ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ទទួល​បាន​ភាព​ទាក់ទាញពី​ជីវិត​ដ៏​ប្រណីត​តាម​រយៈ​លំនៅឋាន​ជិតមាត់​ទន្លេ​លំដាប់​ខ្ពស់​ក្នុង​តំបន់ពាណិជ្ជកម្មកណ្ដាលរបស់រាជធានីភ្នំពេញ

ទទួល​បាន​ភាព​ទាក់ទាញពី​ជីវិត​ដ៏​ប្រណីត​តាម​រយៈ​លំនៅឋាន​ជិតមាត់​ទន្លេ​លំដាប់​ខ្ពស់​ក្នុង​តំបន់ពាណិជ្ជកម្មកណ្ដាលរបស់រាជធានីភ្នំពេញ

2023-09-01
1477
0
សង្ខេប:ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ ការអភិវឌ្ឍធនធានតាមដងទន្លេមានការកើនឡើង ហើយលំនៅឋាននៅតាមបណ្ដោយមាត់ទន្លេក៏មានការកើនឡើងជាលំដាប់។ ដូច្នេះ តើ​ធនធាន​អចលនទ្រព្យតាម​ដង​ទន្លេ​ប្រភេទ​ណា​ដែល​គួរ​​តែមាន? អញ្ជើញមកស្វែងយល់ទាំងអស់គ្នា!

អ្នកកាសែតផ្នែកហិរញ្ញវត្ថុអាមេរិកដ៏ល្បីល្បាញ លោក Michael Lewis ធ្លាប់បាននិយាយថា អាជីពសរសេររបស់គាត់កើតចេញពីការអង្គុយនៅពីមុខទិដ្ឋភាពដ៏ល្អបំផុតនៅគ្រាដ៏សំខាន់នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។

នៅក្នុងទីក្រុងដែលមានទន្លេធំៗ កន្លែងសម្រាប់មើលទេសភាពដ៏ល្អបំផុតគឺជាច្រាំងទន្លេ។

នៅគ្រប់ទីក្រុងដែលមាន "ទឹក" ជីវិតនៅតាមមាត់ទន្លេគឺជាបំណងប្រាថ្នារួមរបស់អ្នករស់នៅទីក្រុង និងការរំពឹងទុកនៃបទពិសោធន៍រស់នៅដ៏រីករាយ។

សម្រាប់ភ្នំពេញ ដែលជារាជធានីរបស់ប្រទេសកម្ពុជាក៏ដូចគ្នាដែរ!

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ ការអភិវឌ្ឍធនធានតាមដងទន្លេមានការកើនឡើង ហើយលំនៅឋាននៅតាមបណ្ដោយមាត់ទន្លេក៏មានការកើនឡើងជាលំដាប់។

ដូច្នេះ តើធនធានអចលនទ្រព្យតាមដងទន្លេប្រភេទណាដែលគួរតែមាន? អញ្ជើញមកស្វែងយល់ទាំងអស់គ្នា!

370900364_794649849329988_6213221773228727101_n.jpg


‖ ការធ្វើឱ្យប្រសើរឡើងនូវលំនៅឋាន, ត្រឡប់ទៅកាន់ខ្លឹមសារនៃជីវិត

នៅក្នុងទីក្រុងដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ ដោយមានអគារខ្ពស់ៗលាតសន្ធឹងយ៉ាងពេញទំហឹង ផ្គត់ផ្គង់ជីវភាពរស់នៅដ៏ឆាប់រហ័សរបស់សង្គមសម័យទំនើប ដូច្នេះហើយ "ផ្ទះ" បានក្លាយជាកន្លែងសម្រាកសម្រាប់ចិត្តនិងស្មារតីរបស់យើង ហើយទំនាក់ទំនងរវាងមនុស្ស និងផ្ទះក៏កំពុងវិវត្តន៍ឥតឈប់ឈរផងដែរ។

