ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > អត្ថបទណែនាំអំពីខណ្ឌដូនពេញ - ជាតំបន់ពាណិជ្ជកម្មកណ្ដាលរាជធានី និងតំបន់ទេសចរណ៍ដ៏ពេញនិយម

អត្ថបទណែនាំអំពីខណ្ឌដូនពេញ - ជាតំបន់ពាណិជ្ជកម្មកណ្ដាលរាជធានី និងតំបន់ទេសចរណ៍ដ៏ពេញនិយម

2024-02-19
1033
0
សង្ខេប:ខណ្ឌដូនពេញ ជាខណ្ឌដែលចំណាស់ជាងគេក្នុងចំណោមខណ្ឌទាំង ១៤ របស់រាជធានីភ្នំពេញ។ មិនត្រឹមតែជាតំបន់សំខាន់ដែលបណ្ដុំទៅដោយកន្លែងទេសចរណ៍បែបប្រវត្តិសាស្រ្តប៉ុណ្ណោះទេ ក៏ជាខណ្ឌមួយដែលមានទីតាំងនៅតំបន់ពាណិជ្ជកម្មកណ្ដាល ប្រមូលផ្ដុំនូវអគារលំនៅឋាន អគារការិយាល័យ អគារពាណិជ្ជកម្ម ជាមួយតម្លៃអចលនទ្រព្យខ្ពស់។

ខណ្ឌដូនពេញ ជាខណ្ឌដែលចំណាស់ជាងគេក្នុងចំណោមខណ្ឌទាំង ១៤ របស់រាជធានីភ្នំពេញ។  មិនត្រឹមតែជាតំបន់សំខាន់ដែលបណ្ដុំទៅដោយកន្លែងទេសចរណ៍បែបប្រវត្តិសាស្រ្តប៉ុណ្ណោះទេ ក៏ជាខណ្ឌមួយដែលមានទីតាំងនៅតំបន់ពាណិជ្ជកម្មកណ្ដាល ប្រមូលផ្ដុំនូវអគារលំនៅឋាន អគារការិយាល័យ អគារពាណិជ្ជកម្ម ជាមួយតម្លៃអចលនទ្រព្យខ្ពស់។ 

Daun Penh 1.jpeg

១.ការណែនាំអំពីតំបន់

១.១ ទិដ្ឋភាពទូទៅក្នុងតំបន់

ខណ្ឌដូនពេញ មានទំហំដីធំគួរសមប្រមាណ ៧,៤៤ គីឡូម៉ែត្រការ៉េ ដោយស្ថិតនៅក្នុងលំដាប់ទីបី បើប្រៀបធៀបទៅកាន់ខណ្ឌកំពូលទាំងប្រាំនៃរាជធានីភ្នំពេញ (ខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌបឹងកេងកង និងខណ្ឌ៧ មករា)។ បើក្រឡេកទៅកាន់ចំនួនប្រជាជននៅក្នុងតំបន់វិញ ខណ្ឌមួយនេះមានចំនួនប្រជាជនរហូតដល់ ១៥៥ ០៦៩ (យោងទៅតាមស្ថិតិឆ្នាំ២០១៩)។ ម្យ៉ាងទៀត វាក៏ជាតំបន់ដែលមានជនបរទេសមករស់នៅកុះករមិនចាញ់ខណ្ឌបឹងកេងកងនោះទេ។ 

ខណ្ឌដូនពេញមានសង្កាត់ចំនួន ១១ រួមមាន សង្កាត់ស្រះចក សង្កាត់វត្តភ្នំ សង្កាត់ផ្សារចាស់ សង្កាត់ផ្សារកណ្ដាលទី១ សង្កាត់ផ្សារកណ្ដាលទី២ សង្កាត់ជ័យជំនះ សង្កាត់ចតុមុខ សង្កាត់ផ្សារថ្មីទី១ សង្កាត់ផ្សារថ្មីទី២ សង្កាត់ផ្សារថ្មីទី៣ និងសង្កាត់បឹងរាំង។ 

