ក្រុមហ៊ុនអចលទ្រព្យខមភើស > សព្វវចនាធិប្បាយវិនិយោគនៅកម្ពុជា។ > Investment Guides > Policies > មិនចាំបាច់មានប្រាក់បង់មុន៖ ជ្រោយចង្វារ ខណ្ឌដ៏មានសក្តានុពលថ្មីក្នុងប្រទេសកម្ពុជា អត្រាជួលប្រចាំឆ្នាំត្រឡប់មកវិញ ៦ ភាគរយ

មិនចាំបាច់មានប្រាក់បង់មុន៖ ជ្រោយចង្វារ ខណ្ឌដ៏មានសក្តានុពលថ្មីក្នុងប្រទេសកម្ពុជា អត្រាជួលប្រចាំឆ្នាំត្រឡប់មកវិញ ៦ ភាគរយ

890
2023-03-22
សង្ខេប:ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការអនុវត្ត និងសាងសង់គម្រោងធំៗ ការអភិវឌ្ឍន៍របស់តំបន់ត្រូវបានបង្ហាញជាបន្តបន្ទាប់។ ក្នុងរយៈពេលវែង ផែនការរបស់រដ្ឋាភិបាលកម្ពុជាសម្រាប់រាជធានីភ្នំពេញ និងខេត្តជុំវិញកំពុងពន្លឿនដំណើរការនៃនគរូបនីយកម្ម ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក៏កើនឡើងផងដែរ។ នាពេលបច្ចុប្បន្ននេះ មានគម្រោងបុរីក្នុងស្រុកជាច្រើននៅតំបន់ជ្រោយចង្វារ ដែលធ្វើអោយប្រសើរឡើងនូវស្ថេរភាពនៃការរស់នៅក្នុងខណ្ឌនេះ។ ក្រោយពេលសាងសង់រួចរាល់ ស្ពានទៅទីក្រុងអរិយក្សត្រនាពេលខាងមុខ នឹងទាក់ទាញប្រជាពលរដ្ឋមកពីខេត្តកណ្តាលយ៉ាងច្រើន ឱ្យផ្លាស់មកទីក្រុងភ្នំពេញ និងទិញផ្ទះ ការកើនឡើងគុណតម្លៃក្នុងរយៈពេលខ្លី និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជ្រោយចង្វារ។ ខណ្ឌនេះនឹងក្លាយជាជម្រើសដំបូងសម្រាប់ដំណើរការនគរូបនីយកម្មរបស់ប្រទេសកម្ពុជា។

1675668313813844.png

ការវិនិយោគនៅជ្រោយចង្វារ៖ ទិញខុនដូ និងវីឡា ដោយមិនចាំបាច់មានប្រាក់តម្កល់ ធ្វើការវិនិយោគលើតំបន់ដ៏មានសក្តានុពលថ្មី ខុនដូ ផ្ទះវីឡាកូនកាត់ និងវីឡាក្នុងតម្លៃទាប មិនចាំបាច់មានលុយតម្កល់ ដែលមានទីតាំងនៅខណ្ឌជ្រោយចង្វារ ប្រទេសកម្ពុជា

ជាធម្មតា ត្រូវចំណាយប្រមាណពី ៥០០-៦០០ ដុល្លារក្នុងមួយខែដើម្បីជួលផ្ទះសម្រាប់កម្មករជនជាតិចិន ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ដូច្នេះជាការប្រសើរក្នុងការទិញផ្ទះដោយមិនត្រូវការមានប្រាក់តម្កល់ សមស្របសម្រាប់ការរស់នៅ និងការវិនិយោគផ្ទាល់ខ្លួន។

សក្ដានុពលអភិវឌ្ឍន៍ធំៗទាំងបួនរបស់ជ្រោយចង្វារ៖

សក្តានុពលទី ១៖ ជាតំបន់សម្រាប់ផែនការសំខាន់ៗរបស់រដ្ឋាភិបាល

សក្តានុពលទី ២៖ មានទីក្រុងរណបសំខាន់ៗចំនួន ២

សក្តានុពលទី ៣៖ មានស្ពានចំនួន ៤ រត់នៅក្នុងតំបន់

សក្តានុពលទី៤៖ គម្រោងបុរីក្នុងស្រុក

ខណ្ឌជ្រោយចង្វារ "ជីវិតរស់នៅលើកោះ" និងទទួលបានអារម្មណ៍ថាសក្តានុពលនៃ "កោះ" មួយនេះ


សក្តានុពលទី ១៖ ជាតំបន់សម្រាប់ផែនការសំខាន់ៗរបស់រដ្ឋាភិបាល

រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍខណ្ឌជ្រោយចង្វារ ដោយយោងតាម "ផែនការមេរាជធានីភ្នំពេញ" ខណ្ឌជ្រោយចង្វារនឹងត្រូវបានសាងសង់ទៅជាមជ្ឈមណ្ឌលទំនើបក្នុងរាជធានីភ្នំពេញក្នុងរយៈពេលប្រាំឆ្នាំ និងជាអគារខ្ពស់ថ្មីដ៏ស្រស់ស្អាត ជាតំបន់សំបូរបែបលំដាប់ខ្ពស់ថ្មីដ៏ស្រស់ស្អាត និងប្រកបដោយជោគជ័យ។