→នៅក្នុងយុគសម័យនៃ “Riverside Life 1.0” ដរាបណាអ្នកអាចមើលឃើញទន្លេ វាអាចត្រូវបានគេហៅថាជាលំនៅឋានមើលឃើញទេសភាពទន្លេ ដែលគ្រាន់តែផ្តល់ផ្ទះសម្រាប់មនុស្សរស់នៅប៉ុណ្ណោះ តឺការច្នៃប្រឌិត គុណភាព និងគ្រឿងបរិក្ខារ គឺមិនមានគ្រប់គ្រាន់ឡើយ។ ដូច្នេះទំនាក់ទំនងរវាងមនុស្សនិងលំនៅឋានក្នុងសម័យនេះគឺ “ផ្ទះ → រស់នៅ → មនុស្ស

→នៅក្នុងយុគសម័យនៃ "Riverside Life 2.0" ក្រុមហ៊ុនអចលនទ្រព្យល្បីៗមួយចំនួនបានចូលក្នុងទីផ្សារ ហើយចំណុចលក់របស់អ្នកអភិវឌ្ឍនិងសាងសង់នីមួយៗគឺផ្តោតលើ "ខ្នាត + ការតុបតែង" ហើយគ្រឿងបរិក្ខារទ្រទ្រង់នៅក្នុងគម្រោងបានឈានដល់កម្រិតថ្មីមួយសម្រាប់មួយរយៈ។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងលក្ខខណ្ឌនៃរបៀបរស់នៅ លក្ខណៈរូបវន្តគឺធំជាងគុណលក្ខណៈលំនៅឋាន។ ទំនាក់ទំនងរវាងមនុស្ស និងលំនៅឋានគឺ មនុស្ស → ការរស់នៅ → ផ្ទះ

នៅពេលដែលសកម្មភាពឈានដល់កម្រិតក្តៅគគុក យើងគួរគិតថាតើលំនៅឋាននៅតាមមាត់ទន្លេនឹងវិវត្តន៍ទៅជាយ៉ាងណា? ប្រហែលជាការត្រឡប់ទៅកាន់ការស្វែងយល់ពីខ្លឹមសាររបស់ជីវិត + ការចែករំលែកការអភិវឌ្ឍក្នុងសម័យកាលជាចម្លើយដែលល្អជាងចម្លើយផ្សេងទៀត។

→នៅក្នុងយុគសម័យនៃ “Riverside Life 3.0” បន្ថែមពីលើតម្រូវការការរស់នៅទូទៅ លំនៅឋាននៅតាមមាត់ទន្លេបានផ្លាស់ប្តូរកាន់តែច្រើនឆ្ពោះទៅរកការបន្ថែមគុណតម្លៃដល់អ្នករស់នៅ មិនថាតាមរយៈបរិស្ថាន គ្រឿងបរិក្ខារ និងសហគមន៍ដែលកំពុងត្រូវបានសាងសង់ឡើងដើម្បីគាំទ្រលើផ្ទះប្រភេទនេះ។

Diamond Bay Garden ដែលមានទីតាំងនៅភាគខាងជើងនៃទីក្រុងកោះពេជ្រ តំណាងឱ្យគុណភាពដ៏សំខាន់ក្នុងការរស់នៅតាមមាត់ទន្លេ ដែលអ្នកស្នាក់អាចរីករាយជាមួយទិដ្ឋភាពតាមបណ្ដោយមាត់ទន្លេ នៃតំបន់ពាណិជ្ជកម្មកណ្ដាលក្នុងរាជធានីភ្នំពេញ  គួបផ្សំជាមួយនឹងគ្រឿងបរិក្ខារជំនួយយ៉ាងមាំទាំ។ គម្រោងមួយនេះ គឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះរវាងភាពរុងរឿង និងភាពស្ងប់ស្ងាត់ បើកយុគសម័យនៃriverside 3.0 និងការយល់ដឹងអំពី មនុស្ស → ការរស់នៅ → ជីវិត