Sangkat.jpg

ខណ្ឌដូនពេញមានភូមិសាស្រ្តយ៉ាងអំណោយផល ដែលស្ថិតនៅកណ្ដាលទីក្រុងតែម្ដង ព័ទ្ធទៅដោយមហាវិថីធំៗរួមមាន មហាវិថីព្រះមុនីវង្ស មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះអង្គឌួង និងមហាវិថីសហព័ន្ធរុស្សី ព្រមទាំងមានមហាវិថីព្រះនរោត្តមរត់កាត់កណ្ដាលតំបន់តែម្ដង។   ក្រៅពីនេះក៏នៅមានផ្លូវតូចធំជាច្រើនទៀត ដើម្បីជាភាពងាយស្រួលក្នុងការធ្វើដំណើរ។ 

 

១.២ លក្ខណៈសម្បត្តិក្នុងតំបន់

ជាមួយទំហំនិងភាពវ័យចំណាស់របស់ខណ្ឌ ព្រមទាំងជាប់ងារជាតំបន់ពាណិជ្ជកម្មកណ្ដាលនៃរាជធានី សង្កាត់នីមួយៗមានលក្ខណអភិវឌ្ឍន៍ និងគុណសម្បត្តិរៀងៗខ្លួន។ សង្កាត់ផ្សារថ្មីទី ១,២,៣ និងសង្កាត់ផ្សារកណ្ដាលទី ១,២ ជាសង្កាត់ដែលលេចធ្លោ មិនថាផ្នែកពាណិជ្ជកម្ម ឬលំនៅឋានឡើយ ដោយនៅក្នុងសង្កាត់មានអគារលំនៅឋានដែលបន្សល់ទុកពីសម័យសង្គមរាស្រ្តនិយមជាច្រើនទីតាំង ក៏មានផ្សារធំថ្មី និងផ្សារកណ្ដាលដែលជាកន្លែងធ្វើពាណិជ្ជកម្មលក់ដូរយ៉ាងមមាញឹកនៅកណ្ដាលក្រុង   ហើយនាពេលបច្ចុប្បន្នក៏បានបន្ថែមមកជាមួយអគារលំនៅឋានខ្ពស់ប្រភេទខុនដូ  និងអគារការិយាល័យទំនើបៗក៏មានវត្តមាននៅក្នុងតំបន់។ 

sangkat Phsar Thmei 1:2:3.jpeg

(ប្រភពរូបភាព៖ រដ្ឋបាលខណ្ឌដូនពេញ)

ចំណែកឯសង្កាត់ស្រះចក ជាសង្កាត់ពាណិជ្ជកម្ម ដោយមានតំបន់ពាណិជ្ជកម្មធំ  គឺ ភ្នំពេញស៊ីធីសេនធ័រ ឬគេស្គាល់ថា តំបន់បឹងកក់ ដែលមានផ្សារទំនើប កន្លែងកម្សាន្ត អគារពាណិជ្ជកម្ម និងអគារលំនៅឋានខ្ពស់ៗ និងមានការរចនាយ៉ាងទាក់ទាញ។ ទិដ្ឋភាពទូទៅនៅសង្កាត់មួយនេះ គឺបង្ហាញនូវរបៀបរស់នៅ ការប្រកបការងារ ឬ ធ្វើអាជីវកម្មក្នុងយុគសម័យថ្មី និងបែបទំនើប។ 

PPCC1.jpeg

ក្រឡេកទៅកាន់សង្កាត់ចតុមុខ សង្កាត់ជ័យជំនះ និងសង្កាត់វត្តភ្នំវិញ ជាតំបន់ដែលប្រមូលផ្ដុំទៅដោយកន្លែងប្រវត្តិសាស្រ្តសំខាន់ៗជាពិសេស ព្រះបរមរាជវាំង សារមន្ទីរជាតិ រមណីយដ្ឋានវត្តភ្នំ ដែលជាទីទាក់ទាញនៃភ្ញៀវទេសចរបរទេស និងកន្លែងដើរលេងផ្សេងៗសម្រាប់សម្រាកលម្ហែកាយ។ នៅក្នុងសង្កាត់ទាំងបី គឺពិតជាសម្បូរសណ្ឋាគារគ្រប់លំដាប់ថ្នាក់ សម្រាប់បម្រើភ្ញៀវដែលមកកម្សាន្ត ឬស្នាក់នៅរយៈពេលខ្លី។ មិនត្រឹមតែប៉ុណ្ណោះ ទិដ្ឋភាពរស់នៅទីនោះគឺមានលក្ខណក្នុងស្រុក ដោយមិនសូវអគារខ្ពស់ៗពេកនោះទេ ដោយស្ថិតនៅជិតព្រះបរមរាជវាំង តែនឹងឃើញមានវត្តមានវីឡាប្រណីតៗ រចនាដោយក្បាច់សហសម័យ ឈរបង្អួតភ្នែកនៅសងខាងផ្លូវ។  រីឯការចំណាយក្នុងតំបន់អាចមានកម្រិតខ្ពស់ជាងសង្កាត់ដទៃ ទាំងថ្លៃស្នាក់នៅ និងតម្រូវការប្រចាំថ្ងៃ។ 

