ក្រុមហ៊ុនអចលទ្រព្យខមភើស > ព័ត៌មានអំពីអចលទ្រព្យនៅប្រទេសកម្ពុជា > តើយើងគួរធ្វើអ្វីមុនពេលវិនិយោគលើអចលនទ្រព្យនៅប្រទេសកម្ពុជា?

តើយើងគួរធ្វើអ្វីមុនពេលវិនិយោគលើអចលនទ្រព្យនៅប្រទេសកម្ពុជា?

2020-04-08
4270
0
សង្ខេប:សង្ខេប: ប្រសិនបើអ្នកចង់វិនិយោគអចលនទ្រព្យនៅប្រទេសកម្ពុជាដោយគ្មានចំណេះដឹងអំពីវាទេនោះ វាមិនយឺតពេលឡើយ តោះមកស្វែងយល់អំពីចំណេះដឹងដូចខាងក្រោម។

ក្នុងនាមជាអចលនៈទ្រព្យសកលតម្លៃនៃការវិនិយោគលើអចលនទ្រព្យគឺបង្ហាញឱ្យឃើញដោយខ្លួនឯង អចលនទ្រព្យនៅក្រៅប្រទេសក៏ជាគោលដៅវិនិយោគសំខាន់របស់មនុស្សដែលមានទ្រព្យសម្បត្តិច្រើនផងដែរ។

ក្នុងនាមជាទីផ្សារអចលនៈទ្រព្យដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា តម្លៃលំនៅដ្ឋានកំពុងកើនឡើងយ៉ាងឆាប់រហ័ស ប្រាក់ចំណូលបានមកពីការជួលគួរឱ្យកត់សម្គាល់ ហើយអត្រានៃចំណូលត្រឡប់មកវិញក៏ខ្ពស់។ ក្រៅពីតម្លៃផ្ទះនៅថោកសមរម្យ  ប្រជាជនសាមញ្ញជាច្រើនចង់ទៅប្រទេសកម្ពុជាដើម្បីរកទិញអាផាតមិន។

ប៉ុន្តែការវិនិយោគចាំបាច់ត្រូវប្រយ័ត្នប្រយែង ហើយអ្នកទិញអចលនៈទ្រព្យគួរតែសិក្សាអំពីចំណេះដឹងដែលទាក់ទងទាំងអស់ជាមុនសិន។ តើអចលនទ្រព្យកម្ពុជានិងទីផ្សារចិនខុសគ្នាយ៉ាងដូចម្តេច? តើមានការរឹតត្បិតអ្វីខ្លះសម្រាប់ជនបរទេសក្នុងការវិនិយោគលើអចលនទ្រព្យ? តើកន្លែងណាដែលសមស្របបំផុតសម្រាប់ការវិនិយោគ? តើទ្រព្យសម្បត្តិរបស់ប្រទេសកម្ពុជាមានតម្លៃសាកសមក្នុងការវិនិយោគដែរឬទេ?

អ្នកគួរតែរៀបចំឱ្យបានល្អជាមុនសិន  មុនពេលចង់វិនិយោគនៅប្រទេសកម្ពុជា។

១.ដឹងពីគោលបំណងរបស់អ្នកក្នុងការវិនិយោគ

ប្រជាជនមួយចំនួនជ្រើសរើសការវិនិយោគលើទ្រព្យសម្បត្តិនៅបរទេសសម្រាប់គោលបំណងវិនិយោគ។មួយចំនួនគឺសម្រាប់គោលបំណងការរស់នៅយូរអង្វែងហើយមាន មួយចំនួនគឺសម្រាប់គោលបំណងលើវិស្សមកាលនិងការចូលនិវត្តន៍ ចំណែកឯមនុស្សមួយចំនួនទៀតគឺសម្រាប់គោលបំណងលើការសិក្សាររបស់កូន។

ប្រាក់ចំណូលពីការវិនិយោគ រួមមានចំណូលពីការជួលនិងប្រាក់ចំណូលបន្ថែម។ សម្រាប់ប្រាក់ចំណូលជួលអ្នកត្រូវតែជ្រើសរើសទីតាំងល្អ។ សម្រាប់ប្រាក់ចំណូលបន្ថែមតម្លៃអ្នកត្រូវតែជ្រើសរើសតំបន់ដែលមានសក្តានុពល។ សម្រាប់ប្រាក់សោធនលើវិស្សមកាលវិញ អចលនទ្រព្យទេសចរណ៍សត្រូវមានលក្ខណៈសមរម្យជាង។ ប្រសិនបើអ្នកចង់រស់នៅបរទេសអស់រយៈពេលជាយូរ អ្នកគួរតែពិចារណាបន្ថែមទៀតអំពីគុណភាពនៃផ្ទះនិងភាពចាស់ទុំនៃគ្រឿងបរិក្ខារដែលនៅក្បែរនោះ។