ក្នុងយុគសម័យដ៏លឿនមួយនេះ ជីវិតរបស់យើងប្រចាំថ្ងៃច្រើនតែមមាញឹក និងរវល់ខ្លាំង។ គម្រោងខុនដូ Diamond Bay Garden  ដែលមានទីតាំងនៅចំណុចប្រសព្វរវាងទន្លេទាំងបី អនុញ្ញាតឱ្យអ្នកស្នាក់រីករាយនឹងទេសភាពដ៏ស្រស់ស្អាតពីទន្លេ និងទីក្រុង ដែលអនុញ្ញាតឱ្យអ្នកសម្រាក និងទទួលបានការលើកទឹកចិត្ត។

1693295443245920.jpg


ម៉ោង ៧:០០ រីករាយជាមួយពន្លឺព្រះអាទិត្យនាពេលព្រឹក និងខ្យល់អាកាសដ៏បរិសុទ្ធ

ពន្លឺនាព្រឹកព្រលឹមនឹងលេចឡើងនៅលើមេឃ ខ្យល់បក់តាមដងទន្លេ ចាប់ផ្តើមថ្ងៃរបស់អ្នកជាមួយនឹងពេលព្រឹកដ៏ស្រស់បំព្រងពីយ៉ររបស់បន្ទប់ ទទួលយកខ្យល់អាកាសបរិសុទ្ធនៅមាត់ទន្លេមេគង្គ នៅពេលអ្នកចាប់ផ្តើមមួយថ្ងៃពេញទៅដោយថាមពល។

បន្ទាប់មក រៀបចំស្លៀកសម្លៀកបំពាក់កីឡាហើយចាប់ផ្តើមរត់នៅតាមបណ្ដោយមាត់ទន្លេទីក្រុងកោះពេជ្រ។ នៅទីនេះ មនុស្សម្នាអាចរត់ ឬជិះកង់ជាមួយមិត្តភ័ក្តិ ខណៈពេលដែលរីករាយនឹងទេសភាព ហើយការរស់នៅប្រកបដោយសុខភាពល្អ គឺកំពុងកើតឡើងនៅទីនេះ។

334879A9-29BD-4F95-8C83-3623FEC87A5D_cleanup.png


ម៉ោង ៨:០០-៩:០០ រៀបចំចេញដំណើរទៅសាលារៀនឬធ្វើការ

ជាមួយនឹងមធ្យោបាយធ្វើដំណើរដ៏ងាយស្រួល និងការធានានូវការធ្វើដំណើរទៅកាន់ចំណុចសំខាន់ៗក្នុងទីក្រុង អ្នកអាចធ្វើដំណើរបានយ៉ាងឆាប់រហ័សជាមួយនឹងទីតាំងសំខាន់ៗ និងកន្លែងសម្គាល់នានាក្នុងរាជធានីភ្នំពេញ ដូចជា ព្រះបរមរាជវាំង វិមានឯករាជ្យ និងមហាវិថីព្រះមុនីវង្ស។ ស្ពានតភ្ជាប់ទីក្រុងរណបកោះពេជ្រ និងកោះនរា នឹងត្រូវបើកឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ ដែលនឹងបន្ថែមគុណតម្លៃ និងភាពងាយស្រួលដល់អ្នកដំណើរដែលធ្វើដំណើរទៅកាន់ផ្នែកខាងកើតនៃរាជធានីភ្នំពេញ។

372687553_794649742663332_7670393817178246565_n.jpg

លើសពីនេះ អ្នកអាចធ្វើដំណើរទៅកាន់តំបន់ជ្រោយចង្វារ និងតំបន់អរិយក្សត្របានយ៉ាងឆាប់រហ័ស តាមរយៈសាឡាងពេញម៉ោង។ ដូច្នេះហើយ អ្នកអាចទៅដល់គ្រប់ទិសដៅដែលអ្នកចង់ទៅបានយ៉ាងឆាប់រហ័ស។

