ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > នីតិវិធីចុះបញ្ជីអចលនទ្រព្យនៅកម្ពុជា ធ្វើឡើងយ៉ាងដូចម្តេច?

នីតិវិធីចុះបញ្ជីអចលនទ្រព្យនៅកម្ពុជា ធ្វើឡើងយ៉ាងដូចម្តេច?

2020-06-26
867
0
សង្ខេប:ការចុះបញ្ជីអចលនទ្រព្យ ពិតជាសំខាន់ណាស់ក្នុងការគ្រប់គ្រង ការធ្វើអាជីវកម្មលក់ដូរ និងផ្ទេរកម្មសិទ្ធិ។

/public/uploads/us/image/20200626/1593136039713652.jpg

ការចុះបញ្ជីអចលនទ្រព្យ ពិតជាសំខាន់ណាស់ក្នុងការគ្រប់គ្រង ការធ្វើអាជីវកម្មលក់ដូរ និងផ្ទេរកម្មសិទ្ធិ។ វាក៏បញ្ជាក់ពីភាពស្របច្បាប់នៃអចលនទ្រព្យនោះផងដែរ។ ការចុះបញ្ជីអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ធ្វើឡើងទៅលើដី និងសំណង់ទាំងឡាយណា ដែលជាប់ពន្ធ ហើយជាទូទៅ គឺអចលនទ្រព្យមានតម្លៃលើសពី១០០ ០០០ ០០០ រៀល។

ផ្អែកតាមច្បាប់ស្តីពីពន្ធលើអចលនទ្រព្យឆ្នាំ ២០០៩ អ្នកជាប់ពន្ធអចលនទ្រព្យទាំងអស់ មានកាតព្វកិច្ចត្រូវទៅចុះបញ្ជីអចលនទ្រព្យរបស់ខ្លួន នៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រដែលអចលនទ្រព្យរបស់ខ្លួននោះស្ថិតនៅ។ ការចុះបញ្ជីនេះត្រូវទៅធ្វើយ៉ាងយឺតបំផុតគិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។

ចំពោះការចុះបញ្ជីអចលនទ្រព្យមួយ ធ្វើឡើងតែមួយដងគត់ ដើម្បីទទួលបានលេខអត្តសញ្ញាណសម្គាល់អចលនទ្រព្យ។ សម្រាប់អចលនទ្រព្យណា ដែលបានចុះបញ្ជីរួចហើយ មិនត្រូវបានចុះបញ្ជីឡើងវិញនៅឆ្នាំបន្តបន្ទាប់នោះទេ តែត្រូវបង់ពន្ធអចលទ្រព្យនោះ ជាប្រចាំឆ្នាំក្នុងអាត្រា០,១ % ដោយវាអាស្រ័យទៅតាមប្រភេទអចលនទ្រព្យ និងទីតាំងដែលវាស្ថិតនៅ។

ម្យ៉ាងទៀត នៅពេលអចលនទ្រព្យដែលបានចុះបញ្ជីនោះ ត្រូវបានផ្ទេរកម្មសិទ្ធិតាមរយៈការទិញ-លក់ ឬមានការផ្លាស់ប្តូរម្ចាស់កាន់កាប់ ការផ្លាស់ប្តូរទំហំ ការបែងចែក ឬការរំលាយចូលគ្នា នោះម្ចាស់អចលនទ្រព្យ ត្រូវតែបង់ពន្ធប្រថាប់ត្រា ដាច់ដោយឡែក ក្នុងអត្រា៤%។

ឧទាហរណ៍៖ ពូ «ក» មានដីទំហំ ៣ ហិកតា ក្នុងក្រុងសៀមរាប។ ពូ «ក» ត្រូវតែទៅចុះបញ្ជីអចលនទ្រព្យ និងបង់ពន្ធអចលនទ្រព្យ ក្នុងអត្រា០,១ % ប្រចាំឆ្នាំ ។ ក្រោយមក ពូ «ក» បានបំបែកក្បាលដីជា ០៣ ប្លង់ ហើយផ្ទេរសិទ្ធិកាន់កាប់ឱ្យកូនគាត់បីនាក់។ ដូចនេះ ដីចំនួន០៣ ប្លង់ដែលបានចែកឱ្យកូននោះ កូនដែលត្រូវទៅចុះបញ្ជីកម្មសិទ្ធិថ្មី ត្រូវតែបង់ពន្ធប្រថាប់ត្រាក្នុងអត្រា ៤%។ ក្នុងករណីនេះ ក្នុងឆ្នាំដែលគាត់ចែកដីឱ្យកូនគាត់ តែគាត់មិនទាន់បង់ពន្ធអចលនទ្រព្យប្រចាំ នៅពេលមានការចែកដីកូនបែបនេះ គាត់ រួមនឹងកូនគាត់ត្រូវតែបង់ពន្ធ ០,១% និងបង់ពន្ធប្រថាប់ត្រា៤% ក្នុងឆ្នាំនោះតែមួយ។

ជាគោលការណ៍ សម្រាប់ការចុះបញ្ជីអចលនទ្រព្យ ម្ចាស់អចលនទ្រព្យត្រូវតែវាស់វែង និងគណនាពន្ធអចលនទ្រព្យទាំងនោះដោយខ្លួនឯង។

តើត្រូវវាស់វែងអចលនទ្រព្យនោះយ៉ាងដូចម្តេច?

