ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Rent&Buy > គន្លឺះទាំង៦ចំនុចនៃការស្វែងរកអាផាតមិនក្នុងក្តីស្រមៃ

គន្លឺះទាំង៦ចំនុចនៃការស្វែងរកអាផាតមិនក្នុងក្តីស្រមៃ

2021-08-31
913
0
សង្ខេប:ថ្ងៃនេះ ខមភើស នឹងធ្វើការចែករំលែកអំពីគន្លឹះសំខាន់ៗនៅក្នុងការស្វែងរកអាផាតមិនជួលក្នុងក្តីស្រមៃ តោះមកអានទាំងអស់គ្នា។

ជាការពិតណាស់ នៅក្នុងដំណើរនៃការស្វែងរកកន្លែងស្នាក់ដែលល្អ និងសាកសមបំផុត វាគឺជារឿងដ៏ពិបាកជាជាងការគិតទៅទៀត។ ដោយហេតុផ្ទះមិនត្រឹមតែជាកន្លែងនៃការសំរាកបន្ទាប់ពីកិច្ចការងារតែប៉ុណ្ណោះទេ តែគឺជាទីកន្លែងដែលផ្តល់សេចក្តីសុខ ភាពសប្បាយចិត្តទៅដល់មនុស្ស ដូចនេះហើយ ថ្ងៃនេះ ខមភើស នឹងធ្វើការចែករំលែកអំពីគន្លឹះសំខាន់ៗនៅក្នុងការស្វែងរកអាផាតមិនជួលក្នុងក្តីស្រមៃ តោះមកអានទាំងអស់គ្នា។

1. ផែនការសេដ្ឋកិច្ច

រៀបចំផែនការសេដ្ឋកិច្ចនៃការចំណាយទៅលើទីកន្លៃងស្នាក់នៅ ជាជាងគិតទៅលើតែតម្លៃនៃឈ្នួលផ្ទះ ផែនការរបស់អ្នកក៏ត្រូវបូកបញ្ចូលទាំងកម្រិតនៃការចំណាយលើថ្លៃទឹកភ្លើង ឧបករណ៍ប្រើប្រាស់និងការចំណាយផ្សេងៗទៀតដែលមានទាក់ទងទៅនឹងការផ្លាស់លំនៅរបស់អ្នក។

2. ការត្រួតពិនិត្យភាពពិតនៃស្តង់ដាគេហដ្ឋាន

ស្តង់ដានៃគេហដ្ឋានគឺជាឯកតាមួយនៅក្នុងការកំណត់តម្លៃនៃអនាគតផ្ទះរបស់អ្នក ហើយនៅក្នុងពេលតែមួយវាក៏ជាកម្រិតនៃការកំំណត់ស្តង់ដាលំនៅ និងជីវិតរបស់អ្នកដូចគ្នាដែរ ហេតុនេះ ប្រភេទសេវាកម្ម និងគ្រឿងបរិក្ខារត្រូវតែជាលក្ខខណ្ឌមួយនៅក្នុងការពិនិត្យ និងពិចារណាពីលំនៅថ្មីរបស់អ្នក។

3. គោលការណ៍នៃការចិញ្ចឹមសត្វ

មិនថាអ្នកមានសត្វចិញ្ចឹម ឬអត់ តែនៅមុនពេលសម្រេចចិត្តលើការជួលនូវអាផាតមិន អ្នកក៏ត្រូវដឹង និងយល់ឱ្យច្បាស់អំពីលក្ខខណ្ឌ និងគោលការណ៍នៃការចិញ្ចឹមសត្វរបស់អគារនៃអាផាតមិនផ្ទាល់។

4. កម្រិតនៃការវាយតម្លៃ និងមតិយល់បល់ក៏ជាកត្តាសំខាន់មួយ

កម្រិតនៃការវាយតម្លៃ និងមតិយល់បល់នៅក្នុងអ៊ីនធឺណេត ដែលបានផ្តល់ដោយអតីតអ្នកស្នាក់នៅរបស់អគារអាផាតមិនក៏ជាកត្តាសំខាន់ដែលអាចឱ្យអ្នកស្គាល់កាន់តែច្បាស់អំពីអាផាតមិន។

5. ជ្រើសរើសវិធីទំនាក់ទំនងដែលសមស្របបំផុត

ជ្រើសរើសយកវិធីទំនាក់ទំនងដែលអ្នកគិតថាសាកសមបំផុត នៅពេលអ្នកមានការចាប់អារម្មណ៍ទៅលើប្រភពអាផាតមិនណាមួយ។

6. តើអ្នកចង់បាននូវលំនៅប្រភេទណា?

ការស្វែងរកផ្ទះដ៏ល្អ និងសាកសមទៅតាមតម្រូវការរបស់អ្នក វាអាចជារឿងដ៏លំបាកមួយ ដូច្ចេះ ជាដំបូងអ្នកត្រូវប្រាកដឱ្យច្បាស់អំពីអ្វីដែលអ្នកចង់បាន តើអ្នកគ្រោងនឹងរស់នៅលំនៅថ្មីនោះជាមួយនរណា មិត្តភក្តិ ឬក៏ដៃគូជីវិត។


ក្រោយអំពីការអាននូវយុទ្ធសាស្រ្តនៃការស្វែងរកអាផាតមិនដ៏មានប្រសិទ្ធ ឥឡូវនេះតោះនាំគ្នាងាកមកមើលនូវប្រភេទអាផាតមិនជួលថ្មីវិញម្តង។

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)