chaktomuk.jpg

ចុងក្រោយគេ គឺសង្កាត់ផ្សារចាស់និងសង្កាត់បឹងរាំង។ សង្កាត់ទាំងពីរមិនសូវជាមានសកម្មភាពដូចសង្កាត់ទាំង ៩ ខាងលើក៏ដោយ ប៉ុន្តែក៏អាចចាត់ទុកថាជាតំបន់អ៊ូអរមួយដែរ។ 

បើនិយាយជារួម ខណ្ឌដូនពេញជាតំបន់សម្បូរបែបនិងចម្រុះ ដែលបណ្ដុំទៅដោយអគារពាណិជ្ជកម្ម ផ្សារទំនើប ផ្សារបែបប្រពៃណី សណ្ឋាគារ អគារការិយាល័យ អគារអាផាតមេន កន្លែងញ៊ាំអាហារ  តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត កន្លែងកម្សាន្តមាត់ទន្លេ ដែលជាទូទៅគេហៅថា “តំបន់ទេសចរណ៍” កណ្ដាលរាជធានីភ្នំពេញ។ ជាមួយនឹងបរិយាកាសល្អ ទេសភាពដ៏ស្រស់ត្រកាល និងសន្តិសុខសាធារណៈ តំបន់មួយនេះបានទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ឥស្សរជន និងភ្ញៀវទេសចរបរទេសជាខ្លាំង។

 

២. កន្លែងព័ទ្ធជុំវិញ

សេដ្ឋកិច្ច/ពាណិជ្ជកម្ម

ចំពោះសកម្មភាពពាណិជ្ជកម្មនៅក្នុងខណ្ឌដូនពេញ ផ្សារធំថ្មី ឬភាគច្រើនគេហៅថា"Central Market" គឺជាតំណាងដ៏សំខាន់នៃខណ្ឌ ព្រមទាំងជាផ្សារដែលមានអាយុកាលចំណាស់ ត្រូវបានកសាងឡើងក្នុងសម័យអាណានិគមនិយមបារាំង កាលពីដើមសតវត្សរ៍ទី២០ (គស.១៩៣៥-១៩៣៧)។ ផ្សារធំថ្មី ក៏ជាផ្សារលក់បោះដុំ ដែលមានលក់ទំនិញជាច្រើនប្រភេទ តាំងពីបន្លែផ្លែឈើ គ្រឿងសមុទ្រ គ្រឿងអលង្ការ នាឡិកា កាបូប វ៉ាលីស ស្បែកជើង សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ សម្រាប់បរិយាកាសដើរផ្សារបែបប្រពៃណី អ្នកក៏អាចសាកល្បងទៅផ្សារចាស់ និងផ្សារកណ្ដាលបានផងដែរ។ 

Market.jpg

ក្រៅពីផ្សារខាងលើ ផ្សាររាត្រី រាជធានីភ្នំពេញ គឺជាផ្សាររាត្រីទីមួយដ៏ពេញនិយម នៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា មានទីតាំងជិតមាត់ទន្លេ និងព្រះបរមរាជវាំងតែម្ដង។ ផ្សាររាត្រីភ្នំពេញជាគោលដៅពេញនិយមយ៉ាងឆាប់រហ័សសម្រាប់ភ្ញៀវទេសចរ និងអ្នកក្នុងស្រុក។ អ្នកដើរកម្សាន្តអាចស្វែងរកទិញខោអាវ គ្រឿងអលង្ការ និងគ្រឿងអេឡិចត្រូនិច ក៏មានអាហារពិសេសៗក្នុងស្រុក។

