ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > កម្ពុជាមានគំរោងយកទីក្រុងចំនួន៣ដើម្បីប្រែក្លាយជាទីក្រុងបែប Smart City

កម្ពុជាមានគំរោងយកទីក្រុងចំនួន៣ដើម្បីប្រែក្លាយជាទីក្រុងបែប Smart City

2021-03-06
105
0

គ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក នៅពេលចូលទៅក្នុងសម័យកាលបដិវត្តឧស្សាហកម្មកំរិត ៤.០ គឺគេត្រូវតម្រូវអោយបណ្តាប្រទេសទាំងអស់នោះ ត្រូវតែបង្កើតទីក្រុងឆ្លាត «Smart City» នៅក្នុងប្រទេសឲ្យបានប្រមាណពី១ទៅ៣ទីក្រុង ឬអាចច្រើនជាងនេះ ដើម្បីបំពេញតម្រូវការឬបង្កើននូវភាពងាយស្រួលក្នុងទំនាក់ទំនងរបស់ភ្ញៀវទេសចរជាតិហើយនឹងភ្ញៀវអន្តរជាតិ ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានថ្លែងអោយដឹងកន្លងមកនេះថា ៖«បើយើងទៅតាមស្ថានភាពសេដ្ឋកិច្ចនៅក្នុងពេលនេះ គឺយើងមិនទាន់អាចបង្កើតទីក្រុងឆ្លាតអោយស្របតាមស្តង់ដារបាននោះទេ ប៉ុន្តែនៅពេលដែលប្រទេសកម្ពុជា ឈានចូលក្នុងសម័យកាលបដិវត្តឧស្សាហកម្មកំរិត៤ កម្ពុជានឹងយកទីក្រុងចំនួនបីដំឡើងអោយក្លាយជាទីក្រុងឆ្លាត (Smart city)» ។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបន្តទៀតថា ៖«នៅក្នុងបណ្តាប្រទេសមួយចំនួនក្នុងតំបន់គេដូចជាប្រទេសិង្ហបុរី បានបង្កើតទីក្រុងឆ្លាតវៃ ហើយបណ្តាប្រទេសដទៃទៀត នាពេលបច្ចុប្បន្នគេបានបញ្ចូលទីក្រុងរបស់គេទាំងអស់ក្លាយទៅជាក្រុងឆ្លាតរួចហើយ» ។

លោកបន្តថា ៖ «ទីក្រុងឆ្លាតនេះ គឺត្រូវទាមទារអោយមានការប្រើប្រាស់ប្រព័ន្ធឧបករណ៍បច្ចេកវិទ្យាទំនើបៗជាច្រើន ពិសេសឧបករណ៍ទំនាក់ទំនងតាមប្រព័ន្ធអេឡិចត្រូនិច ក្នុងវិស័យទូរគមនាគមន៍» ។

លោក ប៉ាន់ សូរសក្តិ ក៏បានបន្តទៀតថា បច្ចុប្បន្ននេះប្រទេសកម្ពុជា មិនទាន់អាចបង្កើតទីក្រុងឆ្លាតបាននៅឡើយទេដោយសារតែប្រទេសកម្ពុជានៅតែមានកង្វះខាតច្បាប់មួយចំនួន ពិសេសច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិច (E-Commerce) ដែលច្បាប់នេះ កម្ពុជាគ្រោងបង្កើតអោយបាននៅចុងឆ្នាំ២០១៩ ។

លោកសាស្រ្តាចារ្យ ទួស សាភឿន អគ្គលេខាធិការរងគណស្ថាបត្យករកម្ពុជាបានថ្លែងថា ទីក្រុងឆ្លាតវៃ ឬ Smart City មានសារៈសំខាន់ណាស់ ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយទីក្រុងបែបនេះតម្រូវឲ្យមានការរៀបចំឡើងតាមបែបបៃតង ដែលរួមមានប្រព័ន្ឋបង្ហូរទឹកត្រូវបែងចែករវាងទឹកភ្លៀង និងទឹកកខ្វក់ មានការសន្សំសំចៃថាមពលអគ្គិសនី តាមរយៈការទាញយកថាមពលពីពន្លឺព្រះអាទិត្យ មានលំហពណ៍បៃតង មានដាំដើមឈើ មានហេដ្ឋារចនាសម្ព័ន្ឋសមស្របហើយនិងកាត់បន្ថយការប្រើប្រាស់ឧស្ម័នផ្ទះកញ្ចក់ជាដើម ៕

អត្ថបទដោយ ៖ សំណាង

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)