យោងតាមគម្រោង ខណ្ឌជ្រោយចង្វារនឹងបង្កើតមជ្ឈមណ្ឌលថ្មីមួយដែលរួមបញ្ចូលតំបន់រស់នៅកណ្តាល សង្កាត់ពាណិជ្ជកម្មកណ្ដាល មជ្ឈមណ្ឌលក្រុងថ្មី តំបន់វីឡាលំដាប់ខ្ពស់ និងតំបន់វប្បធម៌ និងកីឡា។

នាពេលបច្ចុប្បន្ននេះ ការរៀបចំផែនការ និងការសាងសង់ខណ្ឌធំៗទាំង៥កំពុងដំណើរការ ហើយគម្រោងជាច្រើនត្រូវបានដាក់ឱ្យដំណើរការ។

柬埔寨水净华五大区规划

▲ ផែនការធំៗទាំង ៥ ដែលរៀបចំដោយរដ្ឋាភិបាលនៅខណ្ឌជ្រោយចង្វារ

សម្រាប់កន្លែងពាណិជ្ជកម្ម និងស្ថាប័នរដ្ឋាភិបាល៖ មានមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ អូតូស៊ីធី អគ្គនាយកដ្ឋានពន្ធដារ ក្រសួងវប្បធម៌ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។ល។

សម្រាប់តំបន់វប្បធម៌ និងកីឡា៖ ក្លឹបវាយកូនហ្គោល សួនសត្វសាហ្វារីវើល សួនទឹក ហ្គាដិន ស៊ីធី និងកន្លែងកម្សាន្តផ្សេងទៀតត្រូវបានសាងសង់ ក៏មាន "ពហុកីឡដ្ឋានជាតិមរតកតេជោ" ដែលគ្រោងធ្វើម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ ផងដែរ។

សម្រាប់តំបន់វីឡាលំដាប់ខ្ពស់៖ បុរីជាច្រើន វីឡាលំដាប់ខ្ពស់ដែលបង្កើតឡើងដោយអ្នកអភិវឌ្ឍន៍ដែលមានកេរ្តិ៍ឈ្មោះល្បីៗក្នុងស្រុក ដូចជា ក្រុមហ៊ុនអ័រគីដេ ក្រុមហ៊ុនជីបម៉ុង ក្រុមហ៊ុនមេគង្គ ជាដើម កំពុងដំណើរការសាងសង់ ហើយតំបន់ខ្លះត្រូវបានប្រគល់ផ្ទះដែលអាចចូលស្នាក់នៅបាន។

“ផ្សារម៉ាក្រូ ជ្រោយចង្វារ” ដែលជាផ្សារទំនើបបោះដុំដ៏ធំ សាខាទី៣ របស់ ផ្សារម៉ាក្រូ នៅប្រទេសកម្ពុជា ដែលបើកដំណើរការជាផ្លូវការនៅចុងខែវិច្ឆិកា ឆ្នាំ ២០២២ ហើយថែមទាំងបាននាំមកនូវភាពងាយស្រួលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងខណ្ឌជ្រោយចង្វារ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយ ផ្លូវជាតិលេខ ៦ អា។


សក្តានុពលទី ២៖ មានទីក្រុងរណបសំខាន់ៗចំនួន ២

រាជធានីភ្នំពេញគ្រោងនឹងមានទីក្រុងរណបចំនួន៧ ហើយក្នុងនោះទីក្រុងចំនួនពីរ គឺស្ថិតនៅខណ្ឌជ្រោយចង្វារ។

柬埔寨水净华OCIC卫星城航拍实景

▲ រូបភាពទីក្រុងរណប OCIC ជ្រោយចង្វារ

- ទីក្រុងរណបជ្រោយចង្វារ៖

បង្កើតឡើងដោយក្រុមហ៊ុនសាជីវកម្មវិនិយោគទុកអនិកជនកម្ពុជា (OCIC) ដែលមានតម្លៃ ១.៦ ពាន់លានដុល្លារអាមេរិក និងគ្របដណ្តប់លើផ្ទៃដីជាង ៣០០ ហិកតា។ គម្រោងនេះរួមបញ្ចូលទាំងស្ថានីយថាមពល មជ្ឈមណ្ឌលលក់ទំនិញ មជ្ឈមណ្ឌលតាំងពិព័រណ៍ និងកន្លែងផ្សេងទៀតជាច្រើនដូចជា កន្លែងហាត់ប្រាណ អគាររដ្ឋាភិបាល សាលារៀន ក្លឹបកម្សាន្តជាដើម។

ទីក្រុងរណបជ្រោយចង្វារ បច្ចុប្បន្នកំពុងស្ថិតក្រោមការអភិវឌ្ឍន៍ និងសាងសង់គម្រោងផ្សេងៗ។ សម្រាប់ប្រជាពលរដ្ឋដែលមិនសូវបានធ្វើដំណើរទៅកាន់ទីក្រុងរណបជ្រោយចង្វារ និងផ្លូវជាតិលេខ៦ ប្រហែលជាមិនទទួលអារម្មណ៍ថា ខណ្ឌជ្រោយចង្វារមានសក្តានុពល និងការផ្លាស់ប្តូរខ្លាំងនោះទេ។

