ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > រដ្ឋាភិបាលកម្ពុជាគ្រោងប្រែក្លាយផ្លូវដែកទូរទាំងប្រទេសឱ្យទៅជាផ្លូវដែកល្បឿនលឿនទាំងអស់

រដ្ឋាភិបាលកម្ពុជាគ្រោងប្រែក្លាយផ្លូវដែកទូរទាំងប្រទេសឱ្យទៅជាផ្លូវដែកល្បឿនលឿនទាំងអស់

2023-03-01
66
0
សង្ខេប:សម្តេចនាយករដ្ឋមន្រ្តី មានបំណងចង់ប្រែក្លាយផ្លូវរថភ្លើងទាំងអស់នៅប្រទេសកម្ពុជា ទៅជាផ្លូវរថភ្លើងល្បឿនលឿននាពេលអនាគត។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានបំណងចង់ប្រែក្លាយផ្លូវរថភ្លើងទាំងអស់នៅប្រទេសកម្ពុជា ទៅជាផ្លូវរថភ្លើងល្បឿនលឿននាពេលអនាគត។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ បានលើកឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ២០២៣។

ទទ្ទឹមនិងការលើកឡើងពីបំណងចង់ប្រែក្លាយផ្លូវដែកទាំងអស់ក្នុងប្រទេសទៅជាផ្លូវដែកល្បឿនលឿន សម្តេចតេជោ ក៏បានបង្ហាញពីក្តីបារម្ភថា «មិនយូរទៀតទេ កម្ពុជានឹងចាកចេញពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ចំណុចនេះនឹងពាក់ព័ន្ធទៅនឹងអត្រាការប្រាក់ដែលកម្ពុជាខ្ចី អាចនឹងមានអត្រាការប្រាក់ខ្ពស់ជាងមុន»។

សម្តេចបន្តថា៖« កាលណាយើងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គេលែងឱ្យយើងខ្ចីលុយតាមគោលការណ៍សម្បទានហើយ តែគេនឹងឱ្យយើងខ្ចីតាមអត្រាការប្រាក់តាមគោលការណ៍ពាណិជ្ជកម្ម ចឹងគោលការណ៍ពាណិជ្ជកម្មនេះ គឺមានការប្រាក់ខ្ពស់ជាងមុន ពេលនោះកម្ពុជា នឹងបាត់បង់ការទទួលបានអត្រាការប្រាក់អនុគ្រោះ ពីអង្គការអភិវឌ្ឍន៍នានា»។

សម្តេចលើកឡើងពីក្តីបារម្ភមួយនេះ ព្រោះវាពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសការអភិវឌ្ឍផ្លូវដែរចាស់ៗ គឺត្រូវការទុនវិនិយោគធំ បើកកម្ចីតាមអត្រាការប្រាក់គោលការណ៍ពាណិជ្ជកម្ម វានឹងប៉ះពាល់ដល់ការអភិវឌ្ឍ ដូច្នេះហើយយើងនៅតែរំពឹងលើអត្រាការប្រាក់សម្បទានដដែលទើបចំណេញដល់ការអភិវឌ្ឍ។

គួរបញ្ជាក់ថា បើតាមក្រសួងសាធារណការ បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាមានផ្លូវដែកចំនួន ៣ខ្សែ រួមមាន៖១.ផ្លូវដែកទិសនីរតី (ភ្នំពេញ-ព្រះសីហនុ) មានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ ២. ផ្លូវដែក ស្ថានីយភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានប្រវែងសរុប ១០គីឡូម៉ែត្រ និង៣. ផ្លូវដែកទិសពាយ័ព្យ (ភ្នំពេញ-ប៉ោយប៉ែត)មានប្រវែងសរុប ៣៨៦គីឡូម៉ែត្រ៕


ប្រភព: construction-property

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)