ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > ៣ចំណុចត្រូវដឹងមុនទិញផ្ទះបុរី ប្រយ័ត្នលង់ខ្លួន !

៣ចំណុចត្រូវដឹងមុនទិញផ្ទះបុរី ប្រយ័ត្នលង់ខ្លួន !

2020-11-30
130
0
សង្ខេប:​គម្រោងផ្ទះបុរីកំពុងរីកត្រដែតមិនថាតែក្នុងរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តដែលមានសក្តានុពលនោះទេ ពីព្រោះតែសំណង់លំនៅដ្ឋានកំពុងតែមានតម្រូវការជាច្រើនសម្រាប់ប្រជាជនកម្ពុជា ។

គម្រោងផ្ទះបុរីកំពុងរីកត្រដែតមិនថាតែក្នុងរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តដែលមានសក្តានុពលនោះទេ ពីព្រោះតែសំណង់លំនៅដ្ឋានកំពុងតែមានតម្រូវការជាច្រើនសម្រាប់ប្រជាជនកម្ពុជា ។ ប៉ុន្តែមុននឹងសម្រេចចិត្តទិញផ្ទះបុរីអ្នកគួរតែពិចារណាលើចំណុចសំខាន់ៗ៣ខាងក្រោមនេះសិនចៀសវាងជួបហានិភ័យផ្សេងៗ ៖

ទី១-ប្រភេទប្លង់

ជាធម្មតាប្រសិនបើគម្រោងអភិវឌ្ឍន៍បុរីដែលអ្នកមានបំណងទិញ ជាគម្រោងស្របច្បាប់ ម្ចាស់គម្រោងត្រូវតែមានប្លង់រឹងមេមួយ ដែលជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ដ៏សំខាន់ ដែលគ្របដណ្តប់លើផ្ទៃដីនៃគម្រោងទាំងមូល ។ ហើយប្លង់មេនេះដែរ នឹងត្រូវធ្វើការបែងចែកជាចំណែកផ្សេងៗគ្នា ដើម្បីចេញជាប្លង់រឹងមួយៗផ្សេងៗគ្នាសម្រាប់លំនៅដ្ឋាននីមួយៗនៅក្នុងគម្រោង ។ នៅប្រទេសកម្ពុជាយើងមានប្លង់ច្រើនប្រភេទ ដើម្បីសុវត្ថិភាពអ្នកគួរធ្វើការសាកសួរពីប្រភេទប្លង់ដែលម្ចាស់គម្រោងមាននៅក្នុងដៃ ។

ទី២-ប័ណ្ណចុះបញ្ជីក្រុមហ៊ុន

ដូចដែលអ្នកបានដឹងរួចមកហើយថា បច្ចុប្បន្ន មានគម្រោងអភិវឌ្ឍន៍បុរីជាច្រើនដែលកំពុងរីកដុះដាល តែមិនមែនគម្រោងទាំងអស់សុទ្ធតែជាគម្រោងស្របច្បាប់នោះទេ។ តាមច្បាប់ ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវចុះបញ្ជី និងត្រូវទទួលបានការយល់ព្រមពីក្រសួងពាក់ព័ន្ធជាមុនសិន ទើបមានសិទ្ធិអាចចាប់ផ្តើមដំណើរការអាជីវកម្ម និងដំណើរការសាងសង់បាន។

ទី៣-អាជ្ញាប័ណ្ណសាងសង់

គម្រោងបុរីត្រូវតែមានផងដែរនូវ អាជ្ញាប័ណ្ណសាងសង់ ត្រឹមត្រូវ ដែលចេញដោយ ក្រសួងរៀបចំដែនដីនគរូ បនីយកម្ម និងសំណង់ ។ មុននឹងទទួលបានអាជ្ញាប័ណ្ណនេះ គម្រោងត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងគ្រប់គ្រងដីធ្លី ។ នៅពេលទទួលបានអាជ្ញាប័ណ្ណនេះក្រុមអ្នកសាងសង់ត្រូវតែធ្វើតាមការណែនាំរបស់ក្រសួង បើមិនដូច្នោះទេ ពួកគេនឹងដកហូតប័ណ្ណសាងសង់វិញ ។ ដូចនេះដើម្បីប្រាកដថាផ្ទះរបស់អ្នកទិញ ត្រូវបានសាងសង់តាមស្តង់ដារ និងស្របតាមបទបញ្ជាលោកអ្នកអាចស្នើសុំមើលអាជ្ញាប័ណ្ណនេះ មុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញផ្ទះក្នុងបុរីណាមួយ ៕

អត្ថបទដោយ ៖ សំណាង

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)