ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > តើខណ្ឌដូនពេញ ដែលជាតំបន់លំនៅឋាន-ពាណិជ្ជកម្មកណ្តាលបេះដូងរាជធានីភ្នំពេញ នឹងត្រូវអភិវឌ្ឍយ៉ាងដូចម្ដេច?

តើខណ្ឌដូនពេញ ដែលជាតំបន់លំនៅឋាន-ពាណិជ្ជកម្មកណ្តាលបេះដូងរាជធានីភ្នំពេញ នឹងត្រូវអភិវឌ្ឍយ៉ាងដូចម្ដេច?

2024-02-28
545
0
សង្ខេប:ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរៀបចំនូវ «ប្លង់គោលប្រើប្រាស់ដីខណ្ឌដូនពេញ ចក្ខុវិស័យឆ្នាំ២០៣៥ » ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រងនិងតម្រង់ទិសការអភិវឌ្ឍដែនដីខណ្ឌ ដូនពេញទាំងមូល។ ដូចនេះ តើខណ្ឌដូនពេញនឹងត្រូវអភិវឌ្ឍយ៉ាងដូចម្តេចទៅ? សូមមើលបន្តចុះក្រោមទាំងអស់គ្នា!

ដូចដែលយើងទាំងអស់គ្នាបានដឹង ខណ្ឌដូនពេញ ជាខណ្ឌដែលចំណាស់ជាងគេក្នុងចំណោមខណ្ឌទាំង ១៤ របស់រាជធានីភ្នំពេញ។ មិនត្រឹមតែជាតំបន់សំខាន់ដែលបណ្ដុំទៅដោយកន្លែងទេសចរណ៍បែបប្រវត្តិសាស្រ្តប៉ុណ្ណោះទេ ខណ្ឌដូនពេញនាពេលបច្ចុប្បន្ន បានក្លាយជាចំណុចប្រសព្វដ៏សំខាន់ និងជាតំបន់លំនៅឋាននិងពាណិជ្ជកម្មដ៏ធំមួយចំកណ្តាលបេះដូងរាជធានីផងដែរ។

414431397_665520372411644_4196768737368977265_n.jpg

ក្នុងគោលដៅធានាការគ្រប់គ្រងនិងការអភិវឌ្ឍខណ្ឌដូនពេញប្រកបដោយចីរភាព ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរៀបចំនូវ «ប្លង់គោលប្រើប្រាស់ដីខណ្ឌដូនពេញ ចក្ខុវិស័យឆ្នាំ២០៣៥ » ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រងនិងតម្រង់ទិសការអភិវឌ្ឍដែនដីខណ្ឌ ដូនពេញទាំងមូល។ ដូចនេះ តើខណ្ឌដូនពេញនឹងត្រូវអភិវឌ្ឍយ៉ាងដូចម្តេចទៅ? សូមមើលបន្តចុះក្រោមទាំងអស់គ្នា!

MixCollage-24-Feb-2024-01-49-PM-3968.jpg

យោងតាម «ប្លង់គោលប្រើប្រាស់ដីខណ្ឌដូនពេញ ចក្ខុវិស័យឆ្នាំ២០៣៥» បានអោយដឹងថា ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីនេះគឺសំដៅរៀបចំនិងអភិវឌ្ឍខណ្ឌដូនពេញ ជា “មជ្ឈមណ្ឌលស្នូលកណ្តាលនៃរាជធានីភ្នំពេញសម្រាប់រដ្ឋបាល នយោបាយ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ប្រកបដោយគុណភាពបរិស្ថានរស់នៅល្អប្រសើរ សុខដុមរមនា ភាពឆ្លាត ចីរភាព និងបរិយាបន្ន” 


១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខណ្ឌដូនពេញ

ក្នុងប្លង់គោលប្រើប្រាស់ដីខណ្ឌដូនពេញបានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធត្រូវតែពង្រឹងនិងលើកកម្ពស់ឱ្យដល់កម្រិតសម្រាប់បម្រើវិស័យវប្បធម៌ សាសនា សេដ្ឋកិច្ច សង្គម ទេសចរណ៍ ពាណិជ្ជកម្ម និងបរិស្ថានក្នុងខណ្ឌដូនពេញរួមមាន៦ចំណុចសំខាន់ៗ៖ ១.ផ្លូវថ្នល់ ២.ផ្លូវទឹក ៣.ផ្លូវអាកាស ៤.ការគ្រប់គ្រងធនធានទឹកនិងការផ្គត់ផ្គង់ទឹកស្អាត ៥.ការផ្គត់ផ្គងថាមពលអគ្គិសនី ទូរគមនាគមន៏ បច្ចេកវិទ្យព័ត៏មាន និងគមនាគមន៏ និង ៦.ហេដ្ឋារចនាសម្ព័ន្ធសង្គម។

ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ៦ចំណុចនេះផងដែរ យើងអាចឃើញថារដ្ឋាភិបាលកំពុងតែអនុវត្តនិងកែលម្អជាបន្តបន្ទាប់។