ក៏មានភាពងាយស្រួលក្នុងការបញ្ជូនកូនរបស់អ្នកទៅសាលារៀន បន្ថែមពីលើសាលាអន្តរជាតិកាណាដាភ្នំពេញ និង Ecole Française Internationale de Phnom Penh (EFI) និងមានសាលាល្បីៗជាច្រើនទៀតប្រមូលផ្តុំគ្នានៅក្នុងតំបន់ ចាប់ពីទីក្រុងកោះពេជ្រ រហូតដល់តំបន់បឹងកេងកង ដើម្បីផ្តល់ជម្រើសកាន់តែច្រើនសម្រាប់ការអប់រំរបស់កុមារ។

125193490_2774115152826277_6233771251026722339_n.jpg


ម៉ោង ១០:០០-១១:០០ អាចបង្កើតភាពថ្លៃថ្នូរ និងលម្ហែ អាចសម្រាកទាំងផ្លូវកាយ និងផ្លូវចិត្ត

បន្ទាប់ពីញ៊ាំអាហារពេលព្រឹកនៅព្រឹកចុងសប្តាហ៍ អ្នកអាចរីករាយនឹងពេលវេលាលម្ហែកាយនៅក្នុងអាងហែលទឹកបែបរមណីយដ្ឋាន កន្លែងហាត់ប្រាណ និងកន្លែងហាត់យូហ្គា ដែលបំពាក់ដោយឧបករណ៍ទំនើបបំផុត និងពិសេសៗ មានសួនច្បារលើអាកាស ទំហំប្រមាណជាង ១,០០០ ម៉ែត្រការ៉េ ដែលទាំងអស់នេះអនុញ្ញាតឱ្យរាងកាយរបស់អ្នក ទាំងក្នុងនិងក្រៅត្រូវបានជម្រុញ និងបញ្ចេញឱ្យពេញលេញ។

DBG Facilities .jpg

អ្នកក៏អាចដើរកម្សាន្តជុំវិញសួនCoconut Park សួនTreellion ក្លឹប DIB ដែលនៅជិតនោះ មិនត្រឹមតែហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកន្លែងសម្រាកនិងកម្សាន្តផ្សេងៗដូចជា ជិះស្គី លេងឡេហ្គោ ទីលានវាយកូនហ្គោលខ្នាតតូច ហាងតែ និងcake studio ជាដើម។

DBG parks.jpg


ម៉ោង ១២:០០ ពេលវេលាញ៊ាំអាហារថ្ងៃត្រង់ រសជាតិនៃសុភមង្គល

អ្នកអាចពាក់អាវចុងភៅ ហើយធ្វើម្ហូបឆ្ងាញ់ៗសម្រាប់គ្រួសារជាទីស្រឡាញ់របស់អ្នក។ រាល់ជំហានចម្អិនអាហារអាចត្រូវបានធ្វើនៅក្នុងផ្ទះបាយដែលត្រូវបានរចនាឡើងជាមួយនឹងទំហំដែលអាចបត់បែនបាន។ រាល់មុខម្ហូបដែលមាននៅលើតុគឺមានរសជាតិឆ្ងាញ់ និងពោរពេញដោយឱរសជាតិ។ បន្ទាប់ពីអាហារថ្ងៃត្រង់ អ្នកអាចសម្រាកយ៉ាងស្ងប់ស្ងាត់នៅក្នុងបន្ទប់ជាមួយក្រុមគ្រួសាររបស់អ្នក។

346035107_268437875638546_5491319579086846186_n.jpg

ហើយប្រសិនបើការចម្អិននៅផ្ទះមិនមែនជាជម្រើសសម្រាប់អ្នកទេ នៅមានកន្លែងលក់អាហារនៅជុំវិញអគារ ដែលមានជម្រើសជាច្រើនដូចជា ហាងកាហ្វេ ភោជនីយដ្ឋានបែបលោកខាងលិច ស៊ុបចិនហ៊តផត សាច់ចង្កាក់អាំង អាហារប៊ូហ្វេ និងសាច់អាំង...។


