អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ម្ចាស់អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព មានឱកាសទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាលរួមមាន ពន្ធបន្ថែម និងការប្រាក់ ប្រសិនបើចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ មុនដំណាច់ខែមិថុនាខាងមុខ។
យោងតាមព្រឹត្តិបត្រព័ត៌មានចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ម្ចាស់អចលនទ្រព្យត្រូវចុះបញ្ជី ឬ ធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារ។
ចំពោះអចលនទ្រព្យ ដែលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់បន្តគ្នាច្រើនលើក ត្រូវបានអនុគ្រោះពន្ធលើអចលនទ្រព្យ ដោយអនុញ្ញាតឱ្យគិតពន្ធចាប់ពីរយៈពេលដែលម្ចាស់កម្មសិទ្ធិចុងក្រោយបានទទួលសិទ្ធិកាន់កាប់អចលនទ្រព្យនោះ ប៉ុន្តែម្ចាស់អចលនទ្រព្យត្រូវរួសរាន់ចុះបញ្ជីអចលនទ្រព្យរបស់ខ្លួន ឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ពន្ធលើអចលនទ្រព្យ ជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវបានប្រកាស និងបង់ប្រាក់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។ ពន្ធនេះ ត្រូវប្រមូលលើអចលនទ្រព្យ (ដី និង/ឬសំណង់) ស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាក្រុងនៃខេត្តទាំងអស់ ដែលមានតម្លៃចាប់ពី ១០០ លានរៀល (សមមូលនឹង ២៥ ០០០ដុល្លារ) ឡើងទៅ។
0
()
Application has been successfully submitted
we will contact you soon, please pay attention
ទូរស័ព្ទ:+855 66300666
+855 (0) 23222206 (CN/EN/KH)
+86 023 67480241 (CN)
+855 (0) 66400666 (CN/EN/KH)