ក្រុមហ៊ុនអចលទ្រព្យខមភើស > សព្វវចនាធិប្បាយវិនិយោគនៅកម្ពុជា។ > Investment Guides > Policies > តំបន់ផ្ទះវីឡាដែលបណ្ដុំទៅដោយជនសម្បូរធនធានរស់នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា

តំបន់ផ្ទះវីឡាដែលបណ្ដុំទៅដោយជនសម្បូរធនធានរស់នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា

1515
2023-02-09
សង្ខេប:យោងតាមទិន្នន័យ តម្លៃដីក្នុងរាជធានីភ្នំពេញអាចឡើងដល់ ១៣,០០០ ដុល្លារ/ម៉ែត្រការ៉េ តម្លៃអាផាតមេនអាចឡើងដល់ ២,៦០០ ដុល្លារ/ម៉ែត្រការ៉េ ហើយតម្លៃផ្ទះវីឡាអាចឡើងដល់ ២,២០០ ដុល្លារ/ម៉ែត្រការ៉េ។ មាន​ពាក្យ​មួយ​ឃ្លា​បានលើកឡើងថា “ការ​មាន​ផ្ទះ​វីឡា​មានន័យស្មើ​នឹង​វណ្ណ​អ្នក​មាន” ដូច្នេះ​សូម​ក្រឡេក​មើល​តំបន់​វីឡា​ធំៗ​ទាំង​៥​នេះ​ក្នុង​រាជធានី​ភ្នំពេញ រួមមាន ទីក្រុងកោះពេជ្រ តំបន់ជុំវិញផ្សារទំនើប អ៊ីអន សែនសុខ ខណ្ឌច្បារអំពៅ តំបន់ជិតមហាវិថីសម្តេចតេជោ ហ៊ុន សែន និង ខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ ៦អា។ តោះអញ្ជើញទៅមើលវីឡានៅតំបន់ទាំងនោះ?

បន្ទាប់ពីសេរីភាវូបនីយកម្មនៃការចូល និងចេញ កាន់តែទូលំទូលាយ ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍បានក្លាយជាជម្រើសដំបូងសម្រាប់មនុស្សគ្រប់គ្នាក្នុងការធ្វើដំណើរ ហើយប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងអស់នោះផងដែរ។

ប្រទេសកម្ពុជាបានទាក់ទាញអ្នកវិនិយោគអន្តរជាតិជាច្រើន ដោយសារគុណសម្បត្តិរបស់ប្រទេស ដូចជាប្រវត្តិសាស្រ្តដ៏សម្បូរបែប ធនធានទេសចរណ៍ ទ្រព្យសកម្មជាដុល្លារ សិទ្ធិកាន់កាប់អចលនទ្រព្យ និងបរិយាកាសយ៉ាងអំណោយផលសម្រាប់ការវិនិយោគ។ល។

យោងតាមទិន្នន័យ តម្លៃដីក្នុងរាជធានីភ្នំពេញអាចឡើងដល់ ១៣,០០០ ដុល្លារ/ម៉ែត្រការ៉េ តម្លៃអាផាតមេនអាចឡើងដល់ ២,៦០០ ដុល្លារ/ម៉ែត្រការ៉េ ហើយតម្លៃផ្ទះវីឡាអាចឡើងដល់ ២,២០០ ដុល្លារ/ម៉ែត្រការ៉េ។

មានពាក្យមួយឃ្លាបានលើកឡើងថា “ការមានផ្ទះវីឡាមានន័យស្មើនឹងវណ្ណអ្នកមាន” ដូច្នេះសូមក្រឡេកមើលតំបន់វីឡាធំៗទាំង៥នេះក្នុងរាជធានីភ្នំពេញ ដើម្បីដឹងថាតើអ្នកដែលសម្បូរធនធានភាគច្រើនចូលចិត្តរស់នៅក្នុងតំបន់ណាខ្លះ។