ម៉ោង ១៤:០០ មានហាងជាច្រើនក្នងកន្លែងតែមួយ អាចដើរទិញឥវ៉ាន់យ៉ាងស្ងប់ចិត្ត 

"អារម្មណ៍ល្អអាចកើតចេញពីការដើរទិញឥវ៉ាន់" ។ ពេលទំនេរ អ្នកអាចហៅមិត្តភក្តិទៅផ្សារទំនើបអ៉ីអន ឬមជ្ឈមណ្ឌលផ្សារទំនើប Connexion នៅក្បែរនោះ (កំពុងសាងសង់) និងបណ្ដុំពាណិជ្ជកម្មបើកចំហរបស់អគារ The Elysée... ដែលសាកសមនឹង "ការទិញទំនិញ និងញ៊ាំអាហារ" ហើយក៏អាចសាកល្បងញ៊ាំអាហារ និងលសំលៀកបំពាក់ម៉ាកល្បីៗនៅទីនោះ។ ដើរទិញឥវ៉ាន់ លម្ហែកាយ ការកម្សាន្ត ទាំងនេះគឺជាការបង្ហាញពីជីវិតដ៏ទាន់សម័យនៅក្នុងទីក្រុង។

347403180_622373766608058_5178638950112700571_n.jpg


ម៉ោង ១៩:០០ រដូវក្តៅដ៏ចម្រុះពណ៌ រីករាយនឹងការដើរពេលយប់

ផ្សាររាត្រីគឺជាព្រលឹងនៃទីក្រុង។ គម្រោងខុនដូ Diamond Bay Garden ដែលស្ថិតនៅក្នុងតំបន់ស្នូលនៃទីក្រុងកោះពេជ្រ អាចទៅដល់ផ្សាររាត្រី និងបារស្ទ្រីតបានយ៉ាងរហ័ស ផ្សាររាត្រីកោះពេជ្រដែលទើបនឹងមានថ្មី មានជម្រើសផ្សេងៗ និងអមទៅដោយបរិយាកាសដ៏រស់រវើកជាមួយនឹងពន្លឺចម្រុះពណ៌។

63f783e64b29372234927fa6_1%20(1)-p-1600.jpeg

ផ្នែកមួយនៃកន្លែងបរិក្ខារជាច្រើនរបស់គម្រោងគឺ ស្កាយបារដ៏ប្រណីតនៅជាន់ដំបូល របស់គម្រោង Diamond Bay Garden អ្នកអាចពិសាភេសជ្ជៈមួយចំនួន និងញ៊ាំអាហារឆ្ងាញ់ៗជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ខណៈពេលដែលរីករាយនឹងទេសភាពដ៏ស្រស់ស្អាតពីទន្លេ និងទីក្រុងដ៏អស្ចារ្យ។

ជាងនេះទៅទៀត ការប្រគុំតន្ត្រី រាត្រីភាពយន្ត និងព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបផ្សេងទៀតតែងតែធ្វើឡើងនៅកោះពេជ្រ ដែលឆ្លុះបញ្ចាំងពីជីវិតនាពេលរាត្រីដ៏រស់រវើកនៅទីនោះ។

371306080_252046224414977_4579741347594639383_n_cleanup.jpg


គម្រោងខុនដូ Diamond Bay Gardens ផ្តល់ទាំងផាសុកភាព និងភាពស្រស់ស្អាតក្នុងការស្នាក់នៅតាមបណ្ដោយមាត់ទន្លេ ជាមួយនឹងអគារដែលរចនាយ៉ាងទំនើប។ តើអ្នកមានអារម្មណ៍រំភើបចំពោះគម្រោងជាប់មាត់ទន្លេដ៏ល្អបែបនេះដែរឬទេ?

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)