ប្រសិនបើអ្នកចង់បានទទួលបាននូវភាពងាយស្រួល និងបទពិសោធន៍ទិញទំនិញទំនើបៗ នៅក្នុងតំបន់មានផ្សារទំនើបយ៉ាងច្រើនទីតាំង រួមមាន ផ្សារទំនើបសូរិយ៉ា ដែលជាផ្សារទំនើបដំបូងគេបង្អស់នៅរាជធានីភ្នំពេញ ផ្សារទំនើបអេដេនហ្គាដិន ផ្សារទំនើបខាលែនឌែលម៉ល ផ្សារទំនើបវីយូផាក ដែលពោរពេញទៅដោយហាងលក់សម្លៀកបំពាក់ កាបូប គ្រឿងអលង្ការម៉ាកល្បីៗ ភោជនីយដ្ឋាន និងរោងភាពយន្តជាដើម។ 

ផុតអំពីផ្សារធំៗ ក៏មានហាងលក់ទំនិញមួយចំនួនធំនៅតំបន់ដូនពេញ ដូចជា E-supermart, Daily Mart, 7 Eleven, Big C, Kiwi Mart។ល។ ជាមួយនឹងហាងលក់ទំនិញម៉ាកល្បីៗពីក្រៅប្រទេស និងផលិតផលក្នុងស្រុក ដែលធ្វើឲ្យជីវិតប្រចាំថ្ងៃនៅទីនេះកាន់តែមានភាពងាយស្រួល។ 

 

អាហារ

ដោយហេតុថា ខណ្ឌដូនពេញជាកន្លែងប្រមូលផ្តុំដ៏សំខាន់សម្រាប់ជនបរទេសមកពីជុំវិញពិភពលោក យើងក៏អាចស្វែងរកភោជនីយដ្ឋានជាច្រើនពីប្រទេសផ្សេងៗគ្នានៅទីនេះ រួមមានមានហាងម្ហូបខ្មែរ ហាងម្ហូបចិន ហាងម្ហូបថៃ ហាងម្ហូបវៀតណាម ហាងអាហារបែបបស្ចិមប្រទេស ហាងអាហារអ៉ីតាលី ហាងអាហារបារាំង ហាងកាហ្វេ និងហាងអាហារសម្រន់ផ្សេងៗទៀត ធ្វើឱ្យតំបន់ខាងលើក្លាយជាកន្លែងដ៏ល្អនិងងាយស្រួលសម្រាប់ការស្វែងរកអាហារញ៊ាំ។

ភោជនីយដ្ឋាននិងហាងកាហ្វេល្បីៗក្នុងតំបន់ដូនពេញមានដូចជា៖ ភោជនីយដ្ឋានទីតានិច, ភោជនីយដ្ឋានសំបុក, ភោជនីយដ្ឋាន Hong Bao, Kungfu Kitchen, The Pizza Company, Amazon Coffee, Brown Coffee ជាដើម។  

 

ស្ថាប័នរដ្ឋាភិបាល

ខណ្ឌដូនពេញ ក៏ដូចជាខណ្ឌកំពូលៗផ្សេង គឺប្រៀបបានទៅនឹងផ្ទះរបស់ក្រសួង ស្ថាប័នរបស់រដ្ឋាភិបាល និងស្ថានទូតនៃប្រទេសមួយចំនួន។ នៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស នឹងឃើញមានវត្តមាន ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្ថានទូតបារាំង។ 

ក្រឡេកទៅកាន់មហាវិថីព្រះនរោត្តម មាន ក្រសួងអប់រំ យុវជន និង កីឡា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ធនាគារជាតិ  ក្រសួងរ៉ែ និងថាមពល ស្ថានទូតសិង្ហបុរី  ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតអង់គ្លេស.. ក្រៅពីនេះខណ្ឌដូនពេញក៏ជាទីស្នាក់ការកណ្ដាលនៃ អង្គភាពប្រឆាំងអំពើពុករលួយ ស្ថានទូតសាធារណរដ្ឋឥណ្ឌា ស្ថានទូត សាធារណរដ្ឋ ឥណ្ឌូនេស៊ី ក្រសួងធនធានទឹកនិងឧតុនិយម។ល។ 