406907144_648745384089143_6001059627966252529_n.jpg

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ ឯកឧត្តម ផាក ជុងវ៉ុក (H.E. Mr. Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុងឱកាសនោះ ឯកឧត្តម ផាក ជុងវ៉ុក បានជម្រាបជូនអំពីវឌ្ឍនភាពនៃ គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ) ដែលកំពុងអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់ដោយរលូន ហើយរំពឹងថានឹងអាចបើកការដ្ឋានសាងសង់បាននាដើមឆ្នាំ២០២៥ ខាងមុខ។

4e14e862-8a66-49e8-b813-37911ca3c1ee.jpeg

គួរជម្រាបថា គម្រោងសាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉េនេះ គឺមានចំនួន ២ ខ្សែ ដោយខ្សែទី១តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រតែម្ដង។ សម្រាប់ថវិកាក្នុងការសាងសង់នេះវិញគឺទទួលបានមកពីរដ្ឋាភិបាលកូរ៉េក្រោមឥណនាសម្បទានចំនួន ២៤៥ លានដុល្លារ និងបានចុះហត្ថលេខាទទួលកាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

892b69b5-d596-402b-b090-ac197dc4f665.jpeg

*ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ

. ការអភិវឌ្ឍនគរូបនីយកម្មឆ្លាត

ដើម្បីលើកកម្ពស់ដល់គុណភាពរស់នៅប្រកបដោយភាពងាយស្រួលក្នុងការទំនាក់ទំនងនិងសន្សំសំចៃ ឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ននិងអនាគត ប្លង់គោលប្រើប្រាស់ដីខណ្ឌដូនពេញ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍខណ្ឌឆ្លាតតាមរយៈការគិតគួរនិងបំពាក់នូវបរិក្ខារនិងសេវាកម្មសម្រាប់ វិស័យទូរគមនាគមន៍ រួមមាន៣ចំណុចគឺ៖ ១-សេវាអ៉ីនធឺណិតសាធារណៈ ២-មជ្ឈមណ្ឌលទិន្នន័យសាធារណៈ និង ៣-សេវាផ្តល់សេចក្តីជូនដំណឹងពីព័ត៌មានស្តីពីសេវាសាធារណៈនៅក្នុងខណ្ឌដល់ប្រជាពលរដ្ឋ។


ជាក់ស្ដែង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញ ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យជាតិ (National Data Center) តម្លៃជិត៣០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៥ ដែលបង្កើតឡើងដើម្បីផ្ទុកទិន្នន័យជាតិ។

photo_2023-07-21_23-10-08.jpg15300002.jpg

មជ្ឈមណ្ឌលទិន្នន័យនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំ និងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយ ដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃការចំណាយថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលទិន្នន័យជាតិនេះ នឹងមានកម្រិតប្រព័ន្ធស្តង់ដារ៤ (Tier IV) ស្ថិតក្នុងអគារថ្មីមានកម្ពស់ ១២ជាន់ ទទឹង ៣៦ម៉ែត្រ និងបណ្តោយ ៦៣ម៉ែត្រ នៅពីក្រោយអគារទីស្តីការក្រសួងបច្ចុប្បន្ន ដែលមានទីតាំងនៅមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ក្នុងខណ្ឌដូនពេញ។


. ការអភិវឌ្ឍវិស័យទេសចរណ៍

ខណ្ឌដូនពេញមានសក្តានុពលទេសចរណ៍ជាច្រើនដូចជាតំបន់ទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ និងខ្សែទស្សនកិច្ចកម្សាន្ត ផលិតផល ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍។

ប្លង់គោលប្រើប្រាស់ដីខណ្ឌដូនពេញបានបញ្ជាក់ថា វិស័យទេសចរណ៍ក្នុងខណ្ឌដូនពេញនឹងត្រូវបានអភិវឌ្ឍសម្រាប់ តំបន់ទេសចរណ៍វប្បធម៌និងសោភណភាព; តំបន់ទេសចរណ៍ធម្មជាតិ និង ខ្សែទស្សនកិច្ចកម្សាន្ត ផលិតផល ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៏។

406986509_650395693924112_3272345467589958719_n.jpg

យោងតាមសារព័ត៌មានកម្ពុជា នាខែកក្កដាឆ្នាំ២០២៣ បានអោយដឹងថា រដ្ឋបាលរាជធានី កំពុងគិតគូររៀបចំឲ្យមានតំបន់ទេសចរណ៍ថ្មើរជើង ចាប់ពីអតីតក្រសួងប្រៃសណីយ៍ រហូតដល់មុខសណ្ឋាគារកាំបូឌីយ៉ាណា ដោយនៅក្នុងថ្ងៃសុក្រ រហូតដល់ថ្ងៃអាទិត្យ។ 

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងកម្មវិធីសម្ពោធការសាងសង់ចំណតរថយន្តក្រោមដី របស់ក្រុមហ៊ុនឯកជនមួយនាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្ដមបានបញ្ជាក់ទៀតថា “ការរៀបចំនេះ អាចឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើង ដើម្បីទស្សនាកម្សាន្ត និងទិញទំនិញ នៅតាមបណ្ដោយមាត់ទន្លេថែមទៀត។”

7-1.jpg


គួរជម្រាបផងដែរថា ខណ្ឌដូនពេញ ក៏ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ដែរ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។

ក្នុងពិធីប្រកាសជ័យលាភីនេះធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ (ATF 2024) ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ ក្រុងនិងខណ្ឌចំនួន៣របស់កម្ពុជា បានទទួលជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤-២០២៦ រួមមាន ក្រុងកំពត ក្រុងកែប និងខណ្ឌដូនពេញ។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ បានរៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកប ដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)»។ 

ATF 2024.jpg


. ការអភិវឌ្ឍវិស័យពាណិជ្ជកម្មនិងសេវាកម្ម

បើនិយាយពីបរិយាកាសពាណិជ្ជកម្មវិញ ខណ្ឌដូនពេញក៏ជាតំបន់ដែលមានភាពរីកចម្រើនបំផុត ដែលមានភោជនីយដ្ឋាន សណ្ឋាគារ បារ និងហាងកាហ្វេ និងកន្លែងកម្សាន្តពេលរាត្រីដ៏ពេញនិយម។ លើសពីនេះ ខណ្ឌដូនពេញក៏ជាទីតាំងនៃទីស្នាក់ការកណ្តាលរបស់ធនាគារពាណិជ្ជ និងស្ថាប័នហិរញ្ញវត្ថុជាច្រើនទៀតផងដែរ។

419437728_671849215112093_1767677562286317729_n.jpg

ដើម្បីអភិវឌ្ឍវិស័យពាណិជ្ជកម្មនិងសេវាកម្មឱ្យកាន់តែប្រសើរ ប្លង់គោលប្រើប្រាស់ដីខណ្ឌដូនពេញក៏បានបញ្ជាក់ថា និងមានការរៀបចំដូចជា៖ កែលម្អនិងពង្រីកទីផ្សារលក់ដូរដើម្បីឱ្យប្រជាពលរដ្ឋនិងអាជីវករក្នុងផ្សារមានកន្លែងលក់ដូរធំទូលាយ សមស្របនិងមានសណ្តាប់ធ្នាប់ ពិសេសផ្សារចាស់ ផ្សារកណ្តាល និងទីតាំងជុំវិញសារមន្ទីរជាតិ, កែលម្អទីផ្សារនិងមជ្ឈមណ្ឌលពាណិជ្ជកម្មមានស្រាប់ទាំងឯកជននិងរដ្ឋឱ្យមានលក្ខណៈស្ដង់ដា, ការគាំទ្រឱ្យមានការវិនិយោគផ្សារទំនើប ហាងទំនិញ ផ្សាររាត្រី មជ្ឈមណ្ឌលពាណិជ្ជកម្ម ធនាគារ ឃ្លាំង និងសហគ្រាសផ្សេងៗ, និងការរៀបចំទីកន្លែងសម្រាប់តាំងពិព័រណ៍និងផ្សព្វផ្សាយផលិតផលគ្រប់ប្រភេទដើម្បីបង្កើនការផលិតនិង ជម្រុញសេដ្ឋកិច្ចឱ្យបានខ្លាំងក្លាជាដើម។

415361900_665308899099458_6865903714519033617_n.jpg

ក្រុមហ៊ុន អ៊ីឌីស៊ីជូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនក្នុងស្រុក បានមកបណ្ដាក់ទុនវិនិយោគសាងសង់ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀត និងកកើតឡើងនៅក្រោមដី ដែលជាគម្រោងថ្មីមួយមិនធ្លាប់មានឡើយ ស្ថិតនៅជិតផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ពិធីបើកការដ្ឋានសាងសង់គម្រោងនេះ បានធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០២៣។

ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀតនេះ ត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាល ដោយសាងសង់ចំនួន៤ជាន់ ២ជាន់ជាចំណតរថយន្ត ២ជាន់ទៀតជាផ្សារទំនើប លើផ្ទៃដីទំហំ ៣៣ ១២០ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន ៥១៦ គ្រឿង។

fn-2023-07-03-12-31-49-2.jpg

eIlHuOagzG3Ycr0X5uFg.jpg

បន្ទាប់មកនេះ នៅខែសីហាឆ្នាំ២០២៣ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន “KHOU TOWER CO., LTD” សម្រាប់ការបង្កើតគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ មួយមាន ២៣៧ បន្ទប់ និងទុនវិនិយោគតម្លៃ ៨៤,៥ លានដុល្លារអាមេរិក ដែលមានទីតាំងស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងអាចបង្កើតការងារបានចំនួន ៨៥៥ កន្លែង។

1-138.jpg

5-37.jpg


សរុបមក ក្រោមការតម្រង់ទិសរបស់ផែនការនានាខាងលើ ខណ្ឌដូនពេញនឹងកាន់តែរីកចម្រើន និងសម្រេចបានសមិទ្ធិផលកាន់តែច្រើននាពេលអនាគត។ ហើយយើងក៏នឹងបន្តយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ គោលនយោបាយ និងផែនការជាបន្តបន្ទាប់ដែលត្រូវនឹងអនុវត្ត។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)