ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ចាប់ផ្តើមជាមួយ ខមភើស ដោយមធ្យមបាយរកចំណូលតាមអចលនទ្រព្យដ៏ឆ្លាតវៃ

ចាប់ផ្តើមជាមួយ ខមភើស ដោយមធ្យមបាយរកចំណូលតាមអចលនទ្រព្យដ៏ឆ្លាតវៃ

2021-09-03
1265
0
សង្ខេប:ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាផាតមិនបានក្លាយទៅជាប្រភេទអចលនទ្រព្យដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនៅទីក្រុងភ្នំពេញ ជាពេលតែមួយមនុស្សជាច្រើនក៏បានធ្វើការជ្រើសរើសវិនិយោគទៅលើវា ព្រោះគិតបានថា បន្ទាប់ពីជាវអាផាតមិនរួចហើយ ពួកគេគឺអាចដាក់វាជួលចេញ និងរកបាននូវចំណូលដ៏មានស្ថេរភាពជារៀងរាល់ខែ។ តែភាពពិតវាពិតជាងាយស្រួលដូចនេះឬ?

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាផាតមិនបានក្លាយទៅជាប្រភេទអចលនទ្រព្យដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនៅទីក្រុងភ្នំពេញ ជាពេលតែមួយមនុស្សជាច្រើនក៏បានធ្វើការជ្រើសរើសវិនិយោគទៅលើវា ព្រោះគិតបានថា បន្ទាប់ពីជាវអាផាតមិនរួចហើយ ពួកគេគឺអាចដាក់វាជួលចេញ និងរកបាននូវចំណូលដ៏មានស្ថេរភាពជារៀងរាល់ខែ។ តែភាពពិតវាពិតជាងាយស្រួលដូចនេះឬ?

ជាជាក់ស្តែង បន្ទាប់ពីម្ចាស់ផ្ទះសម្រេចចិត្តប្រគល់ផ្ទះរបស់គេទៅឱ្យក្រុមហ៊ុន ឬភ្នាក់ងារ តែនៅរាល់ពេលមាននរណាម្នាក់ចាប់អារម្មណ៍ហើយទូរស័ព្ទមកសួរពីព័ត៌មានលំអិត ឬសុំធ្វើការត្រួតពិនិត្យភាពពិតនៃផ្ទះ ម្ចាស់ផ្ទាល់នៅតែត្រូវជាអ្នកកំដរពួកគេទៅមើលគេហដ្ឋានដោយខ្លួនឯងដដែល។

ជាងនេះទៅទៀត ពេលខ្លះក្រោយអំពីការទៅទស្សនាផ្ទះជាច្រើនទៅហើយ តែម្ចាស់ផ្ទះក៏នៅតែមានមិនអាចសម្រេចជួលផ្ទះបាន ព្រោះបើមិនដោយហេតុទស្សនរបស់អ្នកជួល ក៏ដោយសារទស្សនរបស់ម្ចាស់ផ្ទាល់។

news/2021-09-03/1630640685211739.jpg

ឱ្យ “អចលនទ្រព្យរកចំណូលជំនួសអ្នក" ពិតជាអាចសម្រេចបានដោយងាយស្រួល?

ក្រោយអំពីការរង់ចាំរហូតដល់អាចជួលផ្ទះចេញបាន វាជាពេលមួយដែលម្ចាស់គិតថាខ្លួនអាចសំរាក និងប្រើឱ្យ “អចលនទ្រព្យ" រកចំណូលជំនួយវិញ តែស្ថានភាពពិត បន្ទាប់ពីការជួលផ្ទះចេញហើយ បញ្ហាក៏នៅបន្តកើតមាន។

ការប្រមូលថ្លៃឈ្នួល ទឹកភ្លើងនិងថ្លៃសេវាដទៃទៀតអាចកើតទៅជាបញ្ហាឈឺក្បាលបានគ្រប់ពេល អ្នកអាចនឹងសំណាងល្អដែលអាចជួបនូវអ្នកជួលល្អៗ តែបើសិនជាកាលណាដែលអ្នកជួបជាមួយអ្នកជួលដែលមានឥរិយាមិនល្អវិញ នោះគឺជៀសមិនផុតពីស្ថានភាពលំបាកឡើយ។