 

វិស័យវេជ្ជសាស្ត្រ

ចំពោះផ្នែកវេជ្ជសាស្រ្តនិងសុខាភិបាលនៅក្នុងខណ្ឌដូនពេញវិញ ពិតជាសម្បូរច្រើនទីតាំងមិនថាមន្ទីរពេទ្យរដ្ឋ មន្ទីរពហុព្យាបាល គ្លីនិកនិងសម្ភពរបស់ឯកជនឡើយ។ 

ផ្នែករដ្ឋរួមមាន មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យអង្គឌួង  មណ្ឌលសុខភាពដូនពេញ មន្ទីរពេទ្យ បង្អែក ចតុមុខ។ មិនត្រឹមតែប៉ុណ្ណោះ មន្ទីរពេទ្យកុមារ គន្ធបុប្ផា ជាមន្ទីរពេទ្យសប្បុរសធម៌ដែលបានជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់ដោយមិនគិតថ្លៃ ដែលមានលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ជាស្ថាបនិក។  សម្រាប់ផ្នែកឯកជនវិញ មានមន្ទីរពហុព្យាបាល សុខចិត្ដ ដូនពេញ គ្លីនិក និងសម្ភព វិសាល ព្រីមៀម និងគ្លីនិកផ្សេងៗទៀតដែលស្ថិតនៅក្នុងតំបន់។

 

គ្រឹះស្ថានអប់រំ

ដោយជាតំបន់ដែលមានមនុស្សរស់នៅច្រើនតាំងពីដើមមក និងស្ថិតនៅកណ្ដាលរាជធានី ខណ្ឌដូនពេញបណ្ដុំទៅដោយសាលារៀនរដ្ឋនិងឯកជន មានដូចជាសាលាបឋមសិក្សានិង អនុវិទ្យាល័យចតុមុខ សាលាបឋមសិក្សាដូនពេញ សាលាបឋមសិក្សាព្រះនរោត្តម អនុវិទ្យាល័យវត្តភ្នំ វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យវត្ដកោះ សាលាអន្តរជាតិអាមេរិកាំងប៉ាស៊ីហ្វិក (American Pacific International School) សាលាអន្តរជាតិអាយស៊ីអេស (ICS International School) សាលារៀន អន្តរទ្វីប អាមេរិកាំង ( American Intercon School) វិទ្យាស្ថានខេមអេដ (CamEd Business School) សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល វិទ្យាស្ថានជាតិប៉ាស្ទ័រ វិទ្យាស្ថានបារាំង សាកលវិទ្យាល័យពុទ្ធិសាស្រ្ត សាកលវិទ្យាល័យជាតិគ្រប់គ្រងជាដើម។ 

 

 

កន្លែងកម្សាន្តនិងលម្ហែកាយ

និយាយអំពីការដើរកម្សាន្ត ឬ សម្រាកលម្ហែកាយនៅក្នុងតំបន់ ខណ្ឌដូនពេញ គឺជាកន្លែងទេសចរណ៍យ៉ាងចម្រុះ មិនថាកន្លែងទេសចរណ៍ប្រវត្តិសាស្រ្ត ឬតាមសួនកម្សាន្តនានា។  