នៅមានកត្តាជាច្រើនដើម្បីវាស់តម្លៃអចលនទ្រព្យ ប៉ុន្តែទោះបីគម្រោងដែលមានគុណភាពខ្ពស់នឹងមិនទទួលបានការរំពឹងទុកទាំងអស់ពីអ្នកទិញក៏ដោយ អ្នកអាចរកឃើញផ្ទះសមរម្យទាន់ពេលវេលា ប្រសិនបើអ្នកមានភាពប្រាកដក្នុងគោលបំណងទិញផ្ទះ។

2. រៀបចំថវិកាឱ្យបានល្អ ជ្រើសរើសវិធីបង់ប្រាក់ដែលអ្នកមានលទ្ធភាព

ជាទូទៅមានវិធីសាស្រ្តទូទាត់ចំនួនបីគឺការទូទាត់ពេញលេញ(បង់ផ្ដាច់) ការបង់រំលស់និងផ្ដល់នូវប្រាក់កម្ចី នៅពេលយើងទិញអចលនទ្រព្យនៅកម្ពុជា។

ប្រសិនបើអ្នកមិនមានការងារថេរក្នុងមូលដ្ឋាន អ្នកប្រហែលជាមិនមានសិទ្ធិទទួលបានប្រាក់កម្ចីទេ ហើយមានការរឹតត្បិតជាច្រើនលើប្រាក់កម្ចីរបស់ជនបរទេស។ ដូច្នេះមនុស្សជាច្រើននឹងមិនជ្រើសរើសយកប្រាក់កម្ចីទេ នៅពេលពួកគេទិញផ្ទះនៅប្រទេសកម្ពុជា។ វាពិបាកសម្រាប់ជនបរទេសក្នុងការទិញផ្ទះ ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ប្រាក់កម្ចី ហើយអត្រាការប្រាក់កម្ចីមានកំរិតខ្ពស់។ លើសពីនេះប្រាក់កម្ចីលំនៅដ្ឋានភាគច្រើន នៅក្នុងប្រទេសកម្ពុជាគឺអត្រាអណ្តែត។ វាមិនថ្លៃទេក្នុងការទិញផ្ទះដោយប្រាក់កម្ចី។

អចលនទ្រព្យនៅកម្ពុជាត្រូវបានត្រួតត្រា ដោយអាផាតមិនខ្នាតតូច តម្លៃសរុបមិនខ្ពស់ពេកនោះទេ មានមនុស្សជាច្រើនដែលជ្រើសរើសការទូទាត់បង់ផ្ដាច់។ ការបង់ប្រាក់ពេញមួយដង ទាមទារការទ្រទ្រង់ ផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់។ ប្រសិនបើប្រាក់កម្ចីមិនមានប្រសិទ្ធភាព ចំណាយលើការបង់រំលស់ពិតជាមានបញ្ហា។ ការបង់ប្រាក់ពេញលេញក៏ជាជម្រើសដ៏ល្អផងដែរ។ ការបង់ប្រាក់ម្តងជាធម្មតា អាចទទួលបានការបញ្ចុះតម្លៃកាន់តែប្រសើរ។

គម្រោងថ្មីៗនៅប្រទេសកម្ពុជា ក៏ទទួលយកការបង់រំលស់ផងដែរ។ សមាមាត្រនៃការទូទាត់បង់មុន វិធីបង់រំលស់និងពេលវេលាទូទាត់នៃគម្រោងផ្សេងៗគ្នាគឺខុសគ្នា។ ប្រាក់បង់កក់កាន់តែខ្ពស់ ការទូទាត់សងសងនៅពេលក្រោយកាន់តែងាយស្រួល។ ប្រាកកក់កាន់តែទាប នោះសម្ពាធមានកាន់តែច្រើនលើការបង់នៅពេលក្រោយ។

មុនពេលទិញផ្ទះ អ្នកទិញគួរធ្វើគម្រោងថវិកា ស្របតាមស្ថានភាពសេដ្ឋកិច្ចផ្ទាល់ខ្លួន ជ្រើសរើសសមាមាត្រនៃការបង់ប្រាក់កក់ដែលអ្នកអាចមាន  និងរកការបង់ប្រាកកក់ដែលទាប ប្រសិនបើអ្នកមិនអាចមានលទ្ធភាពទិញវា។

៣.ទទួលយកការអនុម័តប្រាក់កម្ចីជាមុន

ដំណើរការអនុម័តការដាក់ប្រាក់កម្ចីបញ្ចាំតម្រូវឱ្យបញ្ជូនឯកសារទាំងអស់ មានទាំងកំណត់ត្រាប្រាក់ចំណូល បំណុលនិងឥណទាន ក៏ដូចជាការយល់ដឹងអំពីជម្រើសប្រាក់កម្ចីដែលមានទាំងអស់។ ដំណើរការនេះវែងជាង ប៉ុន្តែវាអាចចំណេញពេលវេលា នាពេលអនាគត។ ការយល់ព្រមជាមុននៃប្រាក់កម្ចីមានទ្រព្យបញ្ចាំ អាចបង្ហាញថាអ្នកមានសមត្ថភាពហិរញ្ញវត្ថុគ្រប់គ្រាន់ ហើយអ្នកជាអ្នកទិញដែលអាចទុកចិត្តបាន។ អ្វីដែលសំខាន់បំផុតនោះ គឺវាអនុញ្ញាតឱ្យអ្នកយល់ច្បាស់អំពីលទ្ធភាពរបស់អ្នក។