- ទីក្រុងរណប លី យ៉ុងផាត់៖

ទីក្រុងរណប លី យ៉ុងផាត់ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន លី យ៉ុងផាត់ គ្រុប (LYP Group) របស់កម្ពុជា ដែលមានទុនវិនិយោគប្រមាណ ១.៥ពាន់លានដុល្លារអាមេរិក ប្រមូលផ្តុំនូវពាណិជ្ជកម្ម ទេសចរណ៍ និងឧស្សាហកម្មផ្សេងៗទៀត រួមមានអគារពាណិជ្ជកម្ម ក្លឹបវាយកូនហ្គោល ហ្គាដិន ស៊ីធី (កំពុងបើកដំណើរការ) រាជធានីភ្នំពេញ, សួនសត្វសាហ្វារី (បើកដំណើរការ) សួនទឹក ហ្គាដិន ស៊ីធី (បើកដំណើរការហើយ) ពហុកីឡដ្ឋានជាតិមរតកតេជោ (បើកដំណើរការហើយ) សណ្ឋាគារលំដាប់ផ្កាយប្រាំ និងគម្រោងជាច្រើនផ្សេងៗទៀត។

ទីក្រុងរណបជ្រោយចង្វារ អភិវឌ្ឍដោយក្រុមហ៊ុនសាជីវកម្មវិនិយោគទុកអនិកជនកម្ពុជា (OCIC) ដែលផ្ដល់ទុនដោយក្រុមហ៊ុនកាណាឌីយ៉ា គ្រុប និងទីក្រុងរណប លី យ៉ុងផាត់ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន LYP Group ។ ទីក្រុងរណបទាំង២នេះ ក្នុងខណ្ឌជ្រោយចង្វារ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមធំៗក្នុងប្រទេស។ ដូច្នេះ គឺជាការធានាមួយ មិនថាជាកម្លាំងផ្នែកហិរញ្ញវត្ថុ ភាពរឹងមាំនៃប្រតិបត្តិការ និងកម្លាំងបន្តប្រតិបត្តិការនោះទេ។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការអនុវត្ត និងសាងសង់គម្រោងធំៗ ធ្វើឲ្យការអភិវឌ្ឍរបស់ខណ្ឌត្រូវបានបង្ហាញសមិទ្ធិផលជាបន្តបន្ទាប់។ យោងតាមបទបញ្ញត្តិនេះ រដ្ឋាភិបាលបានសម្រេចបង្កើត "ទីក្រុងអរិយក្សត្រ" នៅខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ទីក្រុងអរិយក្សត្រ និងរាជធានីភ្នំពេញ គឺខណ្ឌចែកពីគ្នាដោយទន្លេមេគង្គតែមួយគត់។ ហើយខេត្តនៅជុំវិញក៏កំពុងពន្លឿនដំណើរការនៃនគរូបនីយកម្ម ហើយតម្រូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធត្រូវតែបន្ត។

20230206154708.jpg

▲ ផែនទីទីក្រុងរណបទាំងពីរក្នុងខណ្ឌជ្រោយចង្វារ


សក្តានុពលទី៣៖ ហេដ្ឋារចនាសម័្ពន្ធ ស្ពាន

ការដឹកជញ្ជូនមានភាពងាយស្រួលអាចតភ្ជាប់ខណ្ឌថ្មី ទៅទីក្រុងចាស់បានយ៉ាងឆាប់រហ័ស។

បច្ចុប្បន្ននេះ មានស្ពានចំនួន៥ ក្នុងទិសដៅពីទន្លេសាប ដែលតភ្ជាប់ពីខណ្ឌជ្រោយចង្វារ ទៅកាន់ទីក្រុងភ្នំពេញ (ទីក្រុងចាស់) ហើយស្ពានចំនួន ៤ ទៀតកំពុងដាក់ឱ្យប្រើប្រាស់

គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក៏ត្រូវបានអនុម័ត ហើយនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៣។ ដោយស្ពានមួយគឺតភ្ជាប់ពីផ្សាររាត្រីក្នុងរាជធានីភ្នំពេញ ទៅខណ្ឌជ្រោយចង្វារ ឆ្លងទន្លេសាប និងស្ពានមួយទៀតតភ្ជាប់ខណ្ឌជ្រោយចង្វារ ទៅតំបន់អរិយក្សត្រ ឆ្លងទន្លេមេគង្គ។

柬埔寨柬韩友谊大桥方案示意图

▲ ផែនទីស្ពានមិត្តភាពកម្ពុជា-កូរ៉េ

ទីក្រុងអរិយក្សត្រត្រូវបានខណ្ឌចែកចេញពីរាជធានីភ្នំពេញដោយទន្លេមេគង្គតែប៉ុណ្ណោះ ហើយសាឡាងជាមធ្យោបាយតែមួយក្នុងការធ្វើដំណើររបស់ប្រជាជននៅតំបន់ទាំងពីរ។ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងក្លាយជាស្ពានទីមួយតភ្ជាប់ទីក្រុងទាំងពីរ។ (សូមបញ្ជាក់ផងដែរថា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានប្រកាសគម្រោងសាងសង់ស្ពានតភ្ជាប់ពីភ្នំពេញទៅតំបន់អរិយក្សត្រនៅឆ្នាំ ២០២១ តម្លៃដីនៅតំបន់នោះបានឡើងថ្លៃម្តងរួចមកហើយ ចំណែកឥឡូវនេះគម្រោងស្ពាននេះត្រូវបានអនុម័តហើយ ក៏នឹងធ្វើឱ្យតម្លៃដីនៅតំបន់អរិយក្សត្រនឹងកើនឡើងម្តងទៀត។)

