ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > ក្រុមហ៊ុនទេសចរណ៍ស្នើសុំប្រាក់កម្ចីពីរាជរដ្ឋាភិបាល៨០លានដុល្លារអាមេរិកសម្រាប់បន្តអាជីវកម្ម

ក្រុមហ៊ុនទេសចរណ៍ស្នើសុំប្រាក់កម្ចីពីរាជរដ្ឋាភិបាល៨០លានដុល្លារអាមេរិកសម្រាប់បន្តអាជីវកម្ម

2020-08-29
1976
0
សង្ខេប:អស់រយៈពេលជិត៨ខែមកនេះ ក្រុមហ៊ុនទេសចរណ៍ជួបស្ថានភាពដុនដាបបន្តិចម្តងៗ ដោយសារតែជំងឺកូវីដ-១៩នេះបន្តអូសបន្លាយ ។

e58de70e1c39b2d85cf4c18910b5f83b-67-1024x597.jpg

 អស់រយៈពេលជិត៨ខែមកនេះ ក្រុមហ៊ុនទេសចរណ៍ជួបស្ថានភាពដុនដាបបន្តិចម្តងៗ ដោយសារតែជំងឺកូវីដ-១៩នេះបន្តអូសបន្លាយ ។ ដើម្បីទ្រទ្រង់អាជីវកម្មនិងត្រៀមខ្លួនសម្រាប់ថ្ងៃខាងមុខក្រុមហ៊ុនទេសចរណ៍ប្រមាណ៧០%នៃចំនួនសរុប៦០០ក្រុមហ៊ុនស្នើសុំ ឬចង់ឱ្យរាជរដ្ឋាភិបាលទម្លាក់កម្ចីមកឱ្យខ្លួនក្នុងអត្រាការប្រាក់ទាបដែលមានរយៈពេល២ឆ្នាំ ។

លោក ស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងនៅថ្ងៃទី២៨ សីហានេះថា អ្វីដែលយើងមើលឃើញអ្នកនៅក្នុងវិស័យទេសចរណ៍ឥលូវកំពុងជួបវិបត្តិ គឺពួកគាត់មានសភាពដុនដាបខ្លាំងទៅៗ ដោយសារការអូសបន្លាយពេលវេលានៃជំងឺកូវីដ១៩នេះ ។ លោកស្រីលើកឡើងថា កន្លងទៅក្រុមហ៊ុនទេសចរណ៍នៅអាចទប់ទល់បាន តែមកដល់សព្វថ្ងៃនេះជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយថែមទៀតបែបនេះ ធ្វើឱ្យពួកគាត់មានពិបាកក្នុងទ្រទ្រង់អាជីវកម្ម ។

d06934a495668f85447f1edb8c21734c-1.jpg

លើសពីនេះពួកគាត់ក៏ត្រូវត្រៀមខ្លួនក្នុងការធ្វើអាជីវកម្មបន្តនៅពេលជំងឺកូវីដ-១៩ លែងមានវត្តមាននៅលើពិភពលោក ។ ទន្ទឹមនឹងការប្រឹងប្រែងទប់លំនឹងអាជីវកម្ម និងត្រៀមខ្លួនដំណើរការជាថ្មីនៅពេលជំងឺកូវីដ-១៩ លែងជាបញ្ហាចោទ គាត់ក៏ត្រូវការការទ្រទ្រង់ ឬត្រូវការជួយពីរាជរដ្ឋាភិបាល ។ កន្លងមកយើងឃើញថា រាជរដ្ឋាភិបាលជួយអន្តរាគមន៍ដល់ជុំទី៥ ។ តែទោះបីយ៉ាងណាវិស័យទេសចរណ៍យើងកំពុងត្រូវការជំនួយបន្ថែមជំនួយនោះ គឺយើងចង់បានការទម្លាក់កម្ចីអំពីរាជរដ្ឋាភិបាល ដោយសារតែគាត់មិនអាចទៅរកកម្ចីពីស្ថាប័នហិរញ្ញវត្ថុបានទេ ព្រោះគេដឹងថា វិស័យទេសចរណ៍ជួបវិបត្តិបែបនេះនេះគេលែងជួយ ។

លោកស្រី គូសបញ្ជាក់ថា «ក្នុងបរិបទនេះរាជរដ្ឋាភិបាលគួរតែមានថវិកាមួយចំនួនចែករំលែកមកដល់ខាងក្រុមហ៊ុនទេសចរណ៍ ដើម្បីឱ្យពួកគាត់បានកម្ចីក្នុងអត្រាការប្រាក់ទាប ព្រោះប្រទេសជិតខាងមួយចំនួនគេបានធ្វើរួចទៅហើយ ។ ក្រុមហ៊ុនទេសចរណ៍ត្រូវរក្សាពួកគាត់ឱ្យនៅ ព្រោះពួកគាត់ជាអ្នកដែលមានឥទ្ធិពលក្នុងការបង្កើតជាកញ្ចប់ទស្សនៈកិច្ច ហើយ និងការផ្សព្វផ្សាយទេសចរណ៍ពីខាងក្រៅប្រទេសចូលមកកាន់កម្ពុជា ។ ពួកគាត់ជាអ្នករចនានៅខ្សែទស្សនៈកិច្ចផ្សេងៗ អីចឹងយើងត្រូវរក្សាពួកគាត់ទុក កុំឱ្យពួកគាត់ងាកទៅរកមុខរបរផ្សេងទាន់»។

លោកស្រី សង្កត់ធ្ងន់ថា« ក្នុងន័យនេះខ្ញុំសំណូមពរឱ្យរាជរដ្ឋាភិបាល ជួយចែករំលែកកម្ចប់ថវិកាមួយចំណែកណាខ្លះដើម្បីឱ្យកម្ចីមកដល់ក្រុមហ៊ុនទេសចរណ៍ អាចដោះស្រាយឬទប់ទល់ដើម្បីដោះស្រាយបញ្ហាបានមួយរយៈ។ ថវិកាដែលធ្លាប់ព្យាករណ៍ឬបានធ្វើការប៉ាន់ប្រមាណមានទំហំ៨០លានដុល្លារអាមេរិកខ្ចីក្នុងរយៈពេល២ឆ្នាំ» ៕(ព័ត៌មាននេះមានប្រភពមកពីKoh Santepheap.com)


  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)