៤.មិនជ្រើសរើសសោះ ប្រសើរជាងជ្រើងរើសនូវជម្រើសខុស

វាក៏សំខាន់ផងដែរ ដែលអ្នកត្រូវធ្វើ ប្រសិនបើមិនមានគម្រោងណាដែលអាចឆ្លើយតប ទៅនឹងតម្រូវការរបស់អ្នកបាន។

ទោះបីជាមានអចលនទ្រព្យជាច្រើននៅប្រទេសកម្ពុជាក៏ដោយ ក៏គម្រោងដែលមានគុណភាពខ្ពស់គឺកម្រមានណាស់។ គម្រោងល្អ ៗ ត្រូវបានអ្នកស្រុកនិងវិនិយោគិនចាប់អារម្មណ៍។ គម្រោងល្អតែងតែមានកំណត់។ ប្រសិនបើមិនមានលំនៅដ្ឋាន ដែលអ្នកចូលចិត្តឬមានតម្លៃថ្លៃពេក ឬមានស្ថានភាពណាមួយដែលរារាំងអ្នកមិនឱ្យទិញវា សូមកុំសម្របសម្រួល។ ហើយអ្នកត្រូវយល់ឱ្យបានពេញលេញអំពីលទ្ធភាពរបស់អ្នក ហើយកុំជ្រើសរើសគម្រោងណាមួយដែលអ្នកមិនចាប់អារម្មណ៍សោះ។

ឱកាសវិនិយោគមិនមែនមានតែមួយទេ។ វាមិនគួរឱ្យភ័យខ្លាចទេក្នុងការខកខានលើការទិញគម្រោងល្អ។ កែផ្នត់គំនិតរបស់អ្នក ហើយអ្នកអាចនឹងទទួលបានផ្ទះដ៏ល្អបំផុតរបស់អ្នកនៅទីបំផុត។

  • ---------------------------------- The End ----------------------------------
ការបដិសេធទទួលខុសត្រូវ៖ អត្ថបទដែលបានបង្ហោះបន្តនៅលើគេហទំព័រខមភើស គឺសម្រាប់ក្នុងគោលបំណងបញ្ជូននូវព័ត៌មានបន្ថែមហើយមិនមានន័យថាគេហទំព័រខមភើសយល់ព្រមនឹងទស្សនៈរបស់អត្ថបទឬបញ្ជាក់ពីភាពត្រឹមត្រូវនៃខ្លឹមសាររបស់អត្ថបទឡើយ។ អត្ថបទដែលបានកត់សម្គាល់ថា “ ប្រភពមកពី៖ Compass original” សូមបញ្ជាក់ថាមានប្រភពមកពីគេហទំព័រខមភើសផ្ទាល់តែម្ដង។ ប៉ុន្តែខ្លឹមសារនៃអត្ថបទគឺសម្រាប់ទុកជាឯកសារយោងតែប៉ុណ្ណោះ មិនគួរចាត់ទុកជាដំបូន្មានលើការវិនិយោគនោះទេ ហើយក៏មិនមានន័យថាគេហទំព័រខមភើសយល់ព្រមទាំងស្រុងនឹងទស្សនៈទាំងនោះឡើយ។

0

មតិយោបល់ចុងក្រោយ
0/500
{{MemberInfoData.nickname}}
{{MemberInfoData.tel_arr[0].showtel}}
  • ជួល
    {{MemberInfoData.house_num.rent}}
  • ទិញ
    {{MemberInfoData.house_num.buy}}
  • ដីសំរាប់ជួល
    {{MemberInfoData.house_num.land_rent}}
  • ដីសំរាប់លក់
    {{MemberInfoData.house_num.land_buy}}
Compass customer
{{MemberInfo.show_company_name}}
{{showTime.show_time}} សកម្ម
រូបភាពកំពុងត្រូវបានផ្ញើ
សារកំពុងអាប់ឡូត:
សារបរាជ័យក្នុងការអាប់ឡូតចុចដើម្បីព្យាយាមម្តងទៀត
{{emoji.emoji}}
ផ្ញើ
ផ្ញើប័ណ្ណអាជីវកម្មទៅ{{ taname }}
ចាប់ផ្តើមផ្ញើ
បោះបង់
មិនមានទំនាក់ទំនងថ្មីៗទេ
  • {{ind.unreadMessageCount}}
    {{ind.nickname}}
    {{ind.sentTime | time}}
    [图片]
    [语音]
    [视频]
  • ទំនាក់ទំនងថ្មីៗកំពុងផ្ទុក
  • {{item.nickname}}
{{send_title}}
  • {{follow.house_name}}
    {{follow.house_province}} {{follow.house_city}}
    {{follow.currency_price_sold_price.start}}{{follow.currency_price_sold_price.mid}}{{follow.currency_price_sold_price.end}}
បានជ្រើសរើស({{checked_length}}/3)