3e7716fc-46ff-4284-aebc-93c1b50504d9.png

▲ តំបន់វីឡាក្នុងរាជធានីភ្នំពេញលើផែនទីផ្កាយរណប

តំបន់ផ្ទះវីឡាលំដាប់ខ្ពស់ទាំងប្រាំនៅក្នុងរាជធានីភ្នំពេញ

១. ទីក្រុងកោះពេជ្រ

២. តំបន់ជុំវិញផ្សារទំនើប អ៊ីអន សែនសុខ

៣.ខណ្ឌច្បារអំពៅ

៤. តំបន់ជិតមហាវិថីសម្តេចតេជោ ហ៊ុន សែន

៥. ខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ ៦អា


4f7e988f-7850-4634-987c-2d37e4f5389a.png

ទីក្រុងរណបកោះពេជ្រ 

ទីក្រុងកោះពេជ្រ ស្ថិតនៅចំណុចប្រសព្វនៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ជាមួយនឹងទីតាំងភូមិសាស្រ្តដែលពោរពេញទៅដោយអត្ថប្រយោជន៍ជាច្រើន ព្រោះថាជាទីក្រុងរណបទីមួយនៃរាជធានីភ្នំពេញ។ តំបន់ទីក្រុងកោះពេជ្រ និងតំបន់ជុំវិញនោះបានប្រមូលផ្តុំនូវកន្លែងកំពូលជាច្រើនរួមមាន ស្ថានទូតនៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ មជ្ឈមណ្ឌលអូប៉េរ៉ា សាលរៀបអាពាហ៍ពិពាហ៍ សាលាអន្តរជាតិ CIS សាលាអន្តរជាតិ EFI ។ល។ មានទីតាំងនៅទីក្រុងកោះពេជ្រ នៅទិសខាងលិចមានផ្សារទំនើបអ៊ីអន ណាហ្គាវើល សណ្ឋាគារសូហ្វីតែល និងទីតាំងសំខាន់ៗផ្សេងទៀត។

news/2023-02-08/1675820791722894.jpg

▲ កន្លែងព័ទ្ធជុំវិញទីក្រុងកោះពេជ្រលើផែនទីផ្កាយរណប

បរិយាកាសរស់នៅក្នុងទីក្រុងកោះពេជ្រក៏ល្អឥតខ្ចោះផងដែរ ជាមួយនឹងគម្រោងលំនៅដ្ឋានដូចជា Diamond Twin Tower, CA&SA Serviced Apartment, CASA by Meridian, The Elysee, D.I Riviera ក៏ដូចជាសហគមន៍បុរី Elite Town Villa ដែលជាតំបន់ដែលមានអ្នកមានភាគច្រើនរស់នៅ។

 news/2023-02-08/1675821056454217.jpegnews/2023-02-08/1675821382427297.jpeg

▲រូបភាព ទីក្រុងកោះពេជ្រ

បុរី វីរជន ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនសាជីវកម្មវិនិយោគទុកអនិកជនកម្ពុជា (OCIC) ក្នុងឆ្នាំ ២០១១ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍កោះពេជ្រលើផ្ទៃដីប្រមាណ ១២០,០០០ ម៉ែត្រការ៉េ។ ជាគម្រោងលំនៅឋានលំដាប់ខ្ពស់នៅកោះពេជ្រ ដែលមានផ្ទះលំនៅឋាន វីឡា និងអាផាតមេន សាងសង់តាមស្តង់ដារខ្ពស់ គម្រោងនេះធានាបាននូវស្ដង់ដារស់នៅខ្ពស់ សុវត្ថិភាព និងមានផាសុកភាពសម្រាប់ការរស់នៅ។

គម្រោង បុរី វីរជន ត្រូវបានចាត់ទុកជាគម្រោងលំដាប់ខ្ពស់ ដោយផ្តោតទៅលើក្រុមអ្នកមានវណ្ណៈលើមធ្យម និងក្រុមអ្នកមានវណ្ណៈខ្ពង់ខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ដោយសារគម្រោងនេះក៏នៅជាប់សាលាអន្តរជាតិល្បីៗចំនួនពីរទៀត ធ្វើឲ្យគម្រោងលំនៅឋាននេះកាន់តែមានភាពពេញនិយមយ៉ាងខ្លាំងក្នុងចំណោមសហគមន៍ជនបរទេសក្នុងរាជធានីភ្នំពេញ។