WX20230206-152907@2x.png

▲ ផែនទីស្ពាននៅខណ្ឌជ្រោយចង្វារ ប្រទេសកម្ពុជា

១) ស្ពានមិត្តភាពកម្ពុជា-ជប៉ុន 

ហៅថាស្ពានជប៉ុន ពីចំណុចតំបន់ទួលសង្កែ → ជ្រោយចង្វារ កំពុងដាក់ឱ្យប្រើប្រាស់

២) ស្ពានជ្រោយចង្វារថ្មី 

ពីជ្រោយចង្វា → ទួលសង្កែ សាងសង់ឡើងពីជំនួយរបស់ប្រទេសចិន កំពុងដាក់ឱ្យប្រើប្រាស់

៣)ស្ពានដែកបេឡេ 

នាពេលបច្ចុប្បន្ន ស្ពានត្រូវបានដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ត  ដោយស្ពានត្រូវបានបញ្ចប់ការសាងសង់ចំនួន៩៣% ហើយរំពឹងបើកឲ្យប្រើប្រាស់មុនចូលឆ្នាំខ្មែរ ឆ្នាំ ២០២៣។

៤) ស្ពានលីយ៉ុងផាត់ 

កំពុងដាក់ឱ្យប្រើប្រាស់

៥) ស្ពានមិត្តភាពកម្ពុជា-កូរ៉េ 

គ្រោងនឹងសាងសង់នៅចុងឆ្នាំ២០២៣។


សក្តានុពលទី៤៖ គម្រោងបុរីក្នុងស្រុក

«បុរី» ក្នុងន័យជាភាសាខ្មែរ ជាសហគមន៍លំនៅដ្ឋានដ៏ធំសម្បើមមួយ។ជាសហគមន៍ចម្រុះមួយ ដែលភាគច្រើនរួមមាន ផ្ទះអាជីវកម្ម ផ្ទះវីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោល ដែលមានភាពពេញនិយមពីប្រជាជនក្នុងស្រុក។

柬埔寨水净华区域内排屋/别墅项目分布图

▲ ផែនទីគម្រោងផ្ទះល្វែង/វីឡា ក្នុងខណ្ឌជ្រោយចង្វារ

គម្រោងបុរីក្នុងទីក្រុងរណបជ្រោយចង្វារ និងផ្លូវជាតិលេខ ៦ អា បានផ្តល់នូវគេហដ្ឋានប្រភេទផ្ទះល្វែង និងផ្ទះវីឡា មួយចំនួនធំសម្រាប់ខណ្ឌជ្រោយចង្វារ។

លើសពីនេះ មានខុនដូលំដាប់ខ្ពស់ៗជាច្រើនកំពុងសាងសង់ និងលំនៅឋានដែលបញ្ចប់ការសាងសង់រួច ក៏បានដាក់លក់នៅជិតរង្វង់មូលជ្រោយចង្វារ។ គម្រោង "Mekong View tower" ដែលបង្កើតឡើងដោយ "ក្រុមហ៊ុន Mekong View Properties" ក៏បានផ្គត់ផ្គង់អាផាតមិនជាច្រើនគម្រោងនៅក្នុងតំបន់នេះផងដែរ។

ដោយគម្រោងបុរីជាច្រើនបានប្រមូលផ្តុំក្នុងតំបន់ នេះបង្កើតឲ្យមានស្ថិរភាពនៃការរស់នៅក្នុងខណ្ឌជ្រោយចង្វារ។ បន្ទាប់ពីការបញ្ចប់ស្ពានទៅទីក្រុងអរិយក្សត្រនាពេលខាងមុខ វានឹងទាក់ទាញមនុស្សជាច្រើនពីខេត្តកណ្តាលឱ្យផ្លាស់មកទីក្រុងភ្នំពេញ និងទិញផ្ទះ។ ភាពធ្លាក់ថ្លៃរយៈពេលខ្លី និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខណ្ឌជ្រោយចង្វា នឹងក្លាយជាជម្រើសដំបូងសម្រាប់ដំណើរការនគរូបនីយកម្មរបស់ប្រទេសកម្ពុជា។

យោងតាមទិន្នន័យផ្លូវការរបស់ព័ត៌មានក្នុងស្រុក ជាមួយនឹងការរីកចម្រើននៃដំណើរការនគរូបនីយកម្មរបស់ប្រទេសកម្ពុជា ប្រជាជនពីជនបទទៅទីក្រុងនឹងនាំមកនូវតម្រូវការជាក់លាក់មួយសម្រាប់ទីផ្សារលំនៅដ្ឋាន។ គេប៉ាន់ប្រមាណថា ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០ ជាមធ្យម លំនៅឋានប្រមាណ ៥០,០០០ យូនីត/ល្វែង នឹងត្រូវការជាចាំបាច់ ដើម្បីផ្គត់ផ្គង់ទីផ្សារជារៀងរាល់ឆ្នាំ។

ក្នុងឆ្នាំ ២០២២ កន្លងទៅ សកម្មភាពប្រតិបត្តិការនៃអចលនទ្រព្យលំនៅដ្ឋាន (ផ្ទះល្វែង និងវីឡា) នៅប្រទេសកម្ពុជាបានកើនឡើងដល់ទៅ ៨០ ភាគរយ ។

