[ ភ្នំពេញ, ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣] អូ ស៊ី អាយ ស៊ី ជាក្រុមហ៊ុនអចលទ្រព្យធំជាងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា ដែលពេលថ្មីៗកន្លងទៅនេះ អូ ស៊ី អាយ ស៊ី បានទទួលនូវពានរង្វាន់កិត្តិយស ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យល្អជាងគេប្រចាំឆ្នាំ២០២៣ (Best Developer 2023) និង គម្រោង ដាយមិន បេ ហ្គាដិន (Diamond Bay Garden) ដែលអភិវឌ្ឍដោយ អូ ស៊ី អាយ ស៊ី ក៏ទទួលបាននូវពានរង្វាន់ចំនួនពីរផងដែរ គឺ (១) ពានរង្វាន់អភិវឌ្ឍខុនដូល្អជាងគេក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២៣ (Best Condo Development 2023) និង (២) ពានរង្វាន់ខុនដូមានទេសភាពជាប់ដងទន្លេស្អាតជាងគេក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២៣ (Best Waterfront Condo 2023)។ ជ័យលាភី ដែលក្រុមហ៊ុន អូ ស៊ី អាយ ស៊ី ទទួលបានក្នុងឆ្នាំ ២០២៣ នេះ ត្រូវបានរៀបចំឡើង និងផ្ដល់ជូនដោយ Property Guru មកពីប្រទេស សិង្ហ បុរី ដែលបានមើលឃើញនូវស្នាដៃ ភាពច្នៃប្រឌិត លទ្ធផល ក៏ដូចជា ការគាំទ្ររបស់អតិថិជន ដែលបង្ហាញឱ្យឃើញថាក្រុមហ៊ុន អូ ស៊ី អាយ ស៊ី បានរួមចំនែកលើការអភិវឌ្ឍ និងលើកស្ទួយវិស័យអចលនទ្រព្យនៅកម្ពុជាអស់ជាង ២៣ ឆ្នាំមកហើយ និងកំពុងបន្តបេសកកម្ម ក្នុងវិស័យអចលនទ្រព្យឱ្យកាន់តែមានភាពរីកចំរើនឡើង ប្រកបដោយចេរភាព។
ក្នុងដំណើរនៃការបន្តបេសកកម្មនេះ គម្រោងខុនដូ ដាយមិន បេ ហ្គាដិន (Diamond Bay Garden) ដែលទទួលបានពានរង្វាន់ចំនួនពីរ គឺជាគម្រោងខុនដូ ចុងក្រោយគេ ដែលត្រូវបានអភិវឌ្ឍឡើងស្ថិតនៅទីតាំង ដ៏មានសក្ដានុពល ស្ថិតនៅកណ្ដាលទីក្រុងកោះពេជ្រ ហ៊ុំព័ទ្ធដោយអគារពាណិជ្ជកម្ម និងអគារតូចធំជាច្រើន ជាពិសេសនៅក្បែ ស្ពានឆ្លងទន្លេ ដែលតភ្ជាប់កោះពេជ្រ ទៅកាន់កោះនរា ដែលត្រៀមសម្ភោធដាក់ឱ្យប្រើប្រាស់នាដំណាច់ឆ្នាំ ២០២៣។ ដាយមិន បេ ហ្គាដិន មានអគារសរុបចំនួន ៣ មានបន្ទប់សរុប ១,៥០០ យូនីត បំពាក់មកជាមួយគ្រឿងបរិក្ខាទំនើប មានសុវត្ថិភាព និងមានផាសុខភាព អមមកជាមួយទេសភាព ដ៏ត្រកាល នៃដងទន្លេទាំង ៤ និងអាចទស្សនាសម្រស់រាជធានីភ្នំពេញ បាន ៣៦០ ដឺក្រេ។ បច្ចុប្បន្ននេះ ដាយមិន បេ ហ្គាដិន បានប្រកាសដាក់លក់ហើយ ក្រោមការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ដែលគ្រោងនឹងសម្ភោធន៍ជាផ្លូវការ នាដំណាច់ឆ្នាំនេះផងដែរ។
នាឱកាសចូលរួមកម្មវិធីនោះ លោក TEA Theirry អនុប្រធាននៃ ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី បានបង្ហាញចំណាប់អារម្មណ៍ថា “យើងខ្ញុំពិតជាមានសេចក្តីត្រេកអរ ដែលគណៈកម្មាធិការ សុទ្ធសឹងជាអ្នកជំនាញផ្នែកវិស័យអចលទ្រព្យបានធ្វើការកោតសរសើរទៅលើកិច្ចខិតខំប្រឹងប្រែង និងភាពឆ្នៃប្រឌិត ដែលយើងខ្ញុំបានសំរិតសំរាំងក្នុងការអភិវឌ្ឍគម្រោង ដាយមិន បេ ហ្គាដិន ជាពិសេសជ្រើសរើសទីតាំងដែលល្អឥតខ្ចោះ ជាមួយទេសភាពដងទន្លេ។ អូ ស៊ី អាយ ស៊ី ពិតជាមានកិត្តិយសបំផុត ដែលបានឈ្នះពានរង្វាន់ដល់ទៅ ៣ ដែលជ័យលាភីនេះ ប្រៀបបានជាកេរតំណែលដ៏សំខាន់ និងអស្ចារ្យមួយ ស្ថិតក្រោមម្លប់របស់ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវ សែ ស្ថាបនិក ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី ដែលរូបលោក បានលះបង់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសវិស័យអចលទ្រព្យជាងពីរសតវត្សចុងក្រោយមកនេះ”។
លោកបានបន្ថែមទៀតថា “ជាមួយការទទួលស្គាល់នូវភាពជោគជ័យមួយនេះពី Property Guru ខ្ញុំបាទសូមយកឱកាសដ៏មានតម្លៃនេះ ថ្លែងអំណរគុណដល់ ដៃគូសហការណ៍ទាំងរដ្ឋ និងឯកជន អតិថិជនទាំងអស់ ដែលនៅតែបន្តគាំទ្រ និងជឿជាក់មកលើក្រុមហ៊ុន ក៏ដូចជាបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានចូលរួមចំណែកក្នុងការកសាងក្រុមហ៊ុន រហូតមកដល់ចំណុចនេះ។ យើងមានជំនឿយ៉ាងមុតមាំថា រាល់សកម្មភាព និងបេសកកម្ម ដែលក្រុមហ៊ុនបានកសាងមកគឺជាកត្តាជំរុញភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ហើយពានរង្វាន់ទាំងនេះ និងកាន់តែលើកទឹកចិត្តឱ្យ យើងខ្ញុំបន្តការអភិវឌ្ឍ ស្ថាបត្យកម្មសំណង់ នៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរទ្វេរដងទៅទៀត”។
គួរបញ្ជាក់ថា ការឈ្នះពានរង្វាន់ជា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យល្អជាងគេប្រចាំឆ្នាំ ២០២៣ (Best Developer 2023) នេះ គឺជាការបើកទំព័រថ្មីមួយទៀត ដើម្បីជំរុញឱ្យ ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី បន្តបំរើអតិថិជននៅក្នុងវិស័យអចលទ្រព្យ ប្រកបដោយភាពជឿជាក់ មានទំនុកចិត្តខ្ពស់ ពោពេញដោយភាពឆ្នៃប្រឌិតខ្ពស់ ក៏ដូចជាបន្តកសាង និងស្ថាបនាប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចម្រើនឡើង៕
អូ ស៊ី អាយ ស៊ី គឺជាក្រុមហ៊ុនវិនិយោគឈានមុខគេនៅកម្ពុជា ដែលវិនិយោគ ដោយវិនិយោគិន នៃត្រកូលអភិជននៅក្នុងប្រទេសកម្ពុជា។ អូ ស៊ី អាយ ស៊ី មានវិស័យជាច្រើនដូចជា៖ ការគ្រប់គ្រងអចលនទ្រព្យ ការអភិវឌ្ឍន៍អចលនទ្រព្យ វិស័យអប់រំ វិស័យសុខាភិបាល វិស័យបដិសណ្ឋារកិច្ច អាកាសយានដ្ឋាន វិស័យសាងសង់ និងការផ្គត់ផ្គង់សម្ភារ ផ្សារទំនើប ប្រព័ន្ធផ្សព្វផ្សាយ និងមណ្ឌលកម្សាន្ត ។ គម្រោងធំៗដែល អូ ស៊ី អាយ ស៊ី បានអភិវឌ្ឍមានដូចជា៖ អាកាសយានដ្ឋាន អន្តរជាតិ តេជោ ទីក្រុងកោះពេជ្រ ទីក្រុងនរា ទីក្រុងរណបជ្រោយចង្វារ ទីក្រុងអូឡាំព្យា បុរីសាន់វ៉េ បុរីចំការមន បុរីបាសាក់ហ្គាដិន ខុនដូដាយមិន បេ ហ្គាដិន ជ្រោយចង្វារហ្គាដិន និងគម្រោងជាច្រើនទៀត -ល-។
ទំនាក់ទំនង :
+855 17 666 102
Mr. Sum Sota
Sales Representative (តំណាងផ្នែកលក់)
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)