 news/2023-02-08/1675821771778445.jpeg

news/2023-02-08/1675826734512468.jpeg

news/2023-02-08/1675826734524571.jpeg

▲រូបភាព បុរី វិរជន


តំបន់ផ្សារទំនើប អ៊ីអន ២

ខណ្ឌសែនសុខ ស្ថិតនៅភាគពាយ័ព្យនៃរាជធានីភ្នំពេញ ឬហៅថា «តំបន់ភ្នំពេញថ្មី»។ ជាមួយនឹងការអភិវឌ្ឍន៍នៃគម្រោងលំនៅដ្ឋានខ្នាតធំមួយចំនួន និងគម្រោងលំដាប់ថ្នាក់អន្តរជាតិ ខណ្ឌសែនសុខត្រូវបានផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស ហើយបានក្លាយជាតំបន់លំនៅដ្ឋានដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ។

news/2023-02-08/1675827343250859.jpg

កន្លែងព័ទ្ធជុំវិញផ្សារទំនើបអ៊ីអន ២ លើផែនទីផ្កាយរណប

ក្នុងចំណោមគម្រោងធំៗទាំងពីរដែលល្បីជាងគេមាន ផ្សារទំនើប អ៊ីអន សែនសុខ ដែលវិនិយោគដោយប្រទេសជប៉ុន និងផ្សារបោះដុំ ម៉ាក្រូ ដែលជាផ្សារទំនើបលក់ឥវ៉ាន់បោះដុំធំមកពីប្រទេសថៃ។ លើសពីនេះទៅទៀត ការបើកដំណើរផ្សារទំនើប ជីប ម៉ុង សែនសុខ ក្នុងឆ្នាំ ២០២២ កាន់តែធ្វើឱ្យខណ្ឌមួយនេះកាន់តែមានប្រជាប្រិយភាពថែមទៀត។ នាំមុខដោយគម្រោងធំៗទាំងនេះ មានផ្លូវថ្មីជាច្រើន មន្ទីរពេទ្យ និងសាលាអន្តរជាតិបានតាំងកន្លែងរបស់ខ្លួនក្នុងខណ្ឌសែនសុខ។ ហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងបរិក្ខារនៅទីនេះក៏ត្រូវបានកែលម្អយ៉ាងខ្លាំងផងដែរ។

បើនិយាយពីវិស័យលំនៅដ្ឋានវិញ នៅទីនោះភាគច្រើនមានជាគម្រោងបុរី ហើយអ្នកអភិវឌ្ឍន៍អចលនទ្រព្យល្បីៗជាច្រើនដូចជា គម្រោងបុរីប៉េងហួត និងគម្រោងបុរីជីបម៉ុង បានដាក់ទីតាំងគម្រោងនៅទីនេះរួចមកហើយ។

news/2023-02-08/1675826990134164.jpeg

កន្លែងព័ទ្ធជុំវិញផ្សារទំនើបអ៊ីអន ២ លើផែនទីផ្កាយរណប

គម្រោងបុរី ប៉េង ហួត គឺជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកដ៏ល្បីមួយ។ គម្រោងរបស់ពួកគេនៅតំបន់ភ្នំពេញថ្មីគ្របដណ្ដប់លើផ្ទៃដីដ៏ធំធេងជាមួយនឹងប្រភេទផ្ទះវីឡា ផ្ទះល្វែង និងផ្ទះអាជីវកម្ម។ គម្រោងត្រូវបានបែងចែកទៅជាប្លុកផ្សេងៗគ្នាសម្រាប់ការអភិវឌ្ឍន៍ រួមមាន គម្រោងបុរី ប៉េង ហួត-ដឹស្តាខ្វតធឺរៀ, គម្រោងបុរី ប៉េង ហួត-ដឹស្តា អ៊េមឺរ៉លដ៏ ១ និង គម្រោងបុរីប៉េងហួត-ដឹស្តា អ៊េមឺរ៉លដ៏ ២ ដែលគម្រោងទាំងមូលនឹងព័ទ្ធជុំវិញសាលាអន្តរជាតិបញ្ញាសាស្រ្ត (PSIS)។