តំបន់សក្តានុពលថ្មី-ជ្រោយចង្វារ មិនចាំបាច់រង់ចាំក្នុងការវិនិយោគ ឬស្នាក់នៅដោយខ្លួនឯងទៀតទេ។ តំបន់ពោរពេញទៅដោយផ្ទះល្វែង បុរី វីឡា តម្លៃសរុបទាប មិនចាំបាច់មានប្រាក់បង់មុន។

英.png

សូមណែនាំគម្រោងលំនៅឋាននៅខណ្ឌជ្រោយចង្វា ដែលមិនតម្រូវឲ្យមានប្រាក់បង់មុន៖

១. គម្រោងខុនដូ MekongView 6 (ស្ថិតក្រោមក្រុមហ៊ុន MekongView Properties)

២. គម្រោងខុនដូ Grand Condo7 (ស្ថិតក្រោមក្រុមហ៊ុន MekongView Properties)

៣. គម្រោងខុនដូ The Bliss Residence (ស្ថិតក្រោមក្រុមហ៊ុន MekongView Properties)

៤. គម្រោងបុរី Orkidē the Botanic City (ស្ថិតក្រោមក្រុមហ៊ុន Orkidē Development)

៥.គម្រោងបុរី ប៊្លូដាយមិនដ៍

៦.គម្រោងបុរី វិមានភ្នំពេញ

១) Mekong View Tower 6

ឈ្មោះគម្រោង៖ អគារ Mekong View Tower ៦

ប្រភេទបន្ទប់សម្រាប់លក់៖ បន្ទប់គេងមួយ (ទំហំ ៤៤ - ១០១ ម៉ែត្រការ៉េ), បន្ទប់គេងពីរ (ទំហំ ៨៦ - ១១៣ ម៉ែត្រការ៉េ)

ស្ថានភាពគម្រោង៖ ជាប្រភេទលំនៅឋានដែលមានស្រាប់ នៅមានយូនីតខុនដូសល់តិចតួចតែប៉ុណ្ណោះសម្រាប់លក់។ ចំណែកយូនីតសម្រាប់ជួលវិញ ចំពោះបន្ទប់គេង១ មានតម្លៃពី ៣០០~៥០០ ដុល្លារក្នុងមួយខែ

តម្លៃលក់៖ ប្រមាណ ១,៤៦០-១,៧៨០ ដុល្លារ/ម៉ែត្រការ៉េ តម្លៃសរុបអាចចាប់ពី ៦x,០០០ ដុល្លារឡើងទៅ 

ទិញដោយមិនចាំបាច់បង់ប្រាក់មុន៖ បង់រំលស់ដោយគ្មានការប្រាក់រហូតដល់ ១៥ ឆ្នាំ ជាមួយការប្រាក់តែ ១២ ភាគរយក្នុងមួយឆ្នាំ

វិធីបង់ប្រាក់៖ កក់ត្រឹមតែ ៥០០ ដុល្លារ ចំណែកនៅសល់នឹងត្រូវបង់រំលស់តាមវិធីកម្ចីរយៈពេល ១៥ ឆ្នាំ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួច។

ការទូទាត់ប្រចាំខែ៖ ការទូទាត់ប្រចាំខែត្រូវគណនាទៅតាមតម្លៃផ្ទះសរុប។ សូមពិគ្រោះជាមួយសេវាកម្មអតិថិជនសម្រាប់ព័ត៌មានលម្អិត និងទទួលបានតម្លៃជាក់ស្ដែង បន្ទាប់ពីជ្រើសរើសយូនីតរួចរាល់។

ប្រូម៉ូសិន: សម្រាប់ប្រូម៉ូសិន បន្ទប់គេងមួយអាចទទួលបានការបញ្ចុះតម្លៃ ដល់ទៅ ៣ ភាគរយ និងប្រភេទបន្ទប់គេងពីរអាចទទួលបានការបញ្ចុះតម្លៃ ដល់ទៅ ៥ ភាគរយ

ការផ្តល់ជូនសម្រាប់ខែកុម្ភៈ ថែមគ្រឿងប្រើប្រាស់ក្នុងផ្ទះដោយឥតគិតថ្លៃ៖ ម៉ាស៊ីនត្រជាក់

ចំណាំ៖ គម្រោងក៏ផ្តល់ជូនវិធីបង់ប្រាក់ផ្សេងទៀតផងដែររួមមាន៖

- បង់មុន ៥០ ភាគរយ កម្ចី ៥០ ភាគរយ (ការប្រាក់ ៨.៥ ភាគរយ)

- បង់មុន ១០ ភាគរយ កម្ចី ៩០ ភាគរយ (ការប្រាក់ ១១ ភាគរយ)

លើសពីនេះ គម្រោង Mekong View Tower ក៏មានគម្រោង MekongView 1, គម្រោង MekongView 2, និង គម្រោង MekongView 3 សម្រាប់លក់ផងដែរ។ ក្រុមហ៊ុនអភិវឌ្ឍន៍ក៏នៅមានយូនីតថ្មីស្រឡាង និងយូនីតចាស់ ដែលមានតម្លៃពី ១,២០០ ទៅ ១,៦០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងវិធីបង់ប្រាក់ដែលអាចបត់បែនបាន។