ម្ចាស់អចលនទ្រព្យ ត្រូវវាស់វែងផ្ទៃក្រឡារបស់ដី ផ្ទះ និងសំណង់ផ្សេងៗ ដូចជា ដី គឺគេត្រូវវាស់យកចំណុចកណ្តាលនៃព្រំរបង ឬព្រំដីជាគោល។ រីឯ ផ្ទះ អគារ និងសំណង់ផ្សេងៗ គឺគេត្រូវវាស់យកចំណុចកណ្តាលនៃជញ្ជាំង និងចុងដំបូល ចំពោះស្ថានីយប្រេង ភោជនីយដ្ឋាន កន្លែងលក់ ឬលាងរថយន្ត។

ការគណនាប្រាក់ពន្ធលើអចលនទ្រព្យ

ក្នុងប្រកាសលេខ៣៤៣ សហវ.ប្រក ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ បានកំណត់យ៉ាងច្បាស់ពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលអនុវត្តចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលជាសំណង់ ឬ/និងដី ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីរកប្រាក់ពន្ធត្រូវបង់ ម្ចាស់អចលនទ្រព្យ ត្រូវរកមូលដ្ឋានគិតពន្ធជាមុនសិន។ គេត្រូវយកតម្លៃអចលនទ្រព្យ គុណនឹង៨០% រួចដកនឹង ១០០ ០០០ ០០០៛ នោះអ្នកនឹងរកឃើញពីមូលដ្ឋានគិតពន្ធ។ បន្ទាប់មក គេយកតម្លៃលេខនៃមូលដ្ឋានគិតពន្ធ ទៅគុណនឹង០.១ % នោះ យើងនឹងរកឃើញពីតម្លៃប្រាក់ពន្ធដែលត្រូវបង់នោះហើយ។

តម្លៃអចលនទ្រព្យនីមួយៗ ត្រូវបានកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ដោយយោងតាមតម្លៃទីផ្សារ ឬទៅតាមអាយុកាលសំណង់ និងប្រភេទនៃសំណង់ (ឥដ្ឋបេតុង និងមិនមែនឥដ្ឋបេតុង)។

តើត្រូវមានឯកសារអ្វីខ្លះនៅពេលទៅចុះបញ្ជី?

ក្រោយពី ម្ចាស់អចលនទ្រព្យ បានវាស់វែង និងគណនារកប្រាក់ពន្ធនៃអចលនទ្រព្យរបស់ខ្លួនរួចហើយ គឺត្រូវតែស្នើសុំចុះបញ្ជីអចលនទ្រព្យនោះ។ នៅពេលដាក់ពាក្យស្នើសុំចុះបញ្ជីពន្ធលើអចលនទ្រព្យ ម្ចាស់អចលនទ្រព្យ ត្រូវភ្ជាប់មកជាមួយនូវឯកសារសំខាន់ៗដូចជា៖

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬ លិខិតឆ្លងដែនសម្រាប់ជនបរទេស

-សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ លិខិតបញ្ជាក់ទីលំនៅ

-ប័ណ្ណសម្គាល់សិទ្ធិ ឬ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលចេញដោយរដ្ឋបាលសុរិយោដី ឬ ឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ។ ក្នុងករណីដែលអចលនទ្រព្យបង់រំលស់ ម្ចាស់អចលនទ្រព្យត្រូវភ្ជាប់មកជាមួយនូវឯកសាររវាងអ្នកទិញ និងអ្នកលក់មកជាមួយផង។

ម្យ៉ាងវិញទៀត ម្ចាស់អចលនទ្រព្យ ត្រូវតែបញ្ជាក់ឱ្យបានច្បាស់ដល់រដ្ឋបាលសារពើពន្ធ អំពីអចលនទ្រព្យត្រូវជាប់ពន្ធទាំងនោះ ក្នុងករណី ៖

-អចលនទ្រព្យរបស់ខ្លួនត្រូវបានបំបែកលក់ ផ្ទេរ ឬផ្តល់អំណោយ ហើយអចលនទ្រព្យដែលបានបំបែកថ្មីត្រូវតែចុះបញ្ជីទៀត

-ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ

-ផ្ទះ អគារ និងសំណង់ផ្សេងៗត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬ រំលាយចោល

-ការផ្លាស់ប្តូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលបានផលប្រយោជន៍ចុងក្រោយ។

អ្នកជាប់ពន្ធ មិនអាចក្លែងបន្លំឯកសារចុះបញ្ជីអចលនទ្រព្យបានទេ។ ប្រសិនណាបើ មន្ត្រីសារពើពន្ធរកឃើញថា អ្នកជាប់ពន្ធណាម្នាក់ ក្លែងបន្លំឯកសារ នោះជននោះត្រូវរងទោសទណ្ឌតាមច្បាប់សារពើពន្ធ ដោយត្រូវពិន័យបង់ពន្ធប្រាក់បន្ថែមទៅលើពន្ធប្រថាប់ត្រានៃពន្ធអចលនទ្រព្យនោះ។

ដើម្បីភាពងាយស្រួលក្នុងការកាត់បន្ថយពេលវេលា និងការចំណាយនានា អ្នកជាប់ពន្ធ អាចទាញយកពាក្យស្នើសុំនេះ ដោយមិនគិតថ្លៃ នៅលើគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ (www.tax.gov.kh)៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)