▲ផ្ទះវីឡានៅក្នុងគម្រោងបុរី ប៉េង ហួត

គម្រោងបុរី ជីប ម៉ុង សែនសុខ គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានលើដីផ្ទាល់ដំបូងគេរបស់ ក្រុមហ៊ុនជីប ម៉ុង គ្រុប រួមមាន ផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោល។ គោលដៅទីផ្សារសំខាន់គឺប្រជាជនដែលមានចំណូលលើមធ្យម និងខ្ពស់នៅប្រទេសកម្ពុជា។

news/2023-02-08/1675827169493917.jpeg

news/2023-02-08/1675827169650848.jpeg

 ផ្ទះវីឡានៅក្នុងគម្រោងបុរី ជីប ម៉ុង

ចំពោះគម្រោងបុរីអង្គរភ្នំពេញ អភិវឌ្ឍដោយក្រុមហ៊ុន Angkor Continent Group Co,. Ltd ជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងបុរីនៅខណ្ឌសែនសុខ ដែលកំពុងពេញនិយមខ្លាំងពីសំណាក់អតិថិជនក្នុងតំបន់។

news/2023-02-08/1675827251439022.jpeg

 ▲បុរី អង្គរ ភ្នំពេញ 

តំបន់ច្បារអំពៅ

ខណ្ឌច្បារអំពៅ មានទីតាំងនៅចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេបាសាក់ ហើយនៅច្រកចូល និងចេញរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ ក៏ជាដីមាត់ទន្លេដ៏កម្រមួយក្នុងរាជធានីភ្នំពេញ។ ជាពិសេសបន្ទាប់ពីមានសេចក្ដីប្រកាសជាផ្លូវការនៃគម្រោងទីក្រុងរណបកោះនរាក្នុងឆ្នាំ ២០១៩ ដូចជាជម្រុញឱ្យខណ្ឌច្បារអំពៅកាន់តែមានសក្ដានុពលបន្ថែមទៀត។

បច្ចុប្បន្ន ការតភ្ជាប់រវាងខណ្ឌច្បារអំពៅ និងខណ្ឌផ្សេងៗក្នុងរាជធានីភ្នំពេញ ពឹងផ្អែកជាចម្បងលើផ្លូវជាតិលេខ១ និងសាឡាង។ បន្ទាប់ពីបញ្ចប់ការសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ និងកោះនរានាពេលខាងមុខ (ការសម្រេចបានដំណើរការសម្រេចបាន ៥២%) ចរាចរណ៍នឹងកាន់តែមានភាពងាយស្រួលជាងមុន។

 news/2023-02-08/1675827377636491.jpg

កន្លែងព័ទ្ធជុំវិញខណ្ឌច្បារអំពៅលើផែនទីផ្កាយរណប

ដោយសារតែបរិស្ថានធម្មជាតិដ៏ល្អឥតខ្ចោះ និងដីមាត់ទន្លេដ៏ធំល្វឹងល្វើយរបស់ខណ្ឌច្បារអំពៅ ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនបានតាំងគម្រោងជាច្រើននៅទីនេះ ហើយភាគច្រើនជាគម្រោងសហគមន៍បុរី រួមមានផ្ទះល្វែង និងផ្ទះវីឡា។ គម្រោងដែលតំណាងឲ្យខណ្ឌខាងលើធំជាងគេគឺ “គម្រោងបុរី ប៉េងហួត” ដែលមានផ្ទៃដីប្រមាណ ២០០ ហិកតា ហើយគឺជាគម្រោងលំនៅឋានធំជាងគេក្នុងរាជធានីភ្នំពេញ។ គម្រោងនេះត្រូវបានសាងសង់ឡើងតាមស្តង់ដារអន្តរជាតិ រចនាទៅតាមទីក្រុងបែបអឺរ៉ុប អាងហែលទឹក កន្លែងហាត់ប្រាណ ផ្លូវរត់ សន្តិសុខ ២៤ ម៉ោង កន្លែងបរិក្ខារផ្សេងៗ ទៀត និងប្រភេទលំនៅឋាន រួមមាន ផ្ទះវីឡា ផ្ទះល្វែង ផ្ទះអាជីវកម្ម និងប្រភេទលំនៅដ្ឋានផ្សេងៗទៀត។ គម្រោងនេះគឺជាលំនៅឋានជាទីពេញចិត្តរបស់អ្នកមានក្នុងស្រុក និងអ្នកដែលមានឋានៈជា «ឧកញ៉ា»។ 

