ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > CDC អនុម័តគម្រោងវិនិយោគធំៗ ៣ តម្លៃប្រមាណ ១៦៦លានដុល្លារ

CDC អនុម័តគម្រោងវិនិយោគធំៗ ៣ តម្លៃប្រមាណ ១៦៦លានដុល្លារ

2020-05-26
657
0
សង្ខេប:ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងរបស់ក្រុមហ៊ុនចំនួន ៣។

/public/uploads/us/image/20200526/1590459668124766.jpg

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងរបស់ក្រុមហ៊ុនចំនួន ៣ ដែលមានតម្លៃទុនវិនិយោគ សរុបប្រមាណ ១៦៦លានដុល្លារ រួមមានគម្រោងអាជីវកម្មសណ្ឋាគារផ្កាយ៥ នៅព្រះខេត្តសីហនុ រោងចក្រផលិតបន្ទះសូឡា ខេត្តកំពង់ស្ពឺ និងស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ខេត្តបាត់ដំបង។

យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២២ ឧសភា ២០២០ គម្រោងទាំងបីនោះ មានដូចជា៖

គម្រោងទី១ គឺគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥  ដោយក្រុមហ៊ុន YONG WANG (CAMBODIA) CO., LTD ក្រោមទុនវិនិយោគប្រមាណ១០៧, ៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៨ កន្លែង។ សណ្ឋាគារនេះ មានចំនួន ៧០០ បន្ទប់ មានទីតាំងវិនិយោគស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គម្រោងទី២ គឺគម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដោយក្រុមហ៊ុន PROSPECT ENERGY (CAMBODIA) CO., LTD ក្រោមទំហំទឹកប្រាក់ប្រមាណ ៧, ៩ លានដុល្លារអាមេរិក មានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានចំនួន ២៩៨ កន្លែង។

គម្រោងទី៣ គឺគម្រោងបង្កើតស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ដោយក្រុមហ៊ុន RISEN ENERGY (CAMBODIA) BATTAMBANG CO., LTD ក្រោមទុនវិនិយោគប្រមាណ ៥០, ៩លានដុល្លារអាមេរិក ដែលមានទីតាំងស្ថិតនៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង អាចបង្កើតការងារបានចំនួន ៥០ កន្លែង។­­­­

គួរបញ្ជាក់ផងដែរថា កាលពីខែ កុម្ភៈ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ទើបនឹងបានអនុម័តគម្រោងសណ្ឋាគារលំដាប់ផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ តម្លៃជាង ៦០ លានដុល្លារ នៅខេត្តព្រះសីហនុផងដែរ ក៏ត្រូវបានអនុម័តឲ្យសាងសង់ និងហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅដើមឆ្នាំ ២០២១។(ព័ត៌មាននេះមានប្រភពមកពីConstruction-Property.com)


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)