អ្នកអាចសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តនិងចំណេះដឹងមួយចំនួនក្នុងប្រទេសកម្ពុជា ដោយគ្រាន់តែចំណាយលុយបន្តិចបន្តួចសម្រាប់ទិញសំបុត្រចូលទស្សនា ព្រះបរមរាជវាំង សារមន្ទីរជាតិ  វិមានឯករាជ្យ វត្តភ្នំដូនពេញ ដែលសុទ្ធសឹងតែជាកន្លែងទេសចរណ៍មានប្រវត្តិសាស្រ្តដ៏គួរឲ្យចាប់អារម្មណ៍។ 

leisures 1.jpg

លោកអ្នកក៏អាចដើរហាត់ប្រាណដើម្បីថែសុខភាព ថតរូបកម្សាន្ត ឬលម្ហែកាយជាមួយខ្យល់ត្រជាក់និងទេសភាពដ៏ស្រស់ត្រកាលនៅតាមសួននានារួមមាន បរិវេណរូបសំណាកព្រះបរមរតនកោដ្ឋ សួនវត្តបទុមវត្តី សួនច្បារមាត់ទន្លេ ឬក៏ជិះទូកលេងនៅទន្លេចតុមុខ។ 

ប្រសិនបើលោកអ្នកចង់រីករាយជាមួយនឹងការកម្សាន្តនាពេលរាត្រី មានស្កាយបារ សូរ៉ា ដែលមានទីតាំងនៅលើកំពូលអគារ វឌ្ឍនៈ កាពីតាល់, Cloud 9 Skybar បារនិងpubជាច្រើនទៀត ដែលអ្នកអាចសម្រាក និងពិសារភេសជ្ជៈឬអាហារជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។

landmark-KH.jpg

 

៣. ទីផ្សារអចលនទ្រព្យ

៣.១ គម្រោងអចលនទ្រព្យថ្មីៗ

ខណ្ឌដូនពេញគឺខណ្ឌដែលមានប្រវត្តិដ៏យូរលង់ និងរីកចម្រើនដំបូងបំផុត នៅក្នុងនៅក្នុងរាជធានីភ្នំពេញ ហើយតម្លៃដី និងតម្លៃអចលនទ្រព្យនៅខណ្ធគឺខ្ពស់ជាងតំបន់ផ្សេងៗ។ ដូច្នេះគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មីនៅក្នុងទីនេះគឺមានចំនួនតិចតួចណាស់ ហើយភាគច្រើនគឺជាគម្រោងខុនដូ។ គម្រោងល្បីៗនៅក្នុងខណ្ឌដូនពេញមានដូចជា Yuetai Phnom Penh Harbour, One Park, ONE70, City View។

new dev.jpg

 

ព័ត៌មានលក់របស់គម្រោងនីមួយៗមានដូចខាងក្រោម៖

New project Kh.png

 

៣.២ ទីផ្សារជួល

ទីផ្សារអាផាតមេនជួលរបស់ខណ្ឌដូនពេញ មិនសូវខុសពីខណ្ឌ ៧ មករាប៉ុន្មានឡើយ ដោយសារខណ្ឌមួយនេះស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មកណ្ដាល ហើយជាតំបន់ទេសចរណ៍ ដែលធ្វើឲ្យអគារអាផាតមេននិងសណ្ឋាគារនៅខណ្ឌដូនពេញកកើតឡើងដូចផ្សិត។ ប៉ុន្តែដោយសារក៏ជាទីតាំងរបស់កន្លែងសំខាន់ៗដូចជា ព្រះបរមរាជវាំង សារមន្ទីរជាតិជាដើម អគារទាំងនោះត្រូវធ្វើក្នុងចម្ងាយរាងឆ្ងាយពីទីតាំងសំខាន់ៗខាងលើ។ យើងអាចសង្កេតឃើញបានថា អាផាតមេនពិតជាពេញនិយមសម្រាប់ការស្នាក់នៅរបស់ជនបរទេស។ 

បន្ថែមពីនេះ អ្នកជួលនៅតែមានជម្រើសច្រើនក្នុងការស្នាក់នៅ មិនថាជាអគារពាណិជ្ជកម្មសហកម្មសិទ្ធិ ឬឯកកម្មសិទ្ធិ នោះទេ ព្រមជាមួយគ្រឿងបរិក្ខារពេញលេញនៅក្នុងអគារនីមួយៗ។  

apartment.jpg

តម្លៃជួលប្រចាំខែជាមធ្យមអាចចន្លោះពី ៤០០ ទៅ ១ ៦៥០ ដុល្លារ។ យោងតាមទិន្នន័យ Apartment Channel របស់គេហទំព័រអចលនទ្រព្យ COMPASS.COM.KH បានបង្ហាញអំពីលំដាប់តម្លៃរបស់អាផាតមេនមួយចំនួនដូចខាងក្រោម៖