អ្នកនឹងត្រូវប្រឈមមុខនឹងបញ្ហាមិនចេះចប់ដែលធ្វើឱ្យអ្នកចាប់ផ្តើមឆ្ងល់ថាតើអ្នកនៅតែជា "ម្ចាស់ផ្ទះ" ឬ ក៏អ្វីផ្សេងឱ្យប្រាកដ?

ចំនូលពីប្រាក់ឈ្នួលពេលនោះអាចនឹងមិនគ្រប់គ្រាន់សម្រាប់យកទៅទប់ទល់នឹងថ្លៃជួសជុល កែលម្អនោះទេ នៅទីបញ្ចប់វាមិនមែនជាការរកចំណូលដ៏ងាយស្រួល តែបែបជាការនាំទុកឱ្យខ្លួនឯង។

news/2021-09-03/1630640752983979.jpg

នាពេលបច្ចុប្បន្ន ដោយបរិបទនៃកូវីដ១៩ ដំណើរនៃការជួលផ្ទះបានរឹតតែពិបាកទៅៗ ដូច្នេះប្រសិនបើអ្នកជាម្ចាស់ផ្ទះ ហើយកំពុងមានបំណងចង់ដាក់ជួលអាផាតមិនរបស់លោកអ្នក តោះមកចាប់ផ្តើមដំណើររបស់លោកអ្នក ជាមួយ សេវា ខមភើស អាផាតមិនជួលប្រកបដោយគុណភាព (Compass Boutique Apartment)។


លាចេញពីកង្វល់នានាដែលទាក់ទងនឹងការជួលផ្ទះ

ក្នុងនាមជាវេទិកាផ្តល់សេវាកម្មអាផាតមិនជួលដំបូងតាមអ៊ិនធរណេតនៅកម្ពុជា ខមភើស មិនត្រឹមតែផ្តល់ជូនអ្នកជួលនូវសេវាកម្មជួលតាមទម្រង់បែបថ្មីមិនធ្លាប់មានប៉ុណ្ណោះ ទន្ទឹមនឹងគ្នា ម្ចាស់ដែលជាអ្នកដាក់ចេញផ្ទះសម្រាប់ជួលក៏អាចនៅទីនេះ ស្វែងរកនូវបទពិសោធន៍ជួលផ្ទះដ៏គ្មានកង្វល់ដូចគ្នា។

news/2021-09-03/1630640898673047.jpg

ជាមួយការធានានូវសេវាកម្មច្រើនបែបរបស់វេទិកា ម្ចាស់អាផាតមិននឹងទទួលបាននូវភាពរីករាយ សេចក្តីសុខ លាចេញពីកង្វល់នានា ដោយនៅក្នុងជំនួយក្នុងការដាក់ជួលក៏នឹងរួមបញ្ចូលទាំងការធានាសុវត្ថិភាពទ្រព្យធន ក្នុងគោលបំណងដើម្បីធ្វើឱ្យប្រាកដថាម្ចាស់ផ្ទះទាំងអស់ទទួលបានបទពិសោធន៍ដ៏ល្អប្រសើរ។


ជម្រើសតាមបែបរបស់លោកអ្នកជាមួយទម្រង់សេវាច្រើនសណ្ឋាន

ដើម្បីនាំមកនូវបទពិសោធន៍ដែលល្អប្រសើរជាមុន ជំនួយការជួលរបស់យើងបានធ្វើការដាក់់ចេញនូវសេវាកម្មបីបែបផ្សេងៗពីគ្នា

1. កញ្ចប់សេវាកម្មផ្តាច់មុខ៖ អត់បញ្ហា ចំណេញពេលវេលា គ្មានកង្វល់ ជាមួយការធានានូវអត្ថប្រយោជន៍ទាំងមូល ដោយគ្រាន់តែធ្វើការចុះកិច្ចព្រមព្រៀងជាមួយ ខមភើស លោកអ្នកនឹងទទួលបាននូវការធានារ៉ាបរងទាំងស្រុង មិនថាលើដំណើរនាំអតិថិជនដែលមានចំណាប់អារម្មណ៍មកមើលផ្ទះ លំដាប់លំដោយនៃការដាក់ជួល និងការផ្សព្វផ្សាយប្រភពផ្ទះ ហើយខាងយើងក៏នឹងជួយលោកអ្នកទាំងការស្វែងរកភ្នាក់ងារដ៏ជំនាញសម្រាប់ជាអ្នកដំណើរការប្រតិបត្តិការ។ មិនតែប៉ុណ្ណោះទេ ប្រសិនបើនៅក្នុងកំឡុងពេលលោកអ្នកកំពុងប្រើប្រាស់សេវានេះ ហើយផ្ទះដែលត្រូវដាក់ជួលនោះនៅតែទំនេរ នោះ ខមភើស ក៏នឹងជាអ្នកចំណាយលើថ្លៃជួលទាំងមូលនៃអាផាតមិន។ ស្ថេរភាពប្រាក់ចំណូលទាំងស្រុងរបស់លោកអ្នកគឺស្ថិតនៅក្នុងការធានារបស់យើង។

news/2021-09-03/1630640917506067.jpg

2. កញ្ចប់សេវាកម្មធម្មតា៖ នៅក្នុងកំឡុងពេលនៃដំណើរការរបស់សេវានេះ ខមភើស នឹងទទួលផ្តល់នូវការធានាលើដំណើរនាំអតិថិជនដែលមានចំណាប់អារម្មណ៍មកមើលផ្ទះ លំដាប់លំដោយនៃការដាក់ជួល និងការផ្សព្វផ្សាយប្រភពផ្ទះ ហើយទន្ទឹមនឹង ម្ចាស់អាផាតមិនក៏នៅតែអាចជ្រើសរើសធ្វើការជួលនូវសេវាជំនួយពីភ្នាក់ងារដទៃក្នុងកំឡុងតែមួយ។ រីឯចំពោះបញ្ហាទាក់ទងនិងតម្លៃជួលវិញ ប្រាក់ឈ្នួលចាប់គិតតែនៅពេលអាផាតមិនបានសម្រេចជួលចេញប៉ុណ្ណោះ ខាងយើងមិនទទួលធានាស្ថេរភាពប្រាក់ចំណូលទាំងមូលរបស់លោកអ្នកទេ។

news/2021-09-03/1630640932939603.jpg

3. កញ្ចប់សេវាកម្មបែបសេរី៖ នៅក្នុងសេវានេះ ម្ចាស់ផ្ទះត្រូវតម្រូវឱ្យចុះឈ្មោះទៅជាភ្នាក់ងារឯករាជ្យម្នាក់តែម្តងនៅលើវេទិការបស់យើង ហើយរាល់ដំណើរទាំងមូលនៅក្នុងការដាក់ជួលអាផាតមិន ម្ចាស់ផ្ទះអាចសម្រេចដោយខ្លួនឯង មិនថាការចុះបញ្ជីនៃការដាក់អាផាតមិនណាមួយសម្រាប់ជួល ដំណើរការជួល ឬសូម្បីលើការផ្សព្វផ្សាយ។ កញ្ចប់សេវាកម្មនេះក៏មិនមាននូវការធានាស្ថេរភាពប្រាក់ចំណូលដែរ។

news/2021-09-03/1630640949466349.jpg

ធ្វើការដាក់ជួលអាផាតមិនរបស់លោកអ្នកជាមួយ ខមភើស ចាប់ផ្តើមនូវភាពរីករាយ ចាកឆ្ងាយពីភាពនឿយហត់នឹងការស្វែងរកអ្នកជួលដ៏សាកសម៕

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)