ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Rent&Buy > គម្រោងខុនដូទំនើបពិសេសតម្លៃក្រោម ១០ ម៉ឺនដុល្លារ ទោះពុំមានលុយបង់ផ្ដាច់ ក៏អាចបង់រំលស់បាន

គម្រោងខុនដូទំនើបពិសេសតម្លៃក្រោម ១០ ម៉ឺនដុល្លារ ទោះពុំមានលុយបង់ផ្ដាច់ ក៏អាចបង់រំលស់បាន

2021-09-06
1355
0
សង្ខេប:ថ្ងៃនេះខមភើសនឹងនាំយកគម្រោងខុនដូ ដែលផ្ដល់ជូនអតិថិជននូវសេវាបង់រំលស់ជាទីពេញចិត្ត មិនចាំបាច់បង់ផ្ដាច់ ថ្លៃបង់មុនទាប ជាមួយអត្រាការប្រាក់ទាប ជាពិសេសអាចមានឱកាសទទួលបានការបញ្ចុះតម្លៃ និងកាដូផ្សេងៗទៀតផង។

នាពេលបច្ចុប្បន្ន យើងសង្កេតឃើញថា វិស័យសំណង់នៅប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ ពិសេសសំណង់ប្រភេទលំនៅដ្ឋានដូចជា ខុនដូជាដើម បានរំលេចខ្លួននៅលើទីផ្សារអចលនទ្រព្យកម្ពុជាជាបន្តបន្ទាប់ ដើម្បីបំពេញនូវតម្រូវការលំនៅដ្ឋានដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេស សម្រាប់ស្នាក់នៅផ្ទាល់ និងវិនិយោគផងដែរ។ លំនៅដ្ឋានប្រភេទនេះក៏មានភាពពេញនិយម បន្ទាប់ពីប្រភេទផ្ទះបុរី ព្រោះថា វាមិនចំណាយទីធ្លាច្រើនក្នុងការសាងសង់ និងមានសេវាកម្មផ្សេងៗពីម្ចាស់គម្រោងដែលធ្វើឲ្យអ្នកទិញ ចំណាយពេលវេលាតិចក្នុងការថែរក្សាទ្រព្យសម្បត្តិ។ បើយើងក្រឡេកទៅមើលលើតម្លៃវិញ ក៏ប្រហាក់ប្រហែលទៅនឹងតម្លៃទិញផ្ទះបុរី ហើយប្រសិនបើនៅជាន់ខ្ពស់ថែមទៀត តម្លៃទិញអាចទ្វេដង ក៏ថាបាន។

តែក្នុងនោះ មានមតិភាគច្រើនគិតថា តម្លៃខុនដូថ្លៃ មិនមានលទ្ធភាពក្នុងការបង់នោះទេ ចំណែកឯខ្លះទៀតក៏គិតថា ទម្រាំមានលុយគ្រប់ តម្លៃពិតជាឡើងទៅទៀតហើយ។ ដូច្នេះហើយ សូមកុំបារម្ភ ខមភើសនឹងនាំយកគម្រោងខុនដូ ដែលផ្ដល់ជូនអតិថិជននូវសេវាបង់រំលស់ជាទីពេញចិត្ត មិនចាំបាច់បង់ផ្ដាច់ ថ្លៃបង់មុនទាប ជាមួយអត្រាការប្រាក់ទាប ជាពិសេសអាចមានឱកាសទទួលបានការបញ្ចុះតម្លៃ និងកាដូផ្សេងៗទៀតផង។ សូមពិនិត្យមើលគម្រោងខាងក្រោមនេះ៖

គម្រោង The Seven Residence Condominium

គម្រោង The Seven residenceចាប់ផ្តើមពីខែធ្នូឆ្នាំ ២០១៩ ហើយនឹងត្រៀមខ្លួននៅខែកក្កដាឆ្នាំ ២០២២ ។ អគារមានកម្ពស់ ២៧ ជាន់ និងចំនួនអាផាតមិនចំនួន ៤២៧ យូនីត និងទុក ៥ ជាន់សម្រាប់ជាចំណត។ យូនីតអាផាតមិនគឺជាប្រភេទបន្ទប់ស្ទូឌីយ៉ូ មួយបន្ទប់គេង និងពីរបន្ទប់គេង ដែលមានទំហំចាប់ពី ៣៨ ម៉ែត្រការ៉េ ទៅដល់ ៨០ ម៉ែត្រការ៉េ។ គម្រោងនេះមានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលត្រូវបានគេស្គាល់ថាជាតំបន់មានសក្តានុពលមួយនៅក្នុងរាជធានីភ្នំពេញ និងមានទីតាំងធំទូលាយ។

វិធីទូទាត់៖ គម្រោងមានតម្លៃលក់ចាប់ពី ៤៦០០០ដុល្លារឡើងទៅក្នុងមួយយូនីត ដែលអតិថិជនអាចធ្វើការបង់មុនត្រឹមតែ ១០ ភាគរយ ឬក៏អាចបង់រំលស់ ១០០ ភាគរយក៏បាន ដោយចំណាយត្រឹមតែ ៤xxដុល្លារឡើងទៅក្នុងមួយខែ និងមិនមានការប្រាក់រយៈពេល ២៤ខែ បន្ទាប់ពីនោះ អាចបង់រំលស់ជាប្រចាំខែជាមួយអត្រាការប្រាក់០.៦៦ ភាគរយ/ខែ។ ប្រសិនបើលោកអ្នកធ្វើការបង់ផ្ដាច់វិញ នឹងមានឱកាសទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ ២០ ភាគរយថែមទៀតផង។