- អាផាតមេនលំដាប់សមរម្យ តម្លៃជួលមានចាប់ពី ៣០០-៦៣០ ដុល្លារក្នុងមួយខែ

- អាផាតមេនលំដាប់មធ្យម មានតម្លៃជួលចាប់ពី ៤០០-៣ ២០០ ដុល្លារក្នុងមួយខែ

- អាផាតមេនលំដាប់ខ្ពស់ តម្លៃជួលចាប់ពី ៧៥០-៤ ៥០០ ដុល្លារក្នុងមួយខែ

ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់អាផាតមេនក្នុងខណ្ឌដូនពេញ ដែលមានអ្នកប្រើប្រាស់បានស្វែងរកច្រើនជាងគេនៅលើ COMPASS.COM.KH៖

Apartment Table KH.jpg

ក្រៅពីអាផាតមេនសម្រាប់ជួល ទីផ្សារលំនៅឋានជួលផ្សេងៗ មានតម្លៃដូចជា៖ 

- ចំពោះផ្ទះវីឡាមានតម្លៃជួលពី ៣ ៥០០-១៣ ០០០ ដុល្លារក្នុងមួយខែ ដោយមានទំហំពី ៣៦៥ ដល់ ៦៩០ ម៉ែត្រការ៉េ និងមានបន្ទប់គេងពី ៤ រហូតដល់ ១១ បន្ទប់

- ផ្ទះអាជីវកម្មមានតម្លៃជួលពី ១ ០០០ ដុល្លារដល់ ១២ ០០០ ដុល្លារក្នុងមួយខែ មានបន្ទប់គេង ២-១២ បន្ទប់ ក្នុងទំហំ ៩៩ ដល់ ១ ៥០០ ម៉ែត្រការ៉េ

- ហើយសម្រាប់ផ្ទះល្វែងវិញ មានតម្លៃជួលចាប់ពី ៨០០-៣,០០០ ដុល្លារក្នុងមួយខែ ទំហំ ១០៨ ដល់ ១៣០ ម៉ែត្រការ៉េ និងបន្ទប់គេងពី ២ ដល់ ១៦  បន្ទប់។ 

 

៣.៣ ទីផ្សារលំនៅឋានសម្រាប់លក់

បើលោកអ្នកក្រឡេកមួយភ្លែតទៅក្នុងតំបន់ដូនពេញ អ្នកប្រាកដជាឃើញផ្ទះវីឡាធំៗ ដែលមានតាំងពីសម័យមុនមកផ្ទះ ហើយភាគច្រើនសុទ្ធសឹងតែជាកម្មសិទ្ធិរបស់ឥស្សរជនជាន់ខ្ពស់។ បន្ថែមជាមួយអគារពាណិជ្ជកម្មទំនើបកកើត និងមានឈ្មោះជាតំបន់អភិជនថែមទៀត ធ្វើឲ្យតម្លៃអចលនទ្រព្យរបស់ខណ្ឌដូនពេញ គឺពិតជាមានតម្លៃខ្ពស់។ ជាក់ស្ដែង ដោយយោងតាមទិន្នន័យរបស់ គេហទំព័រអចលនទ្រព្យ COMPASS.COM.KH ទីផ្សារលំនៅឋានចាស់ (ផ្ទះមួយទឹក) មានតម្លៃដូចខាងក្រោម៖ 

real estate 1.jpeg

- ផ្ទះវីឡាមានតម្លៃចាប់ពី ១,៣ លានដុល្លារ ទៅ ៦ លានដុល្លារ ជាមួយទំហំពី ៤១៦ ដល់ ៨៤៦ ម៉ែត្រការ៉េ និងមានបន្ទប់គេងពី ៥-១១ បន្ទប់ 

- ផ្ទះអាជីវកម្ម មានតម្លៃ ៦០ ម៉ឺនដុល្លារទៅ ១,៨ លានដុល្លារ ក្នុងទំហំ ៦៤ ដល់ ៤០០ ម៉ែត្រការ៉េ និងមានពី ២ ទៅ ៧ បន្ទប់គេង