▲Borey Peng Hout Image គម្រោងបុរី ប៉េង ហួត


មហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)

មហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ គឺជាមហាវិថីដ៏ធំ និងសំខាន់បំផុតមួយ។ គឺជាផ្លូវរត់ដែលដាក់ឈ្មោះតាមនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងជាជំហានដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនក្នុងរាជធានី! សព្វថ្ងៃនេះ ដីទាំងសងខាងនៃមហាវិថីសម្តេច ហ៊ុន សែន ត្រូវបានអ្នកវិនិយោគអន្តរជាតិជាច្រើនបានអភិវឌ្ឍ ហើយគម្រោងអភិវឌ្ឍន៍ដូចជាអគារពាណិជ្ជកម្ម លំនៅដ្ឋាន និងអាផាតមិននៅតែបន្តលេចចេញជារូបរាងជាលំដាប់។

news/2023-02-08/1675837587390517.jpg

▲កន្លែងព័ទ្ធជុំវិញផ្លូវ៦០ម៉ែត្រលើផែនទីផ្កាយរណប

គម្រោងអភិវឌ្ឍន៍ខ្នាតធំល្បីៗមួយចំនួនរួមមាន ផ្សារទំនើប អ៊ីអនម៉លមានជ័យ (អ៊ីអន៣) ដែលគ្របដណ្តប់លើផ្ទៃដី ១៧.៤ ហិកតា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល និង ផ្សារទំនើប ភី អេច ដាយមិនដ៍ម៉ល ហើយវិនិយោគិនចិនមួយចំនួនក៏កំពុងអភិវឌ្ឍអគារលំនៅដ្ឋាន និងពាណិជ្ជកម្មនៅទីនេះផងដែរ ដូចជាគម្រោងខុនដូ Urban Village គម្រោងខុនដូ R&F City ជាដើម។ ចំណែកគម្រោងបុរីល្បីៗមួយចំនួនដូចជា គម្រោងជីប ម៉ុង បុរីពិភពថ្មី បុរីប៉េងហួត និង បុរី អង្គរ ភែលេស (មហាវិថី សម្ដេចហ៊ុនសែន ឬផ្លូវ ៦០ម៉ែត្រ) ក៏ត្រូវបានប្រជុំគ្នានៅតំបន់នេះផងដែរ។

news/2023-02-08/1675827568212236.jpg

▲គម្រោងវីឡានៅតាមបណ្ដោយផ្លូវ ៦០  ម៉ែត្រ

តំបន់ជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ 6A

ខណ្ឌជ្រោយចង្វារ ស្ថិតនៅភាគឦសាននៃរាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជា “កោះទា”។ ដោយមានរាងដូចសត្វទា ហើយមានទីតាំងនៅចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប។ ចំណុចនេះគឺជាតំបន់ប្រជុំនូវទន្លេធម្មជាតិ។

តំបន់ទាំងមូលប្រឈមមុខនឹងតំបន់សំខាន់នៃរាជធានីភ្នំពេញដោយឆ្លងកាត់ទន្លេ ដែលគ្របដណ្តប់លើទីក្រុងរណបពីរគឺទីក្រុងរណបជ្រោយចង្វា និងទីក្រុងរណប លីយ៉ុងផាត់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណ្ឌជ្រោយចង្វារជាតំបន់មួយក្នុងចំនោមតំបន់ដែលមានការរីកលូតលាស់លឿនបំផុតនៅក្នុងរាជធានីភ្នំពេញ។ ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ការបើកដំណើរផ្សារទំនើបម៉ាក្រូ ការអភិវឌ្ឍទីក្រុងអរិយក្សត្រនៅត្រើយម្ខាង និងការរាប់ថយក្រោយនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ បានជម្រុញការអភិវឌ្ឍន៍ខណ្ឌជ្រោយចង្វារឡើងវិញ។


