ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > Others > គិតត្រឹមខែតុលានេះ គម្រោងសាងសង់ផ្លូវទាំង ៣៨ខ្សែ នៅក្រុងសៀមរាបសម្រេចជាងប្រមាណ ៨០%

គិតត្រឹមខែតុលានេះ គម្រោងសាងសង់ផ្លូវទាំង ៣៨ខ្សែ នៅក្រុងសៀមរាបសម្រេចជាងប្រមាណ ៨០%

2021-10-18
179
0
សង្ខេប:​ទោះបញ្ហាកូវីដមិនទាន់ស្ងប់ស្ងាត់ក្ដី គម្រោងសាងសង់ផ្លូវទាំង ៣៨ខ្សែ នៅក្រុងសៀមរាបនៅតែដំណើរការដោយរលូន ខណៈបច្ចុប្បន្នការដ្ឋានសាងសង់ទាំងមូលសម្រេចបានប្រមាណ ៨០% ហើយ។ នេះបើយោងតាមកិច្ចប្រជុំ ពិភាក្សារៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប កាលថ្ងៃទី១៣ ខែតុលា។

ខមភើសអចលនទ្រព្យ·សេចក្តីរាយការណ៍ព័ត៌មានទោះបញ្ហាកូវីដមិនទាន់ស្ងប់ស្ងាត់ក្ដី គម្រោងសាងសង់ផ្លូវទាំង ៣៨ខ្សែ នៅក្រុងសៀមរាបនៅតែដំណើរការដោយរលូន ខណៈបច្ចុប្បន្នការដ្ឋានសាងសង់ទាំងមូលសម្រេចបានប្រមាណ ៨០% ហើយ។ នេះបើយោងតាមកិច្ចប្រជុំ ពិភាក្សារៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប កាលថ្ងៃទី១៣ ខែតុលា។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា គម្រោងទាំងមូលអាចនឹងបិទការដ្ឋាននៅចុងឆ្នាំ ហើយគ្រោងនឹងបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅដើមឆ្នាំក្រោយ។

យ៉ាងណា លោកបន្តថា៖ «នៅលើដងផ្លូវ ៣៨ខ្សែ ដែលកំពុងសាងសង់នេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួន យកធ្វើកន្លែងលក់ដូរអនាធិបតេយ្យ និងចតយានយន្ដគ្មានសណ្ដាប់ធ្នាប់»។

ហេតុនេះ រដ្ឋបាលខេត្តបានព្រមានម្ដងហើយម្ដងទៀត ឱ្យពលរដ្ឋកុំបំពានដីចំណីផ្លូវ និងចិញ្ចើមផ្លូវ ពោលគឺដើម្បីសម្រួលដល់ដំណើរការសាងសង់។ 

គួរជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន ៩លានដុល្លារអាមេរិក បន្ថែមទៀត នឹងត្រូវចំណាយលើការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ផងដែរ។

ការដ្ឋានសាងសង់ផ្លូវនេះ បានបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានសម្ដេច ហ៊ុន សែន។

រៀបរៀងនិងកែសម្រួលដោយខមភើសកម្ពុជា

រៀបរៀងដោយ ៖ Nea,   ប្រធានផ្នែកនិពន្ធ ៖ Sunnie,   នាយក / ផលិតករ ៖ Nicole

កាន់តែងាយស្រួលស្វែងរកអចលនទ្រព្យបានគ្រប់ប្រភេទជាមួយគេហទំព័រ Compass ទាំងក្នុង និងក្រៅប្រទេសមាននៅ ៖  កម្ពុជា | សិង្ហបុរី | អារ៉ាបរួម | ថៃ | ហ្វីលីពីន | មីយ៉ាន់ម៉ា | ឡាវ

អាផាតមិនសម្រាប់ជួលនៅជិតវត្តភ្នំ សម្រាប់ណែនាំនៅថ្ងៃនេះ៖ 

ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

ចែករំលែក
មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)