ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > រដ្ឋទូតសិង្ហបុរី បង្ហើបថាខេត្តចំនួន៣របស់កម្ពុជាអាចក្លាយជាដែកឆក់បេះដូងភ្ញៀវទេសចរនិងវិនិយោគិន

រដ្ឋទូតសិង្ហបុរី បង្ហើបថាខេត្តចំនួន៣របស់កម្ពុជាអាចក្លាយជាដែកឆក់បេះដូងភ្ញៀវទេសចរនិងវិនិយោគិន

2019-11-23
617
0
សង្ខេប:ឯកអគ្គរដ្ឋសិង្ហបុរីប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបង្ហើបពីខេត្តចំនួន៣ក្នុងប្រទេសកម្ពុជា

/public/uploads/us/image/20191123/1574473316851162.jpg

ឯកអគ្គរដ្ឋសិង្ហបុរីប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបង្ហើបពីខេត្តចំនួន៣ក្នុងប្រទេសកម្ពុជា ដែលកំពុងមានសក្ដានុពល ហើយនឹងក្លាយជាទីតាំងបន្តបន្ទាប់ ដើម្បីទាក់ទាញជនរួមជាតិទូទៅក្នុងពិភពលោក ពិសេសភ្ញៀវទេសចរនិងវិនិយោគិន ឱ្យស្គាល់កាន់តែច្រើន តាមរយៈការប្រារពកម្មវិធីដ៏អធិកអធម ដើម្បីរឹតបន្តឹងមិត្តភាពរវាងប្រទេសទាំងពីរជាប្រចាំ។

ក្នុងកិច្ចប្រជុំ រៀបចំគ្រោងការប្រារពពិធីមហោស្រពសិល្បៈតាមដងវិថីនាកំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ ដើម្បីអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ចាប់ពីឆ្នាំ១៩៦៥-២០២០ ស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា ឯកឧត្តម តាន់ មីឆាអ៊ែល (Michael Tan) បានស្នើសុំកិច្ចសហការជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំឱ្យមានព្រឹត្តិការណ៍ដ៏ធំមួយនោះគឺ «មហោស្រពសិល្បៈតាមដងវិថី» នៅរាជធានីភ្នំពេញនេះ។

ភ្ជាប់ជាមួយគ្នានោះឯកឧត្តម តាន់ មីឆាអ៊ែល បានលើកឡើងថា ប្រសិនបើការរៀបចំមហោស្រពនេះទទួលបានជោគជ័យ ស្ថានទូតសិង្ហបុរីនឹងបន្តកិច្ចសហការរៀបចំនៅតាមបណ្ដាខេត្តសំខាន់ៗបីផ្សេងទៀត ដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ដែលជាខេត្តឈានមុខគេនិងកំពុងមានសក្ដានុពលយ៉ាងសន្ធឹកសន្ធាប់ ហើយលោកគ្រោងនឹងធ្វើពិធី «មហោស្រពសិល្បៈតាមដងវិថី ឬហៅថា Street Art Festival» នេះជាបន្តបន្ទាប់ នៅតាមខេត្តមួយចំនួនទៀតផងដែរ តែលោកមិនទាន់ប្រាប់ឈ្មោះពិតប្រាកដនៅឡើយទេ។

ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកបង្ហាញពីផលប្រយោជន៍ នៃការប្រារពពិធីនេះ នៅលើទឹកដីយើងផងដែរ ថាពិធី«មហោស្រពសិល្បៈតាមដងវិថី» នេះនឹងចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត ព្រមទាំងជាមេដែកដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាយើងកាន់តែច្រើន។

ហើយអ្វីដែលពិសេសជាងនេះទៅទៀតក្នុងការប្រារពពីធីនេះ ឯកអគ្គរដ្ឋទូតសិង្ហបុរី បានបង្ហើបថា ខាងលោកនឹងមានក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ចូលរួមផ្សព្វផ្សាយពីព្រឹត្តការណ៍ដ៏អធិកអធមនេះថែមទៀតផង។

បើដូចនេះមែន កម្ពុជាយើងនឹងមិនត្រឹមតែអាចឆកយកបេះដូង របស់ភ្ញៀវទេសចរតែប៉ុណ្ណោះទេ ចំពោះអ្នកជំនួញនៅក្រៅប្រទេសផ្សេងៗទៀត ដែលកំពុងរកឱកាសវិនិយោគ ក៏អាចដឹងឮនូវសក្ដានុពលនិង ចំណងមិត្តភាពដ៏ល្អរវាងប្រទេសខ្មែរយើងជាមួយកូននាគអាស៊ីមួយនេះផងដែរ តាមរយៈការផ្សព្វផ្សាយដ៏ធំទូលាយ របស់ប្រទេសឈានមុខគេនៅទ្វីបអាស៊ី និងក៏ដូចជាក្នុងចំណោមបណ្ដាប្រទេសនានានៅលើពិភពលោកមួយនេះ (សិង្ហបុរី) ជាក់ជាមិនខាន។ 

គួរបញ្ជាក់ផងដែរថា ឯកឧត្តម តាន់ មីឆាអ៊ែល បានលើកឡើងថា នាព្រឹត្តិការណ៍មហោស្រពនោះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទូទាំងប្រទេសក៏អាចចូលលេងកម្សាន្ត ទស្សនាសិល្បៈចម្រុះ ទទួលទានអាហារ និងភេសជ្ជៈ គូរគំនូរលើជញ្ជាំងដែលគេរៀបចំទុក ព្រមទាំងមានកម្មវិធីកម្សាន្តផ្សេងៗ ជាច្រើនទៀត។(ព័ត៍មាននេះមានប្រភពមកពីBusiness-Cambodia.com)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)