២, Grand Condo7 

ឈ្មោះគម្រោង៖ Grand Condo 7

ប្រភេទបន្ទប់សម្រាប់លក់៖ បន្ទប់ស្ទូឌីយ៉ូ (៣៨-៥២ ម៉ែត្រការ៉េ) និងបន្ទប់គេងពីរ (៩១ ម៉ែត្រការ៉េ)

ស្ថានភាពផ្ទះ៖ គម្រោងដែលបានសាងសង់រួចរាល់

តម្លៃ៖ ១,៦២០-១,៩៥០/ម៉ែត្រការ៉េ តម្លៃសរុបចាប់ពី ៦៣,០០០ ដុល្លារឡើងទៅ

ទិញដោយមិនចាំបាច់បង់ប្រាក់មុន៖ ឥណទានរយៈពេល ១៥ ឆ្នាំ ការប្រាក់ ១២ ភាគរយក្នុងមួយឆ្នាំ

វិធីបង់ប្រាក់៖ កក់ប្រាក់ ៥០០ ដុល្លារ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យាទិញលក់ បានមួយសប្តាហ៍ ហើយចំនួនប្រាក់នៅសល់ អាចបន្តបង់ជាឥណទានបានរហូតដល់ ១៥ ឆ្នាំ យោងទៅតាមវិធីសាស្ត្របង់ប្រាក់ដោយមិនមានប្រាក់បង់មុន។

- ការទូទាត់ប្រចាំខែ៖ ការទូទាត់ប្រចាំខែត្រូវគណនាទៅតាមតម្លៃផ្ទះសរុប។ សូមពិគ្រោះជាមួយសេវាកម្មអតិថិជនសម្រាប់ព័ត៌មានលម្អិត និងទទួលបានតម្លៃជាក់ស្ដែង បន្ទាប់ពីជ្រើសរើសយូនីតរួចរាល់។

ប្រូម៉ូសិន៖ យូនីតប្រភេទ ស្ទូឌីយ៉ូ មានការបញ្ចុះតម្លៃរហូតដល់ ៣ ភាគរយ, ប្រភេទបន្ទប់គេងពីរមានការបញ្ចុះតម្លៃរហូតដល់ ៥ ភាគរយ។

ការផ្តល់ជូនសម្រាប់ខែកុម្ភៈ៖

- ផ្តល់ជូនម៉ាស៊ីនត្រជាក់ ១ គ្រឿង ចង្ក្រានបាយ និងម៉ាស៊ីនបឺតផ្សែងសម្រាប់ប្រភេទស្ទូឌីយ៉ូ

- ផ្តល់ជូនម៉ាស៊ីនត្រជាក់ ៣ គ្រឿង ចង្ក្រានបាយ និងម៉ាស៊ីនបឺតផ្សែងសម្រាប់បន្ទប់គេង ២ ។

ចំណាំ៖ គម្រោងក៏ផ្តល់ជូនវិធីបង់ប្រាក់ផ្សេងទៀតផងដែររួមមាន៖

- បង់មុន ៥០ ភាគរយ កម្ចី ៥០ ភាគរយ (ការប្រាក់ ៨.៥ ភាគរយ)

- បង់មុន ១០ ភាគរយ កម្ចី ៩០ ភាគរយ (ការប្រាក់ ១១ ភាគរយ)

英.png

៣, The Bliss Residence

ឈ្មោះគម្រោង៖ The Bliss Residence

ប្រភេទបន្ទប់សម្រាប់លក់៖ ស្ទូឌីយ៉ូ (២៦-២៨ ម៉ែត្រការ៉េ), បន្ទប់គេងមួយ (៣៨ ម៉ែត្រការ៉េ), បន្ទប់គេងពីរ (៤២-៤៨ ម៉ែត្រការ៉េ)

ស្ថានភាពផ្ទះ៖ គម្រោងដែលបានសាងសង់រួចរាល់ សល់តែចំនួនយូនីតតិចតួចប៉ុណ្ណោះសម្រាប់លក់។ មានយូនីតខ្លះសម្រាប់ជួល សម្រាប់តម្លៃជួលរបស់យូនីតប្រភេទបន្ទប់គេង ១ តម្លៃចាប់ពី ៣០០ ~ ៤០០ ដុល្លារ

តម្លៃ៖ ១,៣៤៥-១,៦០០/ម៉ែត្រការ៉េ តម្លៃសរុបត្រឹមតែ ៣៥,xxx ដុល្លារប៉ុណ្ណោះ។

ទិញដោយមិនចាំបាច់បង់ប្រាក់មុន៖ ឥណទានរយៈពេល ១៥ ឆ្នាំ ការប្រាក់ ១២ ភាគរយក្នុងមួយឆ្នាំ

វិធីបង់ប្រាក់៖ កក់ប្រាក់ ៥០០ ដុល្លារ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យាទិញលក់ បានមួយសប្តាហ៍ ហើយចំនួនប្រាក់នៅសល់ អាចបន្តបង់ជាឥណទានបានរហូតដល់ ១៥ ឆ្នាំ យោងទៅតាមវិធីសាស្ត្របង់ប្រាក់ដោយមិនមានប្រាក់បង់មុន។

- ការទូទាត់ប្រចាំខែ៖ ការទូទាត់ប្រចាំខែត្រូវគណនាទៅតាមតម្លៃផ្ទះសរុប។ សូមពិគ្រោះជាមួយសេវាកម្មអតិថិជនសម្រាប់ព័ត៌មានលម្អិត និងទទួលបានតម្លៃជាក់ស្ដែង បន្ទាប់ពីជ្រើសរើសយូនីតរួចរាល់។