គម្រោង Prince Happiness Plaza

អគារនេះមានទំហំជាង ២២០,០០០ ម៉ែត្រការ៉េហើយវាត្រូវបានផ្សំឡើងដោយវិមានដ៏ប្រណិតនៅខណ្ឌចំការមន ចំកណ្តាលនៃទីក្រុង ។ Prince Happiness Plaza ជាវិមានដែលបំពាក់ទៅដោយគ្រឿងសង្ហារិមបានយ៉ាងល្អ យកការរចនាអន្តរជាតិ មានសួនច្បារស្រស់បំព្រងដើម្បីបង្កើតបរិយាកាសរស់នៅបៃតង សមស្របទៅនឹងសុខភាពល្អ។ យូនីតត្រូវបានបំពាក់ដោយអាងហែលទឹកលើអាកាស ស្ប៉ា បន្ទប់ជក់បារី ក្លឹបហាត់ប្រាណ និងកន្លែងរស់នៅដ៏សម្បូរបែប ព្រមទាំងសេវាកម្មដែលមានគុណភាពខ្ពស់។

វិធីទូទាត់៖ អតិថិជនអាចធ្វើការបង់មុនត្រឹមតែ ១០ ភាគរយ និងនៅសល់ ៩០ ភាគរយទៀត អាចបង់រំលស់ជាមួយធនាគារព្រីនស៏បាន ដោយមិនមានការប្រាក់រយៈពេល ៣០ ខែ ចំណែកឯបង់ផ្ដាច់វិញ នឹងទទួលបានការបញ្ចុះតម្លៃដល់ ៩ ភាគរយ។


គម្រោង Parc 21 Residence

Parc 21 Residence មានទីតាំងស្ថិតនៅទីតាំងនៅតំបន់បឹងត្របែក (ជិតផ្សារទួលទំពូង) និង ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនJV Parc Residence Co., Ltd។ គម្រោងនេះក៏អាចជាទ្រព្យសម្បត្តិវិនិយោគយ៉ាងសំខាន់ សម្រាប់វិនិយោគិនដែលចង់បានប្រាក់ចំណេញខ្ពស់។ ព័ទ្ធជុំវិញទៅដោយទេសភាពទីក្រុងដែលរីកលូតលាស់នៅភ្នំពេញ Parc 21 ផ្តល់ភាពងាយស្រួលទាំងសន្តិសុខ ប្រណីតភាព ភាពឯកជន និងការរស់នៅប្រកបដោយផាសុកភាព។ ប្រភេទយូនីតមានចាប់ពី ស្ទូឌីយ៉ូ ទៅពីរបន្ទប់គេង ក្នុងទំហំ៣៧-៧៨ ម៉ែត្រការ៉េ។

វិធីទូទាត់៖ គម្រោងមានតម្លៃចាប់ពី ៧៨០០០ ដុល្លារ/យូនីត ដែលបង់មុនត្រឹម ២០ ភាគរយ។  ចំពោះការបង់រំលស់ប្រចាំខែគឺត្រឹមតែ ៥០០ ដុល្លារ/ខែ ដោយមិនមានអត្រាការប្រាក់រយៈពេល១២ខែ។


គម្រោង Morgan EnMaison

គម្រោង Morgan EnMaison មានទំហំ ៤០០,០០០ ម៉ែត្រការ៉េហើយដំណាក់កាលទី ១ គ្រោងនឹងមានចំនួន ១,៤១២ យូនីតដែលមាន ៤ ប្រភេទ រួមទាំងឈុតដែលមានផ្ទៃដី ៣២-៥៧ ម៉ែត្រការ៉េ, បន្ទប់គេងមួយមានទំហំ ៤៣-៦១ ម៉ែត្រការ៉េ, បន្ទប់គេង ២ មានទំហំ ៨៧-១២៣ ម៉ែត្រការ៉េ និងមានបន្ទប់គេង ៣ មានទំហំ ១០២ ម៉ែត្រការ៉េ។

គម្រោងនេះគឺជាគម្រោងនៅតាមមាត់ទន្លេដែលរួមបញ្ចូលអាផាតមិន សណ្ឋាគារ ទីធ្លាការិយាល័យ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលគេរំពឹងថានឹងត្រូវបានសាងសង់រួចរាល់់នៅខែធ្នូ ឆ្នាំ ២០២២ ។ គម្រោងមានអាស័យដ្ឋាននៅអគារលេខ៨៨  ផ្លូវមេគង្គ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

វិធីទូទាត់៖ លោកអ្នកអាចបង់មុនត្រឹមតែ ៣០ ភាគរយ និងនៅសល់ ៧០ ភាគរយអាចធ្វើការបង់រំលស់ដោយគ្មានការប្រាក់រយៈពេល ៣៦ ខែ និងក្នុងមួយខែបង់ត្រឹមតែ ៥៥៥ ដុល្លារប៉ុណ្ណោះ។


រៀបរៀងដោយ ៖ Nea,   ប្រធានផ្នែកនិពន្ធ ៖ Sunnie,   នាយក / ផលិតករ ៖ Nicole

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖  កម្ពុជា | សិង្ហបុរី | អារ៉ាបរួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ


ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)