- ផ្ទះល្វែង មានតម្លៃពី ៤៩ ម៉ឺនដុល្លារទៅ ៦៨ ម៉ឺនដុល្លារ និងមានទំហំចាប់ពី ៦០ ទៅដល់ ៨៩ ម៉ែត្រការ៉េ ជាមួយបន្ទប់គេងពី ៣-៥ បន្ទប់គេង

- ផ្ទះនៅសំណង់អគារចាស់ មានតម្លៃពី ៤ ៣០០០-៩៨ ០០០ ដុល្លារ ក្នុងទំហំ ៦៥ ដល់ ១៦៨ ម៉ែត្រការ៉េ ជាមួយបន្ទប់គេងពី ១-៦ បន្ទប់

-  ចំណែកឯ យូនីតអាផាតមេនមានតម្លៃទាបបំផុតពី ៤២ ០០០ ដុល្លារដល់ ៤២ ម៉ឺនដុល្លារ ដោយមានប្រភេទបន្ទប់ស្ទូឌីយ៉ូ ដល់បន្ទប់គេង ២ ក្នុងទំហំ ៣៨-៩៨ ម៉ែត្រការ៉េ។

 

៣.៤ ទីផ្សារដីធ្លី

យោងតាមរបាយការណ៍តម្លៃដីធ្លីនៅតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញសម្រាប់ឆមាសទីមួយក្នុងឆ្នាំ ២០២៣ ដែលចេញផ្សាយដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) តម្លៃដីជាមធ្យមនៅតាមបណ្ដោយផ្លូវធំក្នុងខណ្ឌដូនពេញជាមួយនឹងតម្លៃជាមធ្យម ៦ ០១៣ដុល្លារ/ម៉ែត្រការ៉េ ហើយតម្លៃដីជាមធ្យមនៅផ្លូវតូចគឺប្រហែល ៣ ៤៣៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។

land price 2023.png

តម្លៃដីនៅជិតផ្លូវធំក្នុងសង្កាត់ផ្សារថ្មី១/២/៣ នៅតែខ្ពស់បំផុតគឺឡើងដល់ ៥,៥០០-១៣,០០០ ដុល្លារ/ម៉ែត្រការ៉េ ប៉ុន្តែនៅទាបជាងបន្តិចបើធៀបនឹងឆ្នាំមុន។ 

ហើយតម្លៃដីនៅជិតផ្លូវតូចក្នុងសង្កាត់ស្រះចក គឺទាបបំផុតតម្លៃ ត្រឹមតែ ២,១០០ដុល្លារ/ម៉ែត្រការ៉េ។

តម្លៃដីនៅតាមសង្កាត់ផ្សេងៗ ក្នុងខណ្ឌដូនពេញ មានដូចខាងក្រោម៖ 

land in KH.png

ដូចដែលបានរៀបរាប់នៅខាងលើ ខណ្ឌដូនពេញមិនត្រឹមតែជាតំបន់កណ្ដាលរាជធានីភ្នំពេញ ថែមទាំងជាតំបន់ទេសចរណ៍យ៉ាងទាក់ទាញ និងតំបន់ពាណិជ្ជកម្មដ៏ពេញនិយមអមទៅដោយអគារការិយាល័យទំនើប អគារលំនៅឋានតូចធំរីកកុះករ។ ដោយសារតែជាទីតាំងដែលឥស្សរជនជាន់ខ្ពស់ ភ្ញៀវទេសចរ និងជនល្បីៗ ធ្វើឲ្យតម្លៃអចលនទ្រព្យក្នុងតំបន់ខ្ពស់ ជាពិសេសអចលនទ្រព្យប្រភេទដីធ្លី។ 

ហើយជាពិសេស តំបន់ខាងលើមិនសូវជាមានដីទំនេរ ព្រោះសម្បូរទៅដោយផ្ទះវីឡាធំៗ ដែលនេះធ្វើឲ្យការស្វែងរកដីទំនេរគឺមិនងាយស្រួលនោះឡើយ។ 

Daun Penh1.jpeg

(ប្រភពរូបភាព៖ រដ្ឋបាលខណ្ឌដូនពេញ)

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)