ប្រូម៉ូសិន៖ បញ្ចុះតម្លៃ ១០ ភាគរយ សម្រាប់ការបង់ផ្តាច់ និងបញ្ចុះតម្លៃ ៥ ភាគរយ សម្រាប់ការបង់មុន ៥០ ភាគរយ។

ការផ្តល់ជូនសម្រាប់ខែកុម្ភៈ៖ ផ្ដល់ជូនម៉ាស៊ីនត្រជាក់ ចង្ក្រានបាយ និងម៉ាស៊ីនបឺតផ្សែង។

ចំណាំ៖ គម្រោងក៏ផ្តល់ជូនវិធីបង់ប្រាក់ផ្សេងទៀតផងដែររួមមាន៖

- បង់មុន ៥០ ភាគរយ កម្ចី ៥០ ភាគរយ (ការប្រាក់ ៨.៥ ភាគរយ)

- បង់មុន ១០ ភាគរយ កម្ចី ៩០ ភាគរយ (ការប្រាក់ ១១ ភាគរយ)

៤, Orkidē The Botanic City

柬埔寨零首付楼盘推荐

柬埔寨零首付楼盘推荐

ឈ្មោះគម្រោង៖ Orkidē The Botanic City

ប្រភេទយូនីតសម្រាប់លក់៖

១) ផ្ទះវីឡា (ទំហំ ១៦ * ៦ / ១៦ * ៨ / ១២.៥ * ៦ ម៉ែត្រ)

២) វីឡាភ្លោះ (ទំហំ ២១*១០ ម៉ែត្រ)

៣) វីឡាទោល (ទំហំ ២០*២១ ម៉ែត្រ)

៤) ផ្ទះអាជីវកម្ម (ទំហំ ២២ * ៤.២ ម៉ែត្រ)

ស្ថានភាពផ្ទះ៖ គម្រោងដែលបានសាងសង់រួចរាល់

តម្លៃ៖ ចាប់ពី ២២ ម៉ឺនដុល្លារ

ទិញដោយមិនចាំបាច់បង់ប្រាក់មុន៖ បង់រំលស់ ២០ ភាគរយ ជាមួយអ្នកអភិវឌ្ឍន៍រយៈពេល ២៤ ខែ នៅសល់ ៨០ ភាគរយ អាចកម្ចីជាមួយធនាគារបាន។

ការទូទាត់ប្រចាំខែ៖ ការទូទាត់ប្រចាំខែត្រូវគណនាទៅតាមតម្លៃផ្ទះសរុប។ សូមពិគ្រោះជាមួយសេវាកម្មអតិថិជនសម្រាប់ព័ត៌មានលម្អិត និងទទួលបានតម្លៃជាក់ស្ដែង បន្ទាប់ពីជ្រើសរើសយូនីតរួចរាល់។

វិធីបង់ប្រាក់៖ កក់ប្រាក់ ១០០០ ដុល្លារ → បង់រំលស់ដោយគ្មានការប្រាក់រយៈពេល ២៤ ខែ (២០%) → ឥណទានជាមួយធនាគារ (៨០%)

ប្រូម៉ូសិន៖ បញ្ចុះតម្លៃ ៣ ភាគរយ

ចំណាំ៖ អត្រាការប្រាក់ រយៈពេល និងចំនួនប្រាក់កម្ចីរបស់ធនាគារត្រូវបានកំណត់ទៅតាមធនាគារ បន្ទាប់ពីអតិថិជនបានជ្រើសរើសលក្ខខណ្ឌរួច ហើយអត្រាការប្រាក់ជាទូទៅគឺ ៨-១២ ភាគរយ ។

៥,គម្រោងបុរី ប៊្លូដាយមិនដ៍

WX20230206-121155.png

WX20230206-121203.png

ឈ្មោះគម្រោង៖ បុរី ប៊្លូដាយមិនដ៍

ប្រភេទយូនីតសម្រាប់លក់៖

១) ផ្ទះអាជីវកម្ម(ទំហំ ១៨*៤.២ ម៉ែត្រ)

២) ផ្ទះវីឡាភ្លោះ (ទំហំ ២១*១០ ម៉ែត្រ)

៣) ផ្ទះវីឡាទោល (ទំហំ ២១*១៤/២៤*២០ ម៉ែត្រ)

ស្ថានភាពផ្ទះ៖ កំពុងសាងសង់ និងការតុបតែងតាមផែនការ

តម្លៃ៖ ១៥-៧៥ ម៉ឺនដុល្លារ

ទិញដោយមិនចាំបាច់បង់ប្រាក់មុន៖ បង់រំលស់ ១០០ ភាគរយក្នុងរយៈពេល ៣៦ ខែដោយគ្មានការប្រាក់

វិធីបង់ប្រាក់ផ្សេងទៀត៖

-វិធីទី១៖ បង់រំលស់ ១០% ក្នុងរយៈពេល ២ខែ ដោយគ្មានការប្រាក់ នៅសល់ ៨០% បង់រំលស់រយៈពេល ២០ខែ ជាមួយក្រុមហ៊ុន ដោយគ្មានការប្រាក់ និងបង់ផ្ដាច់ ១០% នៅពេលប្រគល់ផ្ទះ

-វិធីទី២៖ បង់រំលស់ ២០ ភាគរយ ក្នុងរយៈពេល ២០ ខែ ដោយគ្មានការប្រាក់ នៅសល់ ៨០ ភាគរយ កម្ចីជាមួយអ្នកអភិវឌ្ឍន៍ ឬធនាគារ (ការប្រាក់ ១២ ភាគរយ ប្រសិនបើឥណទានជាមួយក្រុមហ៊ុនអភិវឌ្ឍន៍)

-វិធីទី៣៖ បង់រំលស់ ៣០ ភាគរយ រយៈពេល ២០ ខែ ដោយគ្មានការប្រាក់ ៧០ ភាគរយ កម្ចីជាមួយអ្នកអភិវឌ្ឍន៍ ឬធនាគារ (ការប្រាក់ ១២ ភាគរយ ប្រសិនបើឥណទានជាមួយក្រុមហ៊ុនអភិវឌ្ឍន៍)

ចំណាំ៖ អត្រាការប្រាក់ រយៈពេល និងចំនួនប្រាក់កម្ចីរបស់ធនាគារត្រូវបានកំណត់ទៅតាមធនាគារ បន្ទាប់ពីអតិថិជនបានជ្រើសរើសលក្ខខណ្ឌរួច ហើយអត្រាការប្រាក់ជាទូទៅគឺ ៨-១២ ភាគរយ ។

៦,បុរីវិមានភ្នំពេញ គម្រោងទី១១- ដឹ អេមផាយអឺ

WX20230206-121210.png

វីឡា រ៉ូប៊ី 

WX20230206-121217.png

វីឡាមរកត (វីឡាទោល)

 WX20230206-121224.png

វីឡា អ៊ីមភើរៀល (វីឡាទោល)

ឈ្មោះគម្រោង៖ បុរី វិមានភ្នំពេញ

ប្រភេទយូនីតសម្រាប់លក់៖

១) ផ្ទះវីឡាភ្លោះ រ៉ូប៊ី (ទំហំ ១២.៦* ៦.២ ម៉ែត្រ)

២) ផ្ទះវីឡាទោល មរកត (ទំហំ ៨*១២.៨ ម៉ែត្រ)

៣) ផ្ទះវីឡា អ៊ីមភើរៀល S (ទំហំ ១៥*១២.៥ ម៉ែត្រ)

៤) ផ្ទះវីឡា អ៊ីមភើរៀល(ទំហំ ១៥.៥m * ១៣.៥ ម៉ែត្រ)

តម្លៃ៖ ២៤-៨៤ ម៉ឺនដុល្លារ

ទិញដោយមិនចាំបាច់បង់ប្រាក់មុន៖ ផ្តល់ប្រាក់កម្ចីរយៈពេល ៥-២០ ឆ្នាំជាមួយនឹងការប្រាក់ ១២ ភាគរយក្នុងមួយឆ្នាំ។

ការទូទាត់ប្រចាំខែ៖ ការទូទាត់ប្រចាំខែត្រូវគណនាទៅតាមតម្លៃផ្ទះសរុប។ សូមពិគ្រោះជាមួយសេវាកម្មអតិថិជនសម្រាប់ព័ត៌មានលម្អិត និងទទួលបានតម្លៃជាក់ស្ដែង បន្ទាប់ពីជ្រើសរើសយូនីតរួចរាល់។

វិធីបង់ប្រាក់ផ្សេងទៀត៖ បង់រំលស់ ១៥ ភាគរយ ក្នុងរយៈពេល ២០ ខែ ដោយគ្មានការប្រាក់ និងនៅសល់ ៨៥ ភាគរយ កម្ចីរយៈពេល ៥ ទៅ ២០ ឆ្នាំ ដោយមានអត្រាការប្រាក់ ១២ ភាគរយក្នុងមួយឆ្នាំ។

英.png

សម្រាប់គម្រោងខាងលើ ប្រសិនបើអតិថិជនមានលទ្ធភាពបង់រំលស់ចាប់ពី ១០ ទៅ ២០ ភាគរយ អតិថិជនអាចរីករាយជាមួយនឹងការបញ្ចុះតម្លៃលើអត្រាការប្រាក់ និងតម្លៃសរុប។ សូមពិគ្រោះជាមួយសេវាកម្មអតិថិជនសម្រាប់ព័ត៌មានលម្អិត។


អ្នករៀបចំរូបភាពនិងអត្ថបទ︱Nicole、Kangshin   

រចនារូបភាព丨Sevmeng

អ្នកនិពន្ធ︱Sunnie   និពន្ធនាយក︱Nicole



——————————————————————

COMPASS REAL ESTATE- ជាវេទិកាដ៏ធំបំផុតក្នុងការស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ធ្វើឱ្យកាន់តែងាយស្រួលក្នុងការស្វែងរកផ្ទះក្នុងក្ដីស្រមៃរបស់លោកអ្នក

សូម Follow គេហទំព័រ COMPASS REALESTATE ទាញយកកម្មវិធីនៅលើទូរស័ព្ទ។

លេខទំនាក់ទំនង (តេលេក្រាម):+855 (0) 66400666 /+855 (0) 66300666

ទំព័រ ហ្វេសប៊ុក: Compass Real Estate Platform, Cambodia Compass Real Estate 

គណនី WeChat: inft66

D9C90347-0A70-41fa-B8F6-25C2AF599591.png

Slogan EN-2.png

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)