 news/2023-02-08/1675827602329218.jpg

▲កន្លែងព័ទ្ធជុំវិញខណ្ឌជ្រោយចង្វារតាមបណ្ដោយផ្លវជាតិលេខ ៦ អាលើផែនទីផ្កាយរណប

គម្រោងបុរីប្រមូលផ្តុំគ្នានៅតំបន់វីឡាលំដាប់ខ្ពស់តាមបណ្តោយផ្លូវជាតិលេខ ៦អា ខណ្ឌជ្រោយចង្វារ ហើយក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានកេរ្តិ៍ឈ្មោះល្បីៗដូចជា ក្រុមហ៊ុន ប៉េង ហួត, ក្រុមហ៊ុន អរគីដេ, ក្រុមហ៊ុន ជីប ម៉ុង និង ក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប កំពុងសាងសង់គម្រោងរបស់ខ្លួននៅទីនោះម្តងមួយៗ។ បន្តទៅទិសខាងជើងតាមផ្លូវជាតិលេខ៦ អ្នកនឹងឃើញបុរី ហេង ហៀង ស៊ីធី មេគង្គរ៉ូយ៉ាល់ បុរីប៉េងហួត-ដឹស្តា ជូមៀរ៉ា និងគម្រោងផ្សេងទៀតដែលត្រូវបានប្រគល់ផ្ទះដល់អតិថិជន។ ក៏មានគម្រោងមួយចំនួនដែលកំពុងសាងសង់ជាមួយនឹងរចនាបទស្ថាបត្យកម្មផ្សេងៗគ្នា។

 1653126497271787.png

news/2023-02-08/1675829377519139.jpg

news/2023-02-08/1675829377275562.jpg

▲គម្រោងផ្ទះបុរីនៅខណ្ឌជ្រោយចង្វារ

ក្រៅពីតំបន់វីឡាលំដាប់ខ្ពស់ទាំងប្រាំខាងលើ ខណ្ឌបឹងកេងកង ក៏ជាតំបន់សម្បូរធនធានក្នុងរាជធានីភ្នំពេញ ហើយសង្កាត់បឹងកេងកង១ ក៏ត្រូវបានគេស្គាល់ថាជា "តំបន់មាស" ផងដែរ។ ជាតំបន់សំខាន់នៃអាជីវកម្ម ការដឹកជញ្ជូន វប្បធម៌ និងការអប់រំនៅក្នុងរាជធានីភ្នំពេញ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ជាកន្លែងដែលជនបរទេសជាច្រើនរស់នៅ ហើយក៏មាន អ្នកមានមុខមានមាត់ផ្នែកខាងនយោបាយ និងធុរកិច្ច បេសកជន និងអភិជនមកពីជុំវិញពិភពលោកមកជួបជុំគ្នានៅទីនេះ។ ដូច្នេះហើយ មានវីឡាជាច្រើននៅក្នុងបឹងកេងកង ប៉ុន្តែភាគច្រើនជាវីឡាដែលម្ចាស់សាងសង់ឡើងតាមចំណូលចិត្តរបស់ម្ចាស់រៀងៗខ្លួន។ ស្រដៀងគ្នានេះដែរ មានផ្ទះល្វែង ផ្ទះវីឡា និងសំណង់លំនៅឋានជាប់ដីជាច្រើនទៀតនៅតំបន់ស្នូល ដូចជាខណ្ឌទួលគោក ខណ្ឌ៧មករា និងដូនពេញ ប៉ុន្តែមិនសូវមានលំនៅឋានជាប្រភេទគម្រោងបុរីឡើយ។



អ្នករៀបចំរូបភាពនិងអត្ថបទSunnie   រចនារូបភាព丨Sevmeng

អ្នកនិពន្ធ︱Sunnie   និពន្ធនាយក︱Nicole

——————————————————————

COMPASS REAL ESTATE- ជាវេទិកាដ៏ធំបំផុតក្នុងការស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ធ្វើឱ្យកាន់តែងាយស្រួលក្នុងការស្វែងរកផ្ទះក្នុងក្ដីស្រមៃរបស់លោកអ្នក

សូម Follow គេហទំព័រ COMPASS REALESTATE ទាញយកកម្មវិធីនៅលើទូរស័ព្ទ។

លេខទំនាក់ទំនង (តេលេក្រាម):+855 (0) 66400666 /+855 (0) 66300666

ទំព័រ ហ្វេសប៊ុក: Compass Real Estate Platform, Cambodia Compass Real Estate 

គណនី WeChat: inft66

D9C90347-0A70-41fa-B8F6-25C2AF599591.png

Slogan EN-2.png


ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

2

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)