹម ដោយអគារអាផាតមេនខ្លះមានកន្លែងបរិក្ខារដូចជា អាងហែលទឹក កន្លែងហាត់ប្រាណជាដើម។ ព័ត៌មានលម្អិតសូមចុចលើរូប…
✨ ជម្រើសអាផាតមិនសម្រាប់ថ្ងៃនេះ ✨
0