ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Ericsson (ERIC) និង Google Cloud ចាប់ដៃគ្នាពង្រីកបច្ចេកវិទ្យាថ្មីដល់ក្រុមហ៊ុនទូរគមនាគមន៍និងសហគ្រាសនានា

Ericsson (ERIC) និង Google Cloud ចាប់ដៃគ្នាពង្រីកបច្ចេកវិទ្យាថ្មីដល់ក្រុមហ៊ុនទូរគមនាគមន៍និងសហគ្រាសនានា

2021-07-05
72
0
សង្ខេប:កាលពីពេលកន្លងទៅ Google Cloud និង Ericsson (NASDAQ: ERIC) បានធ្វើការប្រកាសពីភាពជាដៃគូរបស់ខ្លួន នៅក្នុងការរួមគ្នាដើម្បីបង្កើត បច្ចេកវិទ្យា 5G និង ដំណោះស្រាយថ្មីនៃ សេវាកម្ម Cloud ដើម្បីជាការជួយដល់ភ្នាក់ងារអ្នកផ្តល់សេវាទំនាក់ទំនង (CSPs) នូវការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថលបែបថ្មី ព្រមទាំងជាការបើកចេញនូវដំណោះស្រាយថ្មីបន្ថែមដល់ សហគ្រាសនិងបុគ្គលអ្នកប្រើប្រាស់ទាំងឡាយ ។

ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មាន ~  កាលពីពេលកន្លងទៅ Google Cloud និង Ericsson (NASDAQ: ERIC) បានធ្វើការប្រកាសពីភាពជាដៃគូរបស់ខ្លួន នៅក្នុងការរួមគ្នាដើម្បីបង្កើត បច្ចេកវិទ្យា 5G និង ដំណោះស្រាយថ្មីនៃ សេវាកម្ម Cloud ដើម្បីជាការជួយដល់ភ្នាក់ងារអ្នកផ្តល់សេវាទំនាក់ទំនង  (CSPs) នូវការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថលបែបថ្មី ព្រមទាំងជាការបើកចេញនូវដំណោះស្រាយថ្មីបន្ថែមដល់ សហគ្រាសនិងបុគ្គលអ្នកប្រើប្រាស់ទាំងឡាយ ។

news/2021-07-05/1625461936251865.jpg

ក្នុងការសហការលើកនេះ Google Cloud ដែលជាសមិទ្ធផលរបស់ក្រុមហ៊ុន Alphabet GOOGL នឹងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធនិងវេទិកាវិភាគទិន្នន័យ ឧបករណ៍នៅក្នុងការសហការនៃប្រតិបត្តិនានា   ព្រមទាំងសេវាកម្មផ្សេងទៀតសម្រាប់អតិថិជនដែលជាសហគ្រាស។ តាមពិតទៅ កាលពីពេលដំបូងនៃការចាប់ដៃគ្នារវាង Ericsson (ERIC) និង Google Cloud  ក្រុមហ៊ុនទាំងពីរត្រូវបានដឹងថាគឺជាដៃគូគ្នានៅខាងផ្នែកបន្លាស់ប្តូរបច្ចេកវិទ្យា ដែលនៅក្នុងន័យជួយឱ្យមានការកកើតនូវការផ្លាស់ប្តូរឌីជីថលនៃបណ្តាញប្រតិបត្តិករនិងបន្លាស់កម្មវិធីប្រើប្រាស់។

បើយោងតាមការថ្លែងរបស់ ក្រុមហ៊ុន Google នៅក្រោមកិច្ចសហការថ្មីជាមួយនឹងក្រុមហ៊ុន Ericssonលើកនេះ Google ផ្ទាល់គឺកាន់តែមានលទ្ធភាពនៅក្នុងការផ្គត់ផ្កង់ សេវាកម្ម Cloud របស់ខ្លួនទៅកាន់អតិថិជន ជាពិសេសគឺសេវាកម្ម Cloud បូករួមនឹងអ៊ីនធើណែតដែលមានល្បឿនលឿន  ដែលនឹងអាចត្រូវប្រើប្រាស់បាន នៅរយៈចម្ងាយឆ្ងាយ និងអាចយកទៅប្រើជាមួយនឹងបច្ចេកវិទ្យាមនុស្សយន្ត ឬឧបករណ៍ចាប់សញ្ញាផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ន ការផ្ដល់សេវាកម្ម Cloud គឺក្រុមហ៊ុន Amazon មានការនាំមុខគេ នៅខណៈពេលដែល Google និង Microsoft ស្ថិតនៅលេខរៀងបន្ទាប់។ រីឯនៅក្នុងការផ្គត់ផ្គង់គ្រឿងទូរគមនាគមន៍វិញ ក្រុមហ៊ុន Ericsson ស្ថិតនៅលំដាប់ដំបូង តែទីផ្សារអាស៊ីទាំងមូលវិញ គឺស្ថិតនៅក្រោមការក្តោបក្តាប់របស់ Huawei ៕

រៀបរៀងនិងកែសម្រួលដោយខមភើសកម្ពុជា


រៀបរៀងដោយ ៖ Thangnyth,   ប្រធានផ្នែកនិពន្ធ ៖ Sunnie,   នាយក / ផលិតករ ៖ Nicole

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖  កម្ពុជា | សិង្ហបុរី | អារ៉ាប់រួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)