ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > រង្វាន់លើកទឹកចិត្តសម្រាប់ភ្នាក់ងារអចលនទ្រព្យរបសខមភើស បានមកដល់ហើយ!

រង្វាន់លើកទឹកចិត្តសម្រាប់ភ្នាក់ងារអចលនទ្រព្យរបសខមភើស បានមកដល់ហើយ!

2020-09-26
1928
2
សង្ខេប:ភ្នាក់ងារអចលនទ្រព្យមិនមែនជាអាជីពងាយស្រួលដែលមនុស្សគ្រប់គ្នាអាចជោគជ័យបាននោះទេ។

ក្រោយពីបញ្ហាកូវីដក្នុងឆ្នាំនេះ យើងបានសង្កេតឃើញថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាស្ទើរគ្រប់វិស័យបានកំពុងងើបឡើងជាបណ្ដើរៗហើយ ជាក់ស្ដែងវិស័យអចលនទ្រព្យដែលជាវិស័យស្នូលក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាក៏កំពុងស្ទុះកើនឡើងវិញគួរអោយកត់សម្គាល់ផងដែរ ដោយមិនអាចបដិសេដបាន ភ្នាក់ងារអចលនទ្រព្យគឺដើរតួយ៉ាងសំខាន់ណាស់ ក្នុងការលើកស្ទួយនិងពន្លឿនវិស័យមួយនេះ។ ដូចគ្រប់មជ្ឈដ្ឋានបានដឹង ការងារជាភ្នាក់ងារអចលនទ្រព្យគឺជាការងារដ៏លំបាកនិងលត់ដំមនុស្សខ្លាំងណាស់ ជាការងារដែលស្ទើរតែគ្មានថ្ងៃសៅរ៍អាទិត្យ គ្មានថ្ងៃឈប់សម្រាកច្រើនដូចគេទេ ត្រូវចំណាយពេលវេលាច្រើនក្នុងការដើរប្រមូលព័ត៌មានអចលនទ្រព្យ និងត្រូវនាំភ្ញៀវដើរមើលទាំងយប់ទាំងថ្ងៃ ដូចច្នេះហើយពួកគេត្រូវការការគាំទ្រនិងលើកទឹកចិត្តពីសង្គមយើង។

横版柬文.jpg

ដូច្នេះហើយ ដើម្បីធ្វើការលើកទឹកចិត្តក៏ដូចជាជួយដល់ភ្នាក់ងារអចលនទ្រព្យយើងបន្ថែម ខមភើស រៀលអ៊ីសស្ទេតបានបង្កើតចេញនូវកម្មវិធីផ្ដល់រង្វាន់លើកទឹកចិត្តមួយសម្រាប់ភ្នាក់ងារអចលនទ្រព្យរបស់យើង។ សម្រាប់ភ្នាក់ងារអចលនទ្រព្យដែលជាដៃគូសហការរបស់ខមភើសទាំងអស់ ជារៀងរាល់ខែរាល់១០ប្រតិបត្តិការជោគជ័យដំបូង នឹងទទួលបានរង្វាន់ទឹកប្រាក់ចំនួន៥០ដុល្លារពីខមភើស។

ក្រៅពីផ្ដល់ជាព័ត៌មានអតិថិជន ធ្វើការផ្សព្វផ្សាយអចលនទ្រព្យជូនទៅដល់ភ្នាក់ងារអចលនទ្រព្យរបស់ខមភើស ពួកយើងគឺចង់ផ្ដល់ជារង្វាន់ឧបត្ថម្ភទឹកប្រាក់បន្ថែមជូនទៅភ្នាក់ងារអចលនទ្រព្យដែលបានសហការជាមួយយើង ក្នុងគោលបំណងលើកទឹកចិត្ត បង្កើនជំនឿចិត្តជូនពួកគាត់ ជាពិសេសគឺចង់អោយពួកគាត់យល់កាន់តែច្បាស់និងស្ទាត់ជំនាញក្នុងការប្រើប្រាស់មុខងារសំខាន់ៗ និងផ្សព្វផ្សាយតាមរយៈគេហទំព័រខមភើសដើម្បីបង្កើនការលក់របស់ពួកគាត់។ នៅក្នុងគេហទំព័រខមភើសគឺមានមុខងារពិសេសៗជាច្រើន ដែលមានសមត្ថភាពអាចអោយអ្នកប្រើប្រាស់អោយធ្វើការកត់សម្គាល់ និងយល់កាន់តែច្បាស់ពីតម្រូវការអតិថិជន ដែលទាំងនេះសុទ្ធតែជាកត្តាដែលអាចបំពេញភាពត្រូវការរបស់អតិថិជនកាន់តែទាន់ពេលវេលា និងបង្កើនសមត្ថភាពការលក់របស់ភ្នាក់ងារអចលនទ្រព្យ។

១. រយៈពេលនៃការផ្ដល់ជូន

ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ម៉ោង២៤:០០

២. លក្ខខណ្ឌនៃការផ្ដល់ជូន

(1). ការផ្ដល់ជូននេះសម្រាប់តែប្រតិបត្តិការជោគជ័យ១០ដំបូងរបស់ភ្នាក់ងារអលចលទ្រព្យប៉ុណ្ណោះជារៀងរាល់ខែ;

(2).ការផ្ដល់ជូននេះសម្រាប់តែភ្នាក់ងារអចលនទ្រព្យដែលជាដៃគូសហការរបស់ខមភើសតែប៉ុណ្ណោះ;

(3). រាល់អតិថិជនដែលទទួលបាននៅលើគេហទំព័រខមភើស (តាមរយៈPublic demands/IM Chat/Calling) ត្រូវតម្រូវអោយអ្នកចូលទៅកាន់[Customer]ដែលមាននៅលើCompassAgent app, រួចបំពេញព័ត៌មាន [Follow Up] --> [Complete]។ បន្ទាប់មកអ្នកត្រូវទាក់ទងមកក្រុមការងារខមភើសដើម្បីធ្វើការស្នើសុំ រួចយើងនឹងកំណត់ជាប្រតិបត្តិការជោគជ័យ១០ដំបូងនៅកន្លែងចុះកិច្ចសន្យាជាមួយអតិថិជន រួចចែកនៅរង្វាន់ហើយថតរូបរក្សាទុក;

៣. រង្វាន់

(1). ជារៀងរាល់ខែ រាល់១០ប្រតិបត្តិការជោគជ័យដំបូងរបស់ភ្នាក់ងារអលនទ្រព្យខមភើស នឹងទទួលបានរង្វាន់ទឹកប្រាក់ចំនួន៥០ដុល្លារពីខមភើស។

(2). ទទួលបានការផ្សព្វផ្សាយបន្ថែមនៅលើគេហទំព័រ និងទំព័រហ្វេសប៊ុកផ្លូវការរបស់ខមភើស នូវពត័មានប្រតិបត្តិការជោគជ័យរបស់អ្នក។

៤. ទំនាក់ទំនង

លេខទូរស័ព្ទ: susu +855 965890647

WeChat: qingfeng19921218

Email: agent@compass.com.kh

អាស័យដ្ឋាន: លេខ 106 ផ្លូវលេខ 271 ទួលទំពូង 2 រាជធានីភ្នំពេញ

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

3

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
  • 优秀,成交反馈链接有吗?
    2020-09-29

    ឆ្លើយតប(1